បុរស​ជា​ឪពុក​ទាំងឡាយ កុំ​ធ្វើ​ដូច​បុរស​ម្នាក់នេះ​មាន​ចរិត​ព្រៃផ្សៃ​ពេក​ហើយ​មកលើ​កូន​

សង្គមប្លែកៗ
0
666
…​ជាធម្មតា​ទៅហើយ​ឪពុក​តែងតែមាន​កំហឹង​ទៅលើ​កូន​នៅពេលដែល​កូន​បាន​ប្រព្រឹត្ត​នូវ​ទង្វើ​មិន​សមរម្យ​អ្វីមួយ​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​ពេល​កូន​ធ្វើ​ខុស​ឪពុក​ក៏​មិនត្រូវ​ធ្វើអំពើ​អ្វីមួយ​ទៅលើ​កូន​ជា​របៀប​ព្រៃផ្សៃ​នោះឡើយ​!​។ ដូច​ករណី​បុរស​ជា​ឪពុក​ម្នាក់នេះ​បានទទួល​រង​នូវ​ការរិះគន់ និង​ខឹងសម្បា​យ៉ាងខ្លាំង ក្រោយ​វីដេអូ​ឃ្លី​ប​មួយ បង្ហាញ​ពីស​កម្ម​ភាពបុរស​ជា​ឪពុក​ជនជាតិ​ចិន​ម្នាក់ បាន​វាយ​ធ្វើបាប​លើ​កូនប្រុស​ខ្លួនឯង​មិន​សំចៃ​ដៃ ដោយសារតែ ខឹង​កូន​លួច​លុយ​អស់​ខ្ទង់ពាន់​ដុល្លារ ត្រូវបាន​បង្ហោះ​ចែកចាយ​នៅលើ​បណ្តាញ​សង្គម​។​បុរស​ជា​ឪពុក​ដែល​មិនត្រូវ​បាន​គេ​បង្ហាញ​អត្តសញ្ញាណ​រូបនេះ រស់នៅក្នុង​ទីក្រុង Taixing ខេត្ត Jiangsu ប្រទេស​ចិន​។​នៅក្នុង​ថ្ងៃកើតហេតុ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ដោយ​ផ្អែក​តាមរយៈ​វីដេអូ​ឃ្លី​ប បុរស​ជា​ឪពុក​បាន​ប្រើ​រំ​ពាក់​ឫស្សី ទៅ​វាយ​លើ​កូនប្រុស​ខ្លួនឯង​យ៉ាង​ពេញទំហឹង​ដៃ លើ​ផ្នែក​ខ្នង និង​គូទ​របស់គេ ទាំង​នៅលើ​គ្រែ​ក្នុង​បន្ទប់​គេង ខណៈដែល​ក្មេងប្រុស​រងគ្រោះ​ជា​កូន​បាន​យំ​សស្រាក់ និង​អង្វរ​សុំ​ឲ្យ​ឪពុក​លើកលែងទោស ក៏ប៉ុន្ដែ​ឪពុក​ចិត្ត​ឥត​មេត្តា​ខាងលើនេះ នៅតែ​មិន​ព្រម​បញ្ឈប់​សកម្មភាព​ប្រើ​ហិង្សា​របស់ខ្លួន​ឡើយ​។​ បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក បាន​ឲ្យ​ដឹងផង​ដែរ​ថា ហេតុការណ៍​ហិង្សា​ក្នុង​គ្រួសារ​មួយ​នេះ​បានកើត​ឡើង បន្ទាប់ពី​ក្មេងប្រុស​រងគ្រោះ​ជា​កូន បាន​លួច​លុយ​ពី​ផ្ទះ​អស់​រហូតដល់​ទៅ ៧,០០០​យ័ន ឬ​ប្រហែល​ជាង ១​ពាន់​ដុល្លារ​អាមេរិក ទៅ​ដើរលេង​ចាយ​ស៊ី​ជាមួយនឹង​មិត្តភក្តិ​របស់គេ​ខ្ទេច​គ្មាន​សល់ អស់​ពេល​៨​ថ្ងៃ​។ ក្រោយមក​នៅពេលដែល​ឪពុកម្តាយ​របស់គេ​ដឹង​រឿង ក៏បាន​ធ្វើ​ទារុណកម្ម​លើ​គេ​ទាំង​បែបនេះ ដើម្បី​ជាការ​ផ្តល់​មេរៀន​តែម្តង​។​ប្រភព​ដដែល​បន្តថា