វៀតណាម​បាត់បង់​ប្រាក់ចំណូល​ប្រមាណ​ជាង​៥,៩ ពាន់​លាន​ដុល្លារ​ទៅ ៧,៧ ពាន់​លាន​ដុល្លារ​អំឡុងពេល ៣​ខែ​

សេដ្ឋកិច្ច
0
1110
[wai id="5"]

[wai id="7"]
​ការភ័យខ្លាច និង​ការរើសអើង​គ្នា អំឡុងពេល​មេរោគ​កូ​រ៉ូ​ណា ឬ​Covid-19 កំពុងមាន​ការឆ្លង​នៅក្នុង​ទីក្រុង​វូ​ហាន​ប្រទេស​ចិន និង​រាលដាល​ដល់​ប្រទេស​ជាច្រើន​ទៀត​នៅលើ​ពិភពលោក សេដ្ឋកិច្ចពិភពលោក​ក៏​រង​នូវ​ការវាយប្រហារ​ដោយសារ​វីរុស​នេះ​ផងដែរ​។ បើទោះបី​ជាមាន​ប្រកាស​អំពី​អំពី​ការរកឃើញ​នូវ​ឪ​សថ​ប្រឆាំងនឹង​រី​រុស Covid-19 យ៉ាងណាក៏ដោយ​ប៉ុន្តែ​វីរុស​នេះ​នូវតែ​បាន បង្ក​ជា​ក្ដីបារម្ភ​សម្រាប់​ពលរដ្ឋ​ស្ទើរ​ទូទាំង​ពិភពលោក​។​

ពាណិជ្ជកម្ម

​ថ្មី​នេះ​បើ​យោងតាម ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​វៀត​ណា​ម​បាន​ឲ្យ​ដឹងថា ការរីក​រាលដាល​នៃ​ជំងឺ​រលាក​សួត​ឆ្លង​ថ្មី​បង្កឡើង​ដោយ​វីរុស COVID-19 ដែល​បាន​ផ្ទុះ​នៅក្នុង​ប្រទេស​ចិន​អាច​បណ្តាលឱ្យ​បាត់បង់​ប្រាក់ចំណូល​ពី​វិស័យ​ទេសចរណ៍​របស់​វៀតណាម​ចំនួន​ប្រមាណ​ជាង ៥,៩ ពាន់​លាន​ដុល្លារ​ទៅ ៧,៧ ពាន់​លាន​ដុល្លារ​នៅក្នុង​រយៈពេល ៣ ខែ​ខាងមុខ ខណៈដែល​អ្នកទេសចរ​អន្តរជាតិ​ហាក់​ភ័យខ្លាច​នឹង​ការធ្វើដំណើរ​កំសាន្ត ។​

​វិស័យ​ទេសចរណ៍​វៀតណាម​បាន​ប៉ាន់​ស្មានថា​មានការ​បាត់បង់​ភ្ញៀវទេសចរ​ចិន ជាង ២ លាន​នាក់​ដោយសារតែ​វីរុស COVID-19 ដែល​អាច​បណ្តាលឱ្យ​បាត់បង់​ចំណូល​ពី វិស័យ​ទេសចរណ៍​ចំនួន ១,៨ ទៅ ២ ពាន់​លាន​ដុល្លារ​។​
​គួរបញ្ជាក់​ថា​ណា ប្រទេស​វៀតណាម​មាន​ព្រំប្រទល់​ខាងជើង​ជាប់​នឹង​ប្រទេស​ចិន នឹង​បានប្រកាស​ពី​តំបន់​ដែលមាន​មេរោគ COVID-19 កាលពីពេល​កន្លងទៅ និង​បាន​ហាមឃាត់​រាល់​ការហោះហើរ​ទៅកាន់​ប្រទេស​ចិន ចាប់តាំងពី​ការហាមឃាត់​ការហោះហើរ​ត្រូវបាន​ប្រកាស​រួចមក ចំនួន​អ្នកទេសចរ​អាស៊ី​ជាពិសេស​ជនជាតិ​ចិន​កូរ៉េខាងត្បូង​និង​ជប៉ុន​បាន​ថយចុះ​យ៉ាងខ្លាំង​៕
[wai id="6"]