ច្រើន​មែនទែន​រយៈពេល​តែ​២​ខែ​សោះ​ឆ្មាំ​សមុទ្រ​អាមេរិក​ចាប់បាន​គ្រឿងញៀន​ជាង​៩​តោន​

ព័ត៌មានអន្តរជាតិ
0
285
…​សហរដ្ឋអាមេរិក​ត្រូវបាន​ពួក​ឈ្មួញ​រកស៊ី​គ្រឿងញៀន​ចាត់ទុកជា​ទី​ផ្សារ​ដី​ធំ​បំផុត​ជាងគេ​នៅក្នុង​ពិ​ភ​ព​លោក​។​យ៉ាង​ដូច្នេះហើយ​គ្រឿងញៀន​ដែល​អាមេរិក​ចាប់បាន​ម្តងៗ​មាន​ទម្ងន់​មិនតិច​តោន​នោះឡើយ​។ ជាក់ស្តែង​គ្រាន់តែ​រយៈពេល​ប្រមាណ​ជា​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ក្នុង​ចន្លោះ​ចាប់ពី​ពាក់កណ្តាល​ខែវិច្ឆិកា​ឆ្នាំ​២០១៩ មកទល់​និង​ពាក់កណ្តាល​ខែ​មក​១​ឆ្នាំ ២០២០​កង​ឆ្មាំ​សមុទ្រ​របស់​អាមេរិក​ចាប់បាន​គ្រឿងញៀន​ប៉ុន្មាន​លើក​សរុប​មាន​ទម្ងន់​ជាង​៩​តោន​មានតម្លៃ​៣៣៨​លាន​ដុល្លារ​។​ ឆ្មាំ​សមុទ្រ​អាមេរិក​និយាយថា កូកាអ៊ីន​ទម្ងន់​ជាង​៩​តោន ដែល​រឹបអូស​បាន​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាងកើត ត្រូវបាន​នាំយកទៅ​ទីក្រុង​សាន់​ឌី​ហ្គោ​។​គ្រឿងញៀន ដែល​គេ​ប៉ាន់​ស្មានថា​មានតម្លៃ​ប្រហែល ៣៣៨ លាន​ដុល្លារ ត្រូវបាន​ដឹក​ចេញ​តាម​នាវា​ល្បាត​ឈ្មោះ Munro នៅឯ​មូលដ្ឋាន​កងទ័ពជើងទឹក​សាន់​ឌី​ហ្គោ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១០​កុម្ភៈ​។​កូកាអ៊ីន​ទាំងនោះ​ត្រូវបាន​រឹបអូស​បាន​ក្នុង​ប្រតិបត្តិការ​ចំនួន ៨ ដោយ​ក្រុម​ឆ្មាំ​របស់​នាវា​ល្បាត​ចំនួន​៤​នៅ​ចន្លោះ​ពាក់កណ្តាល​ខែវិច្ឆិកា​២០១៩​និង​ពាក់កណ្តាល​ខែមករា​ឆ្នាំ ២០២០​។​ឆ្មាំ​សមុទ្រ​បាន​បញ្ចេញ​វីដេអូ​ឃ្លាំមើល​ពីលើ​អាកាស ដែល​បង្ហាញ ទូក​កំពុង​ត្រូវ​ដេញតាម និង ចាប់បាន​នៅលើ​សមុទ្រ​។​ ឆ្មាំ​សមុទ្រ​និយាយថា យុទ្ធនាការ​ប្រឆាំងនឹង​ក្រុម​ជួញដូរ​គ្រឿងញៀន​គឺពាក់ព័ន្ធ​នឹង​ទីភ្នាក់ងារ​អាមេរិក​ជាច្រើន​ក៏ដូចជា​កងទ័ពជើងទឹក​ផងដែរ​៕