វីដេអូ​ឃ្លី​ប​ប្រើ​ហិង្សា ដែលមាន​រយៈពេល​ប្រហែល ៤​នាទី​នេះ ស្ត្រី​ជា​ម្តាយ​ជា​អ្នក​ថត ដោយ​អនុញ្ញាត​ឲ្យ​ប្តី​វាយ​លើ​កូនប្រុស រួច​យកទៅ​បង្ហោះ​ចែកចាយ​នៅលើ​បណ្តាញ​សង្គម ដើម្បី​ទុកជា​មេរៀន ឬ​ជាការ​ព្រមាន​ដល់​ក្មេង​ឯទៀត ។​នៅក្នុង​វីដេអូ​ឃ្លី​ប​នោះដែរ បុរស​ជា​ឪពុក​បាន​និយាយ​ទាំង​អួលដើមក ខណៈពេលដែល​ខ្លួន​កំពុងតែ​វាយ​កូនប្រុស​ថា​៖ «​លុយ​វា​មិនមែន​ស្រួល​រក​ទេ​! មិនមែន​សុខៗ​វា​ធ្លាក់​ពីលើ​មេឃ​មក​ឲ្យ​ឯង​ទេ​! ឯង​ដឹងថា​វា​ពិបាក​រក​ប៉ុណ្ណា​ទេ​ហ្ហា៎​!» ។ ឈុត​បន្ត ក្រោយមក​គេ​ក៏​ឃើញ​មាន​ស្ត្រី​ចំណាស់ ដែល​ត្រូវបាន​ស្គាល់​ថា ជា​ជីដូន​បាន​យំ​ស្រែក​ទាំង​ក្តី​អាណិត និង​បាន​ចូលទៅ​ជួយ​ឃាត់​កូនប្រុស​ខ្លួនឯង ដើម្បី​បញ្ឈប់​ការប្រើ​ហិង្សា​លើ​ចៅប្រុស​រងគ្រោះ​នោះ​ផងដែរ​។​បើទោះបីជា​យ៉ាងណាក្តី ក្រោយ​កើតហេតុ និង​បន្ទាប់ពី​វីដេអូ​ត្រូវបាន​បង្ហោះ​ចែកចាយ ក្នុងនោះ​អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន ក៏បាន​សម្ដែង​ការរិះគន់ និង​ខឹងសម្បា​យ៉ាងខ្លាំង ទៅលើ​សកម្មភាព​ហិង្សា​ក្នុង​គ្រួសារ​មួយ​នេះ ប្រៀប​បីដូច​សត្វ​ធាតុ​ទៅលើ​ក្មេង ដោយ​អ្នកលេង​បណ្តាញ​សង្គម​ថា ឪពុក​ចិត្តខ្មៅ​ខាងលើនេះ វាយ​កូនប្រុស​ខ្លួនឯង រហូតដល់​ទៅជា​ង ១០០​រំពាត់​ឯណោះ​។​ អ្នកខ្លះ​បញ្ចេញមតិ​ថា ថ្វីត្បិតតែ​នេះ​ជា​អំពើហិង្សា​ក្នុង​គ្រួសារ​មែន ប៉ុន្តែ​សួរថា បន្ទាប់​ពីនេះ​តើ​នឹងមាន​រឿង​អ្វី​កើតឡើង​? តើ​ក្មេងប្រុស​នោះ​នឹង​ប្រឈមមុខ​ជាមួយនឹង​គ្រូ​របស់គេ មិត្តភក្តិ​របស់គេ​យ៉ាងដូច​ម្ដេចទៅ​? គេ​មិនមែន​នៅ​តូច​ឯណា​! ចុះ​តើ​អនាគត​គេ​នឹង​ទៅជា​យ៉ាងណា​ទៅ​? ស្ត្រី​ជា​ម្តាយ​មិនគួរណា​ថត​សកម្មភាព​បែបនេះ ហើយ​យកទៅ​បង្ហោះ​ចែកចាយ​ឲ្យ​គ្រប់គ្នា​បានឃើញ ជា​សាធារណៈ​នោះឡើយ​។ គួរ​ណាស់​ត្រូវមាន​មធ្យោបាយ​ផ្សេង ក្នុងការ​ដោះស្រាយ​បញ្ហា​។​គេ​មិនដឹង​ច្បាស់​ទេ​ថា ឪពុក​ខាងលើនេះ អាច​នឹងត្រូវ​ទទួលទោស​តាមផ្លូវ​ច្បាប់ ឬ​យ៉ាងណា​នោះទេ ក្រោយ​បាន​ប្រើ​ហិង្សា​ក្នុង​គ្រួសារ លើ​កូនប្រុស​ខ្លួនឯង​បែបនេះ​៕