ឈឺចាប់​បាត់បង់​ស្នេហា​…​ប្រឹង​បញ្ចុះទម្ងន់​អស់​ជាង​ពាក់កណ្តាល​…​ស្នាមញញឹម​រីក​ជាថ្មី​ស្រីៗ​ចោមរោម​រហង់​

សង្គមប្លែកៗ
0
820
[wai id="6"]


…​នេះ​ចាត់ទុកជា​គំរូ​មួយ​ដល់​ប្រុសៗ​ឯទៀត​យកតម្រាប់​តាម​ដែល​បុរស​ម្នាក់នេះ​ក្រោយពី​សង្សារ​បែកចិត្ត​អត់​កើត​មាននូវ​វិញ​គេ​បាន​អនុវត្តន៍​នូវ វិធី​មួយ​ដែល​ផ្តល់​ជា​ផលប្រយោជន៍​ដល់​រូបគេ​។ លោក Mos Sataporn ជា​បុរស​ជនជាតិ​ថៃ​ម្នាក់​ដែលមាន​មុខមាត់​ស្រស់ស្អាត និង​មាន​កម្ពស់ ១.៨៥ ម៉ែត្រ ជា​កម្ពស់​ស្តង់ដារ​មួយ​ដែល​មនុស្ស​ប្រុស​ស្រី​ប្រាថ្នា​ចង់បាន​។​ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ បើទោះបីជា​លោក Mos Sataporn មានមុខមាត់​ស្រស់ស្អាត និង​កម្ពស់​ខ្ពស់​ស្រ​ឡេះ​ក៏ពិតមែន តែ​លោក​បរិភោគ​អាហារ​មិន​តម រហូត​ធ្វើ​ឲ្យ​លោក​មាន​គីឡូ​រហូតដល់ ១៥៥ គីឡូក្រាម ដែលជា​ហេតុ​ធ្វើ​ឲ្យ​លោក​បាត់បង់​នូវ​ភាព​សង្ហា​អស់រលីង​។​

​ប្រភពព័ត៌មាន​បរទេស​មួយ​បាន​ចុះផ្សាយ​ថា ព្រោះតែ​លោក​មាន​រូបរាង​ធាត់​ពេក លោក Mos Sataporn ត្រូវបាន​នារី​ដែល​ខ្លួន​ស្រលាញ់​បដិសេធ​មិន​ព្រម​ស្រលាញ់​លោក​ឡើយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​លោក​មានការ​អាក់អន់ស្រពន់ចិត្ត​ជាខ្លាំង​។​ប្រភព​ដដែល​បាន​បន្តថា ក្រោយពី​ត្រូវ​នារី​ដែល​លោក​ស្រលាញ់​បដិសេធ​មិន​ព្រម​ទទួល និង​រង​នូវ​ការ​សើចចំអក​ពី​សំណាក់​មិត្តភក្តិ​ថា​លោក​ធាត់​ដូច​ជ្រូក​ផង​នោះ លោក Mos Sataporn ស្រាប់តែ​កើត​នូវ​គំនិត​មួយ​ក្នុង​ចិត្ត​ថា ដល់ពេល​ដែល​លោក​ត្រូវធ្វើ​អ្វី​ម្យ៉ាង ដើម្បី​រូបរាងកាយ​របស់លោក​ហើយ​។​ក្រោយពី​មានគំនិត​នេះហើយ លោក Mos Sataporn ក៏បាន​ចាប់ផ្តើម​កាត់បន្ថយ​ការ​ញុំ​ា​ម្ហូបអាហារ​ដែលមាន​កាឡូរី​ខ្ពស់ ហើយ​ជំនួស​ដោយ​ការ​ញ៉ាំ​ម្ហូបអាហារ​ដែល​ជំនួយ​ដល់​សុខភាព​វិញ​។ នៅក្នុង​ដំណាក់កាល​ដំបូង វា​ពិតជា​លំបាក​ណាស់​សម្រាប់​លោក ដោយ​លោក​ត្រូវ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ឲ្យ​សមស្រប​ទៅតាម​តម្រូវការ​ផង ហើយ​ត្រូវ​ទៅ​ក្លិប​ហាត់ប្រាណ​ដើម្បី​ហាត់​យក​សាច់ដុំ​ផង​។​ក្នុង​រយៈពេល​មួយខែ​ដំបូង លោក Mos Sataporn បាន​ស្រក​ទម្ងន់​អស់ ៥ គីឡូក្រាម ហើយ​រហូតមកទល់​ថ្ងៃនេះ លោក Mos Sataporn ស្រក​ទម្ងន់​នៅសល់​ត្រឹមតែ ៨៥ គីឡូក្រាម​តែប៉ុណ្ណោះ ពោលគឺ​លោក​អាច​ស្រ​កបាន ៧៥ គីឡូក្រាម​។​

ពាណិជ្ជកម្ម

​នៅក្នុង​ពេលនេះ មាន​នារីៗ​ជាច្រើន​នាំគ្នា​ចោមរោម​លោក Mos Sataporn ព្រោះតែ​ភាពស្រស់​សង្ហា កម្ពស់​ខ្ពស់ស្រឡះ និង​រូបរាង​សម​ស្របតាម​ស្តង់ដារ​ទៀតផង​។​ជា​ចុងក្រោយ​លោក Mos Sataporn ក៏បាន​ព​ន្ល​យ​នូវ​ពាក្យ​ណែនាំ​មួយ​ឃ្លា​ថា​៖​ប្រសិនបើ​អ្នក​ចង់​តម​អាហារ ជំហាន​ដំបូង​អ្នក​ត្រូវ​យកឈ្នះ​ចិត្ត​របស់​អ្នក​ជាមុនសិន​។ ប្រសិនបើ​អ្នកដទៃ​អាចធ្វើ​បាន ហេតុអ្វី​អ្នកធ្វើ​មិនបាន​?