ប្រក់ផ្លែ​ជា​រុក្ខជាតិ​ងាយ​រកតែ​ប្រសិទ្ធិភាព​មិនធម្មតា​ឡើយ​…​ព្យាបាល​ជម្ងឺ​បាន​ច្រើន​មុខ​ណាស់​

សុខភាព
0
1744
[wai id="5"]


​ព្យាបាល​ជំងឺ​៖ ទាស់រីងរៃ ឫសដូងច្រមុះ បំបាត់​ជាតិពុល​ពី​ថ្លើម រលាក​ថ្លើម គ្រុនក្ដៅ​ញាក់ ទាស់រីងរៃ​មិនដឹង​មុខ រលាក​ពោះវៀន ទឹកនោមផ្អែម​។​រុក្ខជាតិ​៖ ប្រក់ផ្លែ ដើម​វា​តូច​ទេ​តែ​ជា​ឱសថ​ដ៏​មហាសាល ដើម​ប្រក់ផ្លែ​ជួយ​ការពារ​ការ​ខូច​ថ្លើម​ពី​សារធាតុពុល​ផ្សេងៗ​និង​ការសេព​គ្រឿង​ស្រវឹង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ថ្លើម​របស់​យើង​។ ជួយ​កាត់បន្ថយ​ពី​ជម្ងឺមហារីក​ថ្លើម ដោយ​ធ្វើ​ឲ្យ​កោសិកា​មហារីក​លូតលាស់​យឺត ប៉ុន្តែ​វា​មិន​សំលាប់​កោសិកា​មហារីក​ដោយផ្ទាល់​ឡើយ​។ ជួយ​ព្យាបាល​រលាក​ពោះវៀន រាគ​មួល រលាក​ថ្លើម រលាក​ផ្លូវ​នោម ហើម​ទឹក ឈឺភ្នែក គ្រុនចាញ់​គ្រុនក្តៅ​។

ពាណិជ្ជកម្ម

ជួយ​កម្ចាត់​ពិស​ចេញពី​ថ្លើម មានគុណ​ប្រយោជន៍​ធ្វើ​ឲ្យ​ភ្នែក​ភ្លឺ​ច្បាស់ រួមទាំង​អាច​ព្យាបាល​ជំងឺថ្លើម​ប្រភេទ​បាន​លទ្ធផល​ល្អ​ទៀតផង​។​ដើម​ប្រក់ផ្លែ​អាចជួយ​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​សម្រាប់​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ជួយ​សម្រួល​ដល់​ការ​បត់ជើងតូច​បាន​ស្រួល និង​ជួយ​បំបាត់​ក្រួស​ក្នុង​តម្រងនោម និង​បន្ថយ​សម្ពាធ​ឈាម​។​ព្យាបាល​អាកា​រៈ​ក្តៅខ្លួន ដោយ​ដក​ដើម​ប្រក់​ផ្លៃ​លាង​អោយ​ស្អាត ច្របាច់​ក្នុង​ទឹក​ផ្តិល​ឬ​កែវ រួច​ទទួលទាន​វា​ល្វីង​មែន​តែមាន​ប្រសិទ្ធិភាព​ណាស់​សម្រាប់​គ្រុណក្តៅ​។​យើង​អាច​យក​ទាំង​ដើម​ទាំង​ឬ​សវា​ស្ងួត​ចំនួន​ប្រមាណ​៣០​ក្រាម ដាក់​ដាំ​ជាមួយ​ទឹក​១​កំសៀវ​ពិសា​១​ឬ​២​កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​ជាការ​ការពារ និង​ជំនួយ​សុខភាព​៕