ប្លែក​មែន​លោក​មេ​គយ​…​នាង​អូន​ឡើង​គ្រែ ឯ​បង​បិទ​ភ្នែក​អត់​វ៉ៃ​ពន្ធ​

សង្គមប្លែកៗ
0
1167
[wai id="6"]


...​លោក​គយ​ម្នាក់នេះ​បានទទួល​សំណូក​សូកប៉ាន់​ប្លែក​គេ​ប្លែក​ឯង​មែន​...​បើ​ម្ចាស់​ទំនិញ​ជា​ស្រី​ស្អាតៗ​ឲ្យ​តែមាន​ចិត្ត​ក្លាហាន​ឡើង​គ្រែ​លោក​គយ​អត់​វ៉ៃ​ប្រាក់​ពន្ធ​ទេ ។ ដល់​តែ​លោក​គយ​ប្រើ​ស្ទីល​បែបនេះ លោក​គយ​ប្លែក​មាត់​រហូត​ចង់​ភ្លេចភ្លាំង​ឆ្នាំង​ចាស់​នៅឯ​ផ្ទះ​...​ក៏​កើត​ទៅជា​រឿង​សង្ស័យ​លបលួច​តាមដាន​មានអី​ដូច​បែក​ពាង​ប្រហុក ស្អុយ​ជៈ​ក្លិន​ទៅដល់​ថ្នាក់លើ​។​មេ​គយ​ម្នាក់​ប្រចាំ​ក្រុង​កំពង់ផែ Dalian ខេត្ត Liaoning របស់​ចិន​ត្រូវបាន​ចោទប្រកាន់​ពីបទ​ស៊ីសំណូក​តាមរយៈ​ការ​ឲ្យ​អាជីវករ​នារី​រួមភេទ​ជាមួយ​ខ្លួន​ជា​ថ្នូរ​នឹង​ការអនុញ្ញាត​ឲ្យ​ពួកគេ​នាំចូល​ទំនិញ​ពី​បរទេស​ដោយ​មិនចាំបាច់​បង់ពន្ធ​គយ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ China Daily កាលពី​សប្តាហ៍​មុន​។​

ពាណិជ្ជកម្ម

មេ​គយ​ឈ្មោះ Guan Zhaojin អាយុ​៣៧​ឆ្នាំ ត្រូវបាន​ភរិយា​ខ្លួន​ប្តឹងទៅ​ការិយាល័យ​គយ Dalian Customs ដោយផ្ទាល់​ជាមួយនឹង​ភស្តុតាង​ឃ្លី​ប​វីដេអូ​ដែល​លោក Guan មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​នារី​ផ្សេង​ជាច្រើន​នាក់​។​វីដេអូ​ន​នេះ​ត្រូវបាន​បន្ត​បែកធ្លាយ​ពេញ​បណ្តាញ​សង្គម​នៅ​ប្រទេស​ចិន ជាពិសេស Weibo និង Wechat ។ តំបន់​កំពង់ផែ​Dalian រួមចំណែក​នាំ​ចំណូល​យ៉ាងហោចណាស់​១០០​លាន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ​ហើយ​ការ​បែកធ្លាយ​រឿងអាស្រូវ​ផ្លូវភេទ​របស់លោក Guan នាំ​ឲ្យ​មានការ​ស៊ើបអង្កេត​ទ្រង់ទ្រាយ​ធំ​លើ​ករណី​ពុករលួយ​នៅ​តំបន់​ផែ​មួយ​នេះ​។​ភ្នាក់ងារ​លក់ទំនិញ​ដែល​ភាគច្រើន​ជា​ជនជាតិ​រស់នៅ​ក្រៅប្រទេស​តែងតែ​លក់​ផលិតផល​ផ្សេងៗ​តាម​WeChat ទៅ​ឲ្យ​មិត្ត​ខ្លួន​និង​ភ្ញៀវ​ផ្សេងទៀត​នៅក្នុង​ប្រទេស​ចិន​។​ផលិតផល​ប្រេន​ទាំងនោះ​ត្រូវការ​បង់ពន្ធ​ខ្ពស់ ហេតុ​ដូច្នេះហើយ បានជា​អាជីវករ​នារី​មួយចំនួន​យល់ព្រម​ឡើង​គ្រែ​តាម​សំណើរ​របស់លោក Guan ជា​ថ្នូរ​នឹង​ការមិន​បង់ពន្ធ​គយ​។​

​លោក Guan ត្រូវបាន​ដកចេញ​ពី​តួនាទី​ហើយ​ស្ថិតនៅក្រោម​ការស៊ើបអង្កេត​បន្ថែម​។ ប៉ុន្តែ​ទោះបីជា យ៉ាងណាក៏ដោយ​មន្ត្រី​គយ​រូបនេះ​បាន​បដិសេធ​រាល់​ការចោទប្រកាន់​លើ​ខ្លួន​ហើយ​លោក​អះអាងថា​នឹង​បកស្រាយ​រឿងនេះ​ឲ្យ​ច្បាស់​នៅ​តុលាការ​៕