បក្សី​ចំឡែក​ស្រូប​ពន្លឺ​ខ្លាំង​បំផុត​…​ជាប់​ឈ្មោះ​ជា​បក្សី​ឋានសួគ៌​

សង្គមប្លែកៗ
0
523
…​បក្សី​មួយ​ប្រភេទ​នេះ​ត្រូវបាន​គេ​ហៅថា ជា​បក្សី​ឋានសួគ៌​ក៏​ព្រោះតែ​វា​មាន​លក្ខណៈពិសេស​ជាង​បក្សី​ឯទៀតៗ​។​ប៉ុន្តែ បើទោះបីជា​មានឈ្មោះ​ថា​ជា “​បក្សី​ឋានសួគ៌​”? តែ​សម្បុរ​វា​ពុំមែន​ស​ទេ ។​គឺ​វា​មាន​ពណ៌​ខ្មៅ “​ពិសេស​” ហើយ​ទោះបី​ត្រូវបាន “​ក្រូ​ម៉េ​”​បន្ថែម​ពណ៌​លឿង​នៅ​ស្លាប​ក៏​វា​… នៅ​ខ្មៅ​ក្រិ​ប​ដែរ​។ អម្បូរ​បក្សី​នេះ ស្រូប​ពន្លឺ បាន​ដល់​ទៅ ៩៩.៩៦% ឯណោះ ។​ ​រចនាសម្ព័ន្ធ​នៃ​ពណ៌​របស់​រោម​បក្សី​ឋានសួគ៌​ពិតជា​ស្មុគស្មាញ ហើយ​ពុំ​ស្មើ​រលូន​នោះទេ ។ ពេល​ពន្លឺ​បញ្ចាំង​លើ​ផ្ទៃ​រោម​របស់​វា​នោះ​វា​ស្រូបយក​ស្ទើ​តែ​ទាំងស្រុង​ដោយ​គ្មាន​ផ្លាត​ពន្លឺ​នោះឡើយ ។​មួយរយៈ​មុននេះ​មាន ភ្ញៀវទេសចរ​ម្នាក់ បាន​ផ្តិត​យក​រូបភាព​បក្សី​ចម្លែក​នេះ រួច​បង្ហោះ​លើ​បណ្តាញ​សង្គម រួមទាំង​វីដេអូ​ផង ។ ប្រិយមិត្ត​បណ្តាញ​សង្គម​ទទួលស្គាល់ថា វា​ពិតជា​ខ្មៅ​អើយ​ខ្មៅ ខ្មៅ​ក្រិ​ប​តែម្តង ។​ ​នៅពេល​វា​ត្រដាងស្លាប​រេ​រាំ ក៏​អ្នក​ពិបាក​សំឡឹង​ឃើញ​រាងរៅ ខ្លួនប្រាណ​របស់​វា​ណាស់ ។ រាល់ពេល​គយគន់​វា​យូរៗ​ទៅ អ្នកណាៗ​សុទ្ធសឹង​របូតមាត់​ថា ៖ “​វា​ស្រដៀង​នឹង​សភាវៈ​ភព​ដទៃ​” ហើយ អ្នកណាៗ​ក៏​បើកភ្នែក​ធំៗ​ដែរ ៕