មានសង្ឃឹម​ហើយ ក្រុម​ជំនាញ​វេជ្ជសាស្ត្រ​ចិន​រកឃើញ​ថ្នាំ​ព្យាបាល​មេរោគ​កូ​រ៉ូ​ណា​

សុខភាព
0
3305
[wai id="5"]
​ នាពេល​បច្ចុប្បន្ននេះ មេរោគ​កូ​រ៉ូ​ណា​បាន​វាយលុក​យ៉ាងខ្លាំង​ទៅលើ​ប្រជាជន​ស្ទើរ​ពេញ​ពិភពលោក ដែល​ជំងឺ​នេះ​មាន​ប្រភព​ចេញពី​ទីក្រុង​មួយ​របស់​ប្រទេស​ចិន ទីក្រុង វូ​ហាន ​ថ្មីៗ​នេះ ក្រុម​ជំនាញ​វេជ្ជសាស្ត្រ​ចិន ផ្អែកលើ​លទ្ធផល​នៃ​ការព្យាបាល​សាកល្បង​បាន​ទទួលស្គាល់ថា ថ្នាំ ក្លូ​រ៉ូ​គីន ផូស្វាត (Chloroquine Phosphate) ដែលជា​ថ្នាំ​ប្រឆាំងនឹង ជំងឺគ្រុនចាញ់ មាន​ឥទ្ធិពល​ក្នុងការ​ព្យាបាល​អ្នកជំងឺ​ដែល​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី COVID-19 ជាសះស្បើយ​យ៉ាង​មាន​ប្រសិទ្ធភាព នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ ចេញផ្សាយ​ថ្ងៃទី​១៧ កុម្ភៈ ២០២០ ។​
ពាណិជ្ជកម្ម
​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន បាន​ឯកភាពគ្នា​ជា​ឯកច្ឆន្ទ ថា​ឱសថ ក្លូ​រ៉ូ​គីន ផូស្វាត (Chloroquine Phosphate) នឹងត្រូវ​បានដាក់​បញ្ចូល​ក្នុង​កម្មវិធី​វេជ្ជសាស្ត្រ ក្នុងការ​ព្យាបាល អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩ COVID-19 ហើយ​ការព្យាបាល​តាម​វី​ធី​នេះ នឹង​ធ្វើឡើង​ក្នុងពេល​ឆាប់ៗ​នេះ​តាម​ដែល​អាចធ្វើ​ទៅបាន​» ។​ ​គួរ​បញ្ជាក់ដែរថា មេរោគ​កូ​រ៉ូ​ណា ឬ​កូ​រ៉ូ​ណាវី​រុស ជា​អំបូរ​មេរោគ ដែល​អាច​កើត​នៅលើ​មនុស្ស​ផង នៅលើ​ពពួកសត្វ​ផង​។ គេ​ហៅ​មេរោគ​នេះ​ថា “​កូ​រ៉ូ​ណា​” ព្រោះ​មាន​ទម្រង់ និង​រូបរាង​ដូច​មកុដ (​នៅពេល​ពិនិត្យមើល​តាម​មីក្រូ​ទស្សន៍​)​។ កូ​រ៉ូ​ណាវី​រុស ត្រូវបាន​គេ​រកឃើញ​កើត​នៅលើ​មនុស្ស​ជា​លើកទីមួយ នៅក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៦០​។ កូ​រ៉ូ​ណា ជា​មេរោគ​ដែល​អាច​បង្ក​ជា​ជំងឺ​ប្រភេទ​ថ្មី ដោយហេតុថា កូ​រ៉ូ​ណា ងាយ ប្តូរផ្លាស់​ទម្រង់ ឬ​បំ​ផ្លែង​ខ្លួន​។ នៅពេល​វីរុស​កូ​រ៉ូ​ណា​ឆ្លង​ដល់​មនុស្ស វា​ច្រើនតែ​បង្កឱ្យមាន​ជំងឺ​ផ្លូវដង្ហើម ពី​ផ្តាសាយ​ហៀរ​សំបោរ ក្នុង​ទម្រង់​ស្រាល ទៅ​ជំងឺ​រលាក​សួត ធ្ងន់ធ្ងរ អាច​ដល់​ស្លាប់ បើ​ក្នុង​ទម្រង់​ធ្ងន់​៕