បើករថយន្ដបំបុកហ្វូងមនុស្ស នៅអាល្លឺម៉ង់ របួស៥២នាក់

ព័ត៌មានអន្តរជាតិ
0
630

បុរសម្នាក់បានបើកបររថយន្ត បំបុកទៅលើហ្វូងមនុស្ស ​កំពុងតែនាំគ្នា​ដើរដង្ហែក្បួនមួយ បណ្ដាលឲ្យ​រង​របួស ប្រហែល​៥២នាក់ ក្នុងនោះក្នុងនោះក្មេង១៨នាក កាលពីថ្ងៃទី២៥ ខែកុម្ភៈ ស្ថិតនៅភាគ​កណ្ដាល​ទីក្រុង  នៃ​ប្រទេស​អាល្លឺម៉ង់។ 

ប៉ូលិសក្នុងតំបន់ បានបញ្ជាក់ថា អ្នកបើកបររថយន្ដបង្ក ត្រូវបានឃាត់ខ្លួននៅកន្លែងកើតហេតុ ស្ថិតនៅទីក្រុង Volkmarsen ជិតទីក្រុង Kassel ភាគកណ្តាល ប្រទេសអាល្លឺម៉ង់។  អ្នក​បើក​បរ​រថយន្តបង្ក ជាពលរដ្ឋអាល្លឺម៉ង់ អាយុ២៩ឆ្នាំ។ ករណីