រដ្ឋមន្ត្រី​សុខាភិបាល​ម៉ាឡេស៊ី លាលែង​ពី​តំណែង​ដោយសារ ……

ព័ត៌មានអន្តរជាតិ
0
6571
[wai id="5"]

​[wai id="7"]
គេ​នៅ​ចាំបាន​ថា​កាលពីពេល​កន្លងទៅ ស្ត្រី​ជនជាតិ​អាមេរិកាំង ដែលជា​អ្នកដំណើ​តាម​នាវា Westerdam ដែល​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី ពិនិត្យឃើញ​មាន​ករណី​កូ​រ៉ូ​ណា​ថ្មី (Covid-19) ពេលដែល​ចាកចេញ​ពី​នាវា ហោះ​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ​នោះ ​ត្រូវបាន​ម៉ាឡេស៊ី លើកឡើងថា​មាន​ឆ្លង​វីរុស Covid-19 បន្ទាប់មកទៀត​ក្នុង​រយៈពេល​មិន​ដល់ មួយ សប្តាហ៍​ផង​ចេញមក​ប្រកា​សថាអ្នកជំងឺបាន ជា​សះស្បើយ​ទាំងស្រុង​ហើយ​។ នេះ​បើតាម​ការចុះផ្សាយ របស់​សារព័ត៌មាន​ម៉ាឡេស៊ី Thestar នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០​។​
ពាណិជ្ជកម្ម

​យ៉ាងណា​វិញ ភាពមិនច្បាស់លាស់​រប​ស់​មន្ត្រី​ពាក់ព័ន្ធ​ម៉ាឡេស៊ី នៅក្នុង​វិស័យ​សុខ​ភិ​បាល​ត្រូវបាន​បណ្តាល ប្រទេស​មួយចំនួន​សម្តែង​ការសោកស្តាយ​ចំពោះ​សកម្មភាព​ការងារ​បែប​អាថ៌កំបាំង ។​
​ថ្មីៗ​នេះ រដ្ឋមន្ត្រី​សុខាភិបាល​ម៉ាឡេស៊ី លោក Dzulkefly Ahmad បាន​បង្ហោះ​សារ​មួយ​នៅលើ Twitter ដោយ​បង្ហាញ ពី​ការសម្រេចចិត្ត​លាលែង​របស់ លោក​ធ្វើឡើង​កំឡុង​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ ពី​អ្នក​ឆ្លង​ជំងឺ COVID-19 ដែល បានជា​សះស្បើយ ពីរ​នាក់​បន្ថែមទៀត ដោយ​ធ្វើឱ្យ​ចំនួន​ជាសះស្បើយ សរុប​កើន​ដល់​២០ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។

​លោក​បន្ថែមទៀត អ្នកជំងឺ​ទាំងពីរ​នាក់ ខាងលើ​គឺជា​ជនជាតិ​ចិន ទទួលបាន​ការព្យាបាល​នៅឯ​មន្ទីរពេទ្យ Hospital Kuala Lumpur​។ ក៏ប៉ុន្តែ​ទន្ទឹមគ្នា លោក Dzulkefly ក៏បាន​អះអាង​ផងដែរ​ថា នេះ​គឺជា​សេចក្ដីថ្លែងការណ៍​ចុង ក្រោយ​របស់លោក ក្នុងនាម​ជា​រដ្ឋមន្ត្រី​សុខាភិបាល ម៉ាឡេស៊ី ដោយ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​នេះ​គឺជា​សេចក្ដីថ្លែងការណ៍​ចុងក្រោយ របស់ខ្ញុំ​ក្នុងនាម​ជា​រដ្ឋមន្ត្រី​សុខាភិបាល​» «This is my last tweet as the health minister. Thank You.”​។​
​ការប្រកាស​បង្ហោះ​សារ​លាលែង​ពី​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល កើតឡើង​បន្ទាប់ពី​មជ្ឈមណ្ឌល ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​របស់​សហរដ្ឋ​អាមេរិក US-CDC បានប្រកាសថា ស្ត្រី​ជនជាតិ​អាមេរិក វ័យ​៨៣​ឆ្នាំ​ពី អ្នកដំណើរ​នាវា Westerdam ពុំមាន​ផ្ទុកមេរោគ Covid-19 ដូច​ម៉ាឡេស៊ី​លើកឡើង​នោះទេ​៕
[wai id="6"]