ទោះ​មិន​ជឿ​ស្លាប់​លេង​ទៅ​…​អ្នកវិទ្យាសាស្ត្រ​និយាយថា​មនុស្ស​ជិត​ស្លាប់​គឺមាន​ព្រលឹង​ផ្សេងទៀត​មក​

វិទ្យាសាស្ត្រ
0
462
…​ចាស់ៗ​ច្រើន​បាន​តំណាល​ថា​…​មនុស្ស​ដែល​កាលពី​នៅរស់​ប្រកប​របរ​អ្វីមួយ​លុះដល់​ពេល​ជិត​ស្លាប់​ច្រើនតែ​ផឹក​ឃើញ​ទៅដល់​មុខរបរ​នោះ​ដូចជា​អ្នករកស៊ី​កាប់​គោ​-​កាប់​ជ្រូក​លក់​ជាដើម បាន​ពោល​ខ្សាវៗ​ប្រាប់​កូនចៅ​ថា​គោ​-​ជ្រូក​មាន​ច្រើនណាស់​ពេញមុខ​ផ្ទះ​មក​ទទួល​ហើយ​ចំពោះ​អ្នក​ដែល​ជិត​ស្លាប់ មិនថាតែ​ជនជាតិខ្មែរ និង​បរទេស​ទេ ត្រូវបាន​គេ​បកស្រាយ​ស្ទើរតែ​ដូចៗ​គ្នា​ថា ពួកគេ​បាន​មើលឃើញ​ព្រលឹង​អរូបី ដែល​មនុស្ស​ទូទៅ​មើលមិនឃើញ ដោយ​ការមើលឃើញ​ព្រលឹង​មនុស្ស​អរូបី​នេះ​ត្រូវបាន​គេ​ដឹងថា​ជា​ពពួក​យមទូត មក​ទទួល​ព្រលឹង​ទៅ​ឋាន​ផ្សេង​មួយទៀត​។ ចំពោះ​ការបកស្រាយ​ពី​ការមើលឃើញ​ព្រលឹង​នេះ​ត្រូវបាន​ឱ្យដឹងពី មនុស្ស​ដែល​ជិត​ស្លាប់ តែមាន​សំណាង​រួច​ពី​ស្លាប់​វិញ​។​ប៉ុន្តែ​កាលពីពេល​ថ្មីៗ​នេះ​អ្នកវិទ្យាសាស្ត្រ​បែរជា​បកស្រាយ​ខុសពី​អ​បិ​យ​ជំនឿ​នេះ​ទៅវិញ ដោយ​អ្នកវិទ្យាសាស្ត្រ​បានឱ្យដឹងថា​ព្រលឹង​មនុស្ស​អរូបី​ដែល​អ្នក​ជិត​ស្លាប់​បានឃើញ វា​មិនមែនជា​ព្រលឹង ឬ​វិញ្ញាណ​ឡើយ តែ​បែរជា​មនុស្ស​ភព​ក្រៅ​ដែលមាន​វិទ្យាសាស្ត្រ​ជឿនលឿន​ជាង​មនុស្ស​លើ​ផែនដី​ទៅវិញ​។​ តាមរយៈ​ការ​បង្ហោះ​សារ​ពី​គណនី Wong Sophal នៅលើ​គ្រុប Cambo Space អវកាស និង​វិទ្យាសាស្ត្រ បាន​រៀបរាប់ថា​"​មនុស្ស​មិនមែនជា​របស់​ផែនដី​នេះ​ទេ​, ហេតុការណ៍​មុនពេល​ស្លាប់ មនុស្ស​រមែង​ឃើញ​ស្រមោល​ខ្មៅ​មួយ រឺ​លើសពី​មួយ​មក​ទទួលយក​ទៅ​ទីណា​មួយ អាចជា​ការ​មក​យក​វិញ្ញាណ​បរិសុទ្ធ​ពី​រាងកាយ​ដែល​បាន​នៅ​បណ្តោះអាសន្ន " ។​ម្ចាស់​គណនី​បាន​បន្តថា​តាម​ការស្រាវជ្រាវ​ក្នុង​រដ្ឋ Florida និង​ចំពោះ​ខ្ញុំ​ផ្ទាល់​មាន​ពិសោធន៍​អំពី​រូបភាព​ភាវៈ​មួយ រឺមួយ​ក្រុម​រមែង​មក​ក្បែរ​រាងកាយ​មនុស្ស​ស្លាប់ រឺ​មនុស្ស​ជិត​ស្លាប់​រមែង​បានឃើញ​ពួក​នោះ​ក្នុង​រូបភាព​ស្រមោល​ខ្នៅ ដែល​ជួនកាល​ហុចដៃ​មក​ទទួល ជួនកាល​និយាយ​លួង​ឲ្យ​កាត់ចិត្ត​ចាកចេញ​ទៅ​.....​សំរាប់​កិច្ចការ​ស្រាវជ្រាវ​របស់​បុគ្គលិក​ចិត្ត​វិទ្យា រូបវិទ្យា និង​វិញ្ញាណ​វិទ្យា​នៃ​រដ្ឋ​Florida ពួកគេ​បាន​សន្មត​ពិតជា​មាន​ហេតុការណ៍​បែប​នោះ​មែន ក្រោយ​ធ្វើការ​ស្រង់​មតិយោបល់​ពី​មនុស្ស​ដែល​រួច​ពី​សេចក្តីស្លាប់ និង​អ្នក​ជិត​ស្លាប់ តាម​កាយវិការ​និយាយ​ស្តី​ជាមួយ​អ្វី​ម្យ៉ាង​ជាមួយ​ភាវៈ​ដែល​យើង​មើលមិនឃើញ និង​អ្នកខ្លះ​បាន​រៀបរាប់​ពី​ហេតុការណ៍​នោះ​ក្រោយ​ពួកគេ​បាន​រួចខ្លួន​ពី​សេចក្តីស្លាប់​។​ដូចគ្នា​នឹង​អ្វីដែល​ខ្ញុំ​ពិសោធន៍​ផ្ទាល់ ខ្ញុំ​បាន​ជួប​ផ្ទាល់ ឃើញ​ផ្ទាល់​នូវ​សកម្មភាព​មនុស្ស​ជិត​ស្លាប់ ហើយ​បរិ​យា​ថា "​អ្នកណា​គេ​នៅ​មាត់​បង្អួច មាន​គ្នា​២ ៣​នាក់​" ដែល​ខ្ញុំ​មិន​បានឃើញ​ទាល់តែសោះ​! បន្ទាប់មក ខ្ញុំ​ឃើញ​គាត់​ចាប់ផ្តើម​ញញឹម ហើយ​លើកដៃ​បន្តិច រួច​ក៏​ផុតដង្ហើម​ទៅ​។​ដូចគ្នា​នឹង​ហេតុការណ៍​នៅផ្ទះ​ផ្សេងៗ​ដែលមាន​មនុស្ស​ជិត​ស្លាប់​បែបនេះ មាន​ទាំង​ខ្លះ​បាន​ដេញ​ជេរ​ស្តី​ផង ក្រោយ​ឮ​អ្នក​ឈឺ​នោះ​ស្រែកថា​"​គេ​មក​យក​ហើយៗ​"...​ក្រោយមក​ខ្ញុំ​បានដាក់​ការសង្ស័យ​យ៉ាងច្រើន​ពី​រឿងនេះ រហូត​ស្វែងរក​អត្ថបទ​ដែល​ពាក់ព័ន្ធ រហូត​ឈានចូល​វិទ្យាសាស្ត្រ​ទើប​ខ្ញុំ​ប្រែ​សន្មត​ថា មិនមែន​ខ្មោច "​ព្រាយ​ឯណា​ទេ​" គឺ​ក្រុម​ភាវៈ​មួយ​មកពី​ភព​ផ្សេង ដែលមាន​ឋាន​ជាក់លាក់ រួចមក​យក​ព្រលឹង​វិញ្ញាណ​ដែល​ស្រង់​ចេញពី​រាងកាយ​មនុស្ស​យកទៅ​ទី​ស្ថាន​ណាមួយ​។​ ​ជាមួយ​បច្ចេកវិទ្យា​របស់​ភាវៈ​ទាំងនោះ មនុស្ស​មិនអាច​មាន​ឧបករណ៍​អ្វី​យកមក​ឆ្លុះ រឺ​បង្ហាញ​ឲ្យ​ឃើញ​នោះ​ពី​វត្តមាន​របស់​ពួកគេ​បាន​នោះទេ​។ តែបើ​អ្នក​ដែលមាន​សមាធិ យល់ដឹង​ពីសា​សនា​ចំណាស់​ខ្លះ អាច​មើល​ដឹង​ដោ​យស​ង្គេ​ត​ហេតុការណ៍ ហើយ​យកមក​ពិចារណា​ក្នុង​សមាធិ ទើប​អាច​ឃើញ និង​យល់បាន​។​ផែនដី​នឹង​អាច​រលាយ ស្របពេល​ភព​ជាច្រើន​កំពុង​ត្រូវបាន​សាងសង់ឡើង​គ្រប់​ទីកន្លែង​នៃ​អវកាស​។ មនុស្ស​ដែល​ស្លាប់ គឺ​ស្លាប់​ត្រឹម​រាងកាយ​ប៉ុណ្ណោះ តែ​ចិត្ត និង​វិញ្ញាណ​មិនបាន​ស្លាប់​ទេ ការកើត​វិញ​នៅ​ឋាន​ណាមួយ គឺជា​រឿង​ពិត​៕ ​