ក្រុម​អ្នកវិទ្យាសាស្ត្រ​៖ ផែនដី​របស់​យើង​ត្រូវបាន​បុក​ដោយ​រលក​ទំនាញ​ដ៏​អាថ៌កំបាំង​មួយ​ចេញពី​ប្រភព​មិន​ច្បាស់លាស់​

វិទ្យាសាស្ត្រ
0
219
​ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​អះអាងថា កម្លាំង​ផ្ទុះ​នៃ​រលក​ទំនាញ​មួយ បានមក​បុក​ផែនដី​របស់​ពួកយើង​។​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅឯ​មន្ទីរ​សង្កេតការណ៍​រលក​ទំនាញ​ឡាស៊ែរ​អាំងទែ​ហ្វេ​រ៉ូ​ម៉ែត្រ​(LIGO)​ចាប់បាន​រលក​ទំនាញ​នេះ ដោយ​ប្រើប្រាស់​ឧបករណ៍​តាមដាន​បច្ចេកវិទ្យា​ខ្ពស់​របស់​ពួកគេ​។​ ​លោក Christopher Berry គឺជា​តារាវិទូ​សិក្សា​ពី​រលក​ទំនាញ​នៅឯ​មន្ទីរ LIGO បាន​និ​យា​ថា យើង​មិនដឹង​នោះទេ​ថា​តើ​មកពី​មូលហេតុ​អ្វី បានជា​ធ្វើ​ឲ្យ​ផ្ទុះ​រលក​ទំនាញ​បែបនេះ ប៉ុន្តែ​ច្បាប់​ណាស់​ថា វា​បង្កើតឡើង​ទៅបាន ក៏​ដោយសារតែ​ប្រហោង​ខ្មៅ​យក្ស​ធំៗ​ចំនួន​២​។​គួរ​ឲ្យ​ដឹងថា កាលពី​ឆ្នាំមុន មន្ទីរ LIGO បានប្រកាស​ឲ្យ​ដឹងផង​ដែរ​ពី​ការរកឃើញ​រលក​ទំនាញ​ដ៏​ធំ​មួយ មកពី​ប្រភព​ចំនួន​៣ ដែលមាន​ចម្ងាយ​ឆ្ងាយ​ហូត​ដល់​៣​ពាន់​លាន​ឆ្នាំ​ពន្លឺ​។ រលក​ទំនាញ​បែបនេះ កើតមានឡើង ដោយសារតែ​ប្រហោង​ខ្មៅ​២ មក​នៅក្បែរ​គ្នា​បង្កើតបាន​ប្រហោង​ខ្មៅ​តែមួយ​។ ពួកគេ​មានជំនឿថា រលក​ទំនាញ កើតមានឡើង ពេលដែល​ប្រហោង​ខ្មៅ​ទាំង​២​នេះ បុក​គ្នា​។​ក្រុម​អ្នកវិទ្យាសាស្ត្រ LIGO បាន​និយាយថា ការរកឃើញ​ចុងក្រោយ​នេះ គឺជា​សញ្ញា​យ៉ាងច្បាស់​មួយ​សម្រាប់​ហេតុការណ៍​រលក​ទំនាញ ពីព្រោះថា សញ្ញា​លើក​មុន គឺមាន​ចម្ងាយ​ឆ្ងាយ​ណាស់ រហូតដល់​ទៅ​៣​ពាន់​លាន​ឆ្នាំ​ពន្លឺ​។​ពួកគេ​បានបញ្ជាក់​ទៀតថា អ្នក​មិនអាច​ដឹងបាន​នោះទេ ប៉ុន្តែ​អ្នក​ត្រូវបាន​បុក​ម្តង​រួចមក​ហើយដោយ​រលក​ទំនាញ ដែល​បាន​កើតឡើង​១៣​លើក អំឡុង​ខែឧសភា និង​ខែមិថុនា ឆ្នាំ​២០១៩​។​ សូមបញ្ជាក់ថា នៅពេលដែល​រលក​ទំនាញ​បុក​ផែនដី​ហើយ​នោះ វា​នឹងធ្វើ​ឲ្យ​រាងកាយ​របស់​មនុស្ស​យើង​មាន​អារម្មណ៍​ថា​ដូចជា​បាន​ដកកម្ពស់ ឬ​រីក​មាឌធំ​រហូតដល់​ទៅ​១​គ​.​ម ក៏​ថា​បាន​៕