នាយករដ្ឋមន្ត្រី​រុស្ស៊ី លាលែង​តំណែង​បន្ទាប់ពី​លោកពូ​ទីន មានបំណង​កាន់អំណាច​ដោយ​មិន​កំណត់​អាណត្តិ​

ព័ត៌មានអន្តរជាតិ
0
312
​ ពិតជា​គួរ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំងណាស់​បន្ទាប់ លោក Dmitry Medvedev​នាយករដ្ឋមន្ត្រី​រុស្ស៊ី​ដែលជា​ប្រទេស ដែលមាន អំណាច​ធំ​របស់​ពិភពលោក បាន​ចុះ​ចេញពី​តំណែង​ហើយ​កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ ក្រោយពេល​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បានប្រកាស​ធ្វើកំណែទម្រង់​រដ្ឋធម្មនុញ្ញ ដើម្បី​ពង្រីក អំណាច​ខ្លួន​។​ ​បើតាម Sputnik លោក Medvedev បានដាក់​លិខិត​លាលែង​ចេញពី​តំណែង​ទៅកាន់​លោក ពូ​ទីន​ហើយ ដែល​នេះ​មានន័យ​គណៈរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​រុស្ស៊ី បច្ចុប្បន្ន​នឹងត្រូវ​រំលាយ រីឯ​លោក​ប្រធានាធិបតី រុស្ស៊ី​នឹង​តែង តាំង​នាយករដ្ឋមន្ត្រី​ឱ្យ​បន្ត​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​។ ​គួរ​បញ្ជាក់ដែរថា លោកនាយក Medvedev បានដាក់​ពាក្យ​លាលែង​ពី​តំណែង​របស់លោក​ប៉ុន្មាន​ម៉ោង​បន្ទាប់ ពី​លោកពូ​ទីន បាន​ពិភាក្សា​អំពី​ការធ្វើ វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ក្នុងអំឡុងពេល​ថ្លែង​សុន្ទរកថា​ថ្នាក់ជាតិ​របស់គាត់​។​ ​ដោយ​លោក ពូ​ទីន បានបង្ហាញ​ជំហរ​គាំទ្រ​ដល់​គោលការណ៍ ហាមប្រាម​ប្រធានាធិបតី មិន​ឲ្យ​កាន់អំណាច ០៣​អាណត្តិ​ជាប់ៗ​គ្នា ដូច​មានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​រប​ស់​រុស្ស៊ី​។ កន្លងមកនេះ​មានការ​សង្ស័យថា លោក​អាច​នឹង​កែប្រែ​រដ្ឋធម្មនុញ្ញ ដើម្បី​បន្ត​កាន់អំណាច​នៅ​អាណត្តិ​ថ្មី​ឆ្នាំ​២០២៤ បន្ទាប់ពី​លោក​បាន​លើកឡើងថា ការដាក់កំហិត​មិន​ឲ្យ​ប្រធានាធិបតី​ម្នាក់ កាន់អំណាច​បាន​ច្រើន​អាណត្តិ​ជាប់ៗ​គ្នា អាច​ត្រូវ​លុបចេញ​វិញ​ប្រសិនបើ​ប្រជាជន​រុស្ស៊ី​មូលមតិ​គ្នា​គាំទ្រ​៕ ​