លោក​ដុក​ទ័​រ​ប្រឹង​ធ្វើការ​ដល់​ហួសកម្លាំង​ដួល​ប្រាវ​បាកធ្មេញ​អស់​មួយ​ក្រាស់​

សង្គមប្លែកៗ
0
304
…​លោក​ដុក​ទ័​រ​ប្រឹង​ធ្វើការ​វៈ​កាត់​អ្នក​ជម្ងឺ​រហូត​ទាល់តែ​អស់កម្លាំង​ដេកលក់​ផ្អែក​ជញ្ជាំង​បាន​ក្លាយជា​ព័ត៌មាន​ដ៏​ល្បីល្បាញ​នៅក្នុង​បណ្តាញ​សង្គម​ចិន កាលពីពេល​កន្លងទៅ​…​ហើ​យើ​នៅពេល​ថ្មីៗ​នេះ​ទៀតសោត​រឿងរ៉ាវ​ដ៏​ល្បី​ដូចគ្នានេះដែរ​បានកើត​ឡើង​ទៅលើ​លោក​ដុក​ទ័​រ​ម្នាក់ទៀត​នៅ​ប្រទេស​ចិន​។​រឿងរ៉ាវ​ដ៏​ល្បី​នេះ​បានកើត​ឡើងលើ​វេជ្ជបណ្ឌិត​ចិន ដែល​ធ្វើការ​លើស​ម៉ោង​។​ ​ក្នុង​នៅ​ប្រទេស​ចិន ដោយសារតែ​ចំនួន​ប្រជាជន​ច្រើន​ហួសហេតុ​ពេក​រហូត ពេលខ្លះ​វេជ្ជបណ្ឌិត​ម្នាក់​ត្រូវ​ទទួល​អ្នកជំងឺ ១៥០ នាក់​រៀងរាល់ថ្ងៃ និង​ត្រូវ​ធ្វើការ​ថែម​ម៉ោង​រៀងរាល់ថ្ងៃ​។​កាន់តែ​អាក្រក់​ទៀត​នោះ អ្នកជំងឺ ឬ​សាច់ញាតិ​អ្នកជំងឺ​ទៅរក​រឿង​គ្រូពេទ្យ​ទៀត ដោយសារតែ​ស្ថានភាព​ជំងឺ ហើយ​ដោយសារតែ​អ្នកជំងឺ​ច្រើនជាង​គ្រូពេទ្យ វា​ធ្វើឱ្យមាន​កង្វះ​ការពិនិត្យ​ដិតដល់​។ ពេទ្យ​ខ្លះ​ត្រូវ​អ្នកជំងឺ​វាយ​ឱ្យ​របួស និង​ជួនកាល​ដល់​ស្លាប់​ក៏មាន​។​ដូច​គ្រូពេទ្យ​មួយរូប​នេះ​ចឹ​ង រវល់​តែ​សង្គ្រោះ​ជីវិត​មនុស្ស ធ្វើឱ្យ​រូបគាត់​អស់កម្លាំង​ធ្ងន់ធ្ងរ រហូតដល់​ដួលសន្លប់​តាមផ្លូវ​។​ ​នៅពេល​ដួល​គាត់​បាន​ប៉ះទង្គិច​ក្បាល និង​បាក់ធ្មេញ​ខាងមុខ បន្ទាប់ពី​ដួលសន្លប់​លើក​ទី​ពីរ​។ គ្រូពេទ្យ​រូបនោះ​ក៏​រឹងទទឹង ដោយ​ថ្ងៃ​បន្ទាប់​គាត់​បាន​ទៅ​បន្តការងារ​របស់គាត់​ទៀត​៕