ម្ចាស់​ថ្លៃ​ច្រើន​ម្ល៉េះ​គ្រឿងអលង្ការ​អាយុកាល​ជិត​៣​ពាន់​ឆ្នាំ ប្រមាណ​៣០០​ដុំ​ត្រូវបាន​ប្រទះឃើញ​នៅ​កន្លែង​កប់ខ្មោច​មួយកន្លែង​

សង្គមប្លែកៗ
0
395
​ការរុករក​របស់បុរាណ​វិទូ​មិនចេះចប់​មិនចេះហើយ ព្រោះតែ​វត្ថុ​បុរាណ​ដែល​បាន​បន្សល់ទុក​ពី​សម័យមុន​មាន​ច្រើនសន្ធឹក ហើយ​បើ​គិតពី​តម្លៃ​របស់​វត្ថុ​ទាំងនោះ​វិញ​គឺមាន​តម្លៃ​ខ្ពស់កប់ពពក​តែម្តង ត្បិត​អី​វា​ជា​របស់​ដែល​កម្រ និង​មាន​អាយុកាល​ដល់​ទៅ​រាប់ពាន់​ឆ្នាំ​។​ ​ដោយឡែក​កាលពីពេល​កន្លងទៅនេះ អ្នក​បុរាណ​វិទូ បាន​រកឃើញ​គ្រឿងអលង្ការ​លាក់ទុក មាន​អាយុកាល ២.៨០០​ឆ្នាំ នៅ​កន្លែង​កប់ខ្មោច​មួយកន្លែង នៅ​តំបន់ភ្នំ Tarbagatai ក្នុងប្រទេស​កា​ហ្សា​ក់​ស្ថាន​។​ហើយ​គ្រឿង​អ​ល​ង្ក​ការដែល​រកឃើញ​ទាំងនោះ​មាន​ចំនួន ៣០០​ដុំ ហើយ​វា​ត្រូវបាន​គេ​ចាត់ទុកថា​ជា វត្ថុ​មានតម្លៃ​បំផុត និង​ជា​របស់​គ្រួសារ​រាជវង្ស ឬ​សមាជិក​វរជន​នៃ ក្រុមមនុស្ស​សា​កា ដែល​ត្រូវគេ​ចាប់​យកទៅ​អាស៊ី​កណ្តាល សតវត្ស​ទី ៨​មុន​គ្រឹ​ស្ត​សករាជ​។​យ៉ាងណាមិញ វត្ថុ​ដែល​ត្រូវបាន​រកឃើញ​ទាំងនោះ​រួមមាន ក្រវិល កណ្តឹង បន្ទះ​មាស សន្លឹក​លោហៈ ច្រ​វ៉ា​ក់ និង​ខ្សែក​ដែលមាន​បន្តោង​មានតម្លៃ​ខ្លាំង​…​ផងដែរ​។ ​បើ​យោងតាម​លោក​សាស្ត្រាចារ្យ Zainolla Samashev ដែល​ទទួលបន្ទុក​លើ​ការរុករក​នោះ បាន​និយាយថា វត្ថុ​មានតម្លៃ​យ៉ាងច្រើន​ដែល​រកឃើញ​នៅ​កន្លែង​កប់ខ្មោច អាចធ្វើ​ឲ្យ​ពួកយើង​ជឿជាក់ថា បុរស និង​ស្ត្រី ត្រូវបាន​កប់​នៅ​ទីនោះ គឺជា​ម្ចាស់​នៃ​វត្ថុ​មានតម្លៃ​មហាសាល​ទាំងនោះ​៕