អាសូរ​ម្តាយ​និង​កូន​៤​នាក់​សល់​តែ​គ្រោងឆ្អឹង​ស្ទើ​តែ​ដាច់ពោះ​ស្លាប់​ក្រោយ​វង្វេងផ្លូវ​នៅក្នុង​ព្រៃ​អា​ម៉ា​ហ្សូ​ន​រយៈពេល​៣៤​ថ្ងៃ​

ព័ត៌មានអន្តរជាតិ
0
368
​ស្ត្រី​ជា​ម្តាយ និង​កូន​៣​នាក់​របស់​នាង​ដែល​បាន​បាត់​ខ្លួន​នោះ ត្រូវបាន​គេ​សង្គ្រោះ​ហើយ​ក្រោយ​រយៈពេល​ជាង​១​ខែ​នៅ​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន​។​មនុស្ស​មួយ​គ្រួសារ​នេះ​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​កុលសម្ព័ន្ធ​ជនភាគតិច ទាំង​រូបរាងកាយ​របស់​ពួកគេ​ស្គម​រីង​រី​ដុ​ច​គ្រោងឆ្អឹង​មនុស្ស​ទោ​ហើយ ពោលគឺ​ពួកគេ​ទាំង​៤​នាក់ ស្ថិតនៅក្នុង​ស្ថានភាព​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ និង​ខ្វះ​ជាតិ​ទឹក​។​ ​ក្មេងៗ​ដែលមាន​អាយុ​១០​ឆ្នាំ ១២​ឆ្នាំ និង​១៤​ឆ្នាំ ត្រូវបាន​គេ​រកឃើញ​ឆ្លង​ជំងឺ​បា​រ៉ា​សិត ជា​កន្លែង​ដែល​សត្វ​ដង្កូវ​ចាប់ផ្តើម​ចោះ​លើ​ស្បែក​របស់​ពួកគេ​ផងដែរ​។​កាសែត El Tiempo បាន​រាយការណ៍​ថា ក្រុម​សាក្សី បាន​និយាយថា ក្មេង​ម្នាក់​ក្នុងចំណោម​ក្មេង​ទាំង​៣​នាក់ បាន​ដង្កូវ​ចោះ​លើ​ស្បែក​ប៉ុន​កាក់ ដោយ​ដុះ​ចេញពី​ក្បាល​របស់គេ​។​អ្នកស្រី María Pérez វ័យ​៤០​ឆ្នាំ និង​ស្វាមី Puerto Leguízamo មកពី​ប្រទេស​កូ​ឡុំ​ប៊ី បាន​បំពេញ​វិស្សមកាល​ជាមួយ​កូនៗ​របស់​ពួកគេ នៅក្នុង​តំបន់​ដាច់ស្រយាល La Esperanza ជាប់​ព្រំដែន​ប្រទេស​ប៉េ​រូ ។ គេ​គិតថា អ្នកស្រី María ហើយ​និង​កូនៗ​របស់​នាង​វង្វេងផ្លូវ​នៅត្រង់ចំណុច​ណាមួយ អំឡុង​ដំណើរ​កម្សាន្ត​របស់​ពួកគេ ក្នុងនោះ​ក៏មាន​សេចក្តីរាយការណ៍​ថា ពួកគេ​អាច​នឹង​វិលត្រឡប់​ទៅផ្ទះ​វិញ ក្រោយពី​ចាកចេញ​ពី​ប្តី​របស់​នាង ជា​កន្លែង​ដែល​នាង​ធ្វើការ​ក្នុង​កសិដ្ឋាន​។​គ្រួសារ​មួយ​នេះ បាន​បាត់​ខ្លួន កាលពី​ថ្ងៃទី​១៩ ខែធ្នូ ក្រោយ​អ្នកស្រី María បាន​លា​ប្តី​របស់​នាង ។ បុរស​ជា​ប្តី ដែល​មិនត្រូវ​បានបង្ហាញ​ឈ្មោះ មិនបាន​ទទួលដំណឹង​ពី​ការបាត់​ខ្លួន​គ្រួសារ​របស់គាត់​នោះឡើយ រហូតដល់​លោក​ឃើញ​គេ​បង្ហោះ​ព័ត៌មាន​នៅលើ​បណ្តាញ​ព័ត៌មាន​សង្គម ចេញពី​តំបន់​សហគមន៍​ជនជាតិភាគតិច Secoya នៅក្នុង​ប្រទេស​ប៉េ​រូ ថា​មាន​មនុស្ស​៤​នាក់ ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ដែនដី​របស់​ពួកគេ​។​នៅលើ​រូបភាព​ដែល​បាន​បង្ហោះ​ជាមួយនឹង​សារ ឃើញ​គ្រួសារ​មួយ​នេះ​ដេក​លើដី ក្នុង​អ​ក្ការៈអត់ឃ្លាន និង​គ្របដណ្តប់​ដោយ​ស្នាម​រយះ​ពេញ​ខ្លួន​។ ពួកគេ​រស់រាន​ក្នុងព្រៃ​ដោយ​គ្មានអ្វី​ទទួលទាន​ឡើយ ក្រៅពី​ផ្លែឈើព្រៃ អស់​រយៈពេល​៣៤​ថ្ងៃ​។​ ​យោងតាម​សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹងថា កងទ័ពជើងទឹក​ជាតិ​កូ​ឡុំ​ប៊ី និង​កងទ័ពជើងទឹក​ប៉េ​រូ បាន​ចូលរួម​ប្រតិបត្តិការ​ជួយសង្គ្រោះ​នេះ ជាមួយនឹង​ការដាក់​ពង្រាយ​នាវា​តាម​ដង​ទន្លេ Putumayo ដែលជា​ដៃទន្លេ​អា​ម៉ា​ហ្សូ​ន ត​ភ្ជាប់​ទៅកាន់​ប្រទេស​អេ​ក្វា​ឌ័​រ កូ​ឡុំ​ប៊ី និង​ប៉េ​រូ​។​នៅ​ទីបញ្ចប់​ពួកគេ​ក៏បាន​ជិះទូក​ទៅ​តំបន់​សហគមន៍​កុលសម្ព័ន្ធ ស្ថិតនៅក្នុង​ប្រទេស​ប៉េ​រូ ជា​កន្លែង​ដែល​ពួកគេ បាន​ប្រទះឃើញ​ស្ត្រី​ជា​ម្តាយ និង​កូន​៣​នាក់​របស់​នាង​តែ​ពួកគេ​ជិត​ស្លាប់​ទៅហើយ​៕