ស្តាប់​សម្តី​គ្រូពេទ្យ​រួច​…​ស្ត្រី​ពពោះ​ប្រាកដជា​មុខរីក​ដូច​គ្រាប់​ជីរ​ហើយ​

សុខភាព
0
446
​ស្រីៗ​ទើប​ពពោះ​កូន​ដំបូង កាលបើ​សង្កេតឃើញ​រាងកាយ​ខ្លួន​ចេញ​អា​ការៈមិន​ប្រក្រតី​ណាមួយ ប្រាកដជា​មិន​សប្បាយចិត្ត​នោះទេ បារម្ភ​ខ្លាច​ប៉ះពាល់​ដល់​កូន បាត់បង់​សោភណភាព ឬ​គិតថា​បញ្ហា​ទាំងនោះ​កើតឡើង​ចំពោះ​ខ្លួនឯង​តែ​ម្នាក់​។ ដើម្បី​កុំ​ឲ្យ​ស្រីៗ​គ្នា​យើង​បារម្ភ​ខ្លាំងពេក Hello គ្រូពេទ្យ​នឹង​លើកយក​បញ្ហា​មួយចំនួន​ដែល​ស្រីៗ​ពពោះ​ភាគច្រើន​តែង​ជួបប្រទះ​។​ ១. ធ្លាក់ស​ខុសធម្មតា​ ​អំឡុង​ពពោះ ស្រីៗ​ចៀស​មិន​រួច​ពី​បញ្ហា​ធ្លាក់ស​នោះទេ គ្រាន់តែ​តិច ឬ​ច្រើន​ប៉ុណ្ណោះ នេះ​ដោយសារ​អ័រម៉ូន​ប្រែប្រួល ធ្វើ​ឲ្យ​ការផលិត​សារធាតុ​រាវ​ទប់ស្កាត់​បាក់តេរី​ក្នុង​ទ្វារមាស​កាន់តែ​ច្រើនជាង​មុន ម្យ៉ាងវិញទៀត​ដោយសារតែ​ពោះ​កាន់តែ​ធំ យើង​ពិបាកធ្វើ​អនាម័យ​ប្រដាប់ភេទ​។ ត្បិតតែ​ការ​ធ្លាក់ស​ពេល​ពពោះ​ជា​រឿង​ធម្មតា​ក៏ពិតមែន តែបើ​ម៉ាក់ៗ​មាន​ធ្លាក់ស​ច្រើន មាន​ពណ៌ ស្អិត និង​ក្លិនឆ្អាប ឬ​ស្អុយ​នោះ ត្រូវ​ប្រញាប់​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​វា​ជា​សញ្ញា​ធ្លាក់​សមាន​ជំងឺ​។​ ២. ឃ្លៀក និង​ក ឡើង​ខ្មៅ​ ​បរិវេណ​ក និង​ឃ្លៀក​ឡើង​ខ្មៅ ក៏​បណ្តាលមកពី​ការប្រែប្រួល​អ័រម៉ូន​ដែរ ហើយ​ស្ត្រី​ពពោះ​ភាគច្រើន​ជួបប្រទះ​បញ្ហា​ទាំងនេះ ម្នាក់ៗ​មិនសូវ​ហ៊ាន​ពាក់អាវ​វាលៗ​នោះទេ​ខ្មាស​គេ ។ បញ្ហា​ឃ្លៀក និង​ក​ឡើង​ខ្មៅ​ខុសធម្មតា ម៉ាក់ៗ​កុំ​ព្រួយ​ពេក​អី វា​នឹង​បាត់ទៅ​វិញ​ពេល​យើង​សម្រាលកូន​រួច​។​ ៣. ចេញ​សង្វារ​ ស្ទើរតែ​គ្រប់​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់ នឹង​ចេញ​ស្នាម​សង្វារ​នៅ​ស្បែក ពិសេស​នៅលើ​ក្បាលពោះ ភ្លៅ ដើមដៃ សុដន់ នេះ​ក៏​ដោយសារតែ​ការឡើង​ទម្ងន់​ខ្លាំង ធ្វើ​ឲ្យ​កោសិកា​ស្បែក​រីក​ធំ ទៅជា​រហែក​តូចៗ និង​កត្តា​ហ្សែ​ន​។ ដើម្បី​កាត់បន្ថយ​ការចេញ​សង្វារ​ពេល​ពពោះ ស្រីៗ​គ្នា​យើង​ត្រូវធ្វើ​យ៉ាងណា​រក្សា​សំណើម​ស្បែក​ឲ្យ​បានល្អ ដោយ​លាប​ឡេ​ផ្តល់​សំណើម ឬ​ក្រែ​ម​លាប​ការពារ​សង្វារ ពិសេស​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​។​ ៤. ឡើង​មុន​ ​ភាគតិច​ណាស់​ដែល​ស្រីៗ​មាន​ផ្ទៃពោះ​មុខ​មិន​ឡើង​មុន​នោះ ហើយ​មូលហេតុ​ធ្វើឡើង​មុន​ក៏​ដោយសារ​ការប្រែប្រួល​អ័រម៉ូន ធ្វើ​ឲ្យ​ក្រពេញ​ប្រេង​បញ្ចេញ​ជាតិ​ប្រេង​កាន់តែច្រើន​។ ពេល​មុខ​មាន​បញ្ហា​មុន ស្ត្រី​ពពោះ​កុំ​ប្រើ​ថ្នាំ​ដើម្បី​ព្យាបាល​មុន​ផ្តេសផ្តាស ដោយ​គ្មាន​វេជ្ជបញ្ជា ព្រោះ​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ យក​ល្អ​គ្រាន់តែ​លាង​សម្អាត​មុខ​កម្ចាត់​ជាតិ​ខ្លាញ់​ឲ្យ​បាន​ញឹកញាប់ កុំ​ញេច ឬ​កេះ​។​ ៦. ជាំមុខ​ ​អ័រម៉ូន​ភេទ អឺ​ស្ត្រូ​សែន កើនឡើង​ខុស​ប្រក្រតី​អំឡុងពេល​ពពោះ ងាយ​ប្រឈម​នឹង​បញ្ហា​ជាំមុខ​។ ក្រោយ​សម្រាលកូន​រួច ស្រីៗ​គ្នា​យើង​អាច​បាត់​ជាំ ឯ​មួយចំនួនទៀត មិន​បាត់​នោះទេ ទាល់តែ​ព្យាបាល ម្ល៉ោះហើយ​ស្ត្រី​ពពោះ​ត្រូវ​ព្យាយាម​ថែទាំ​ស្បែក​មុខ​បន្តិច កុំ​ឲ្យ​ត្រូវ​កម្តៅថ្ងៃ ឬ​ភ្លើង​ខ្លាំង​ញឹកញាប់​។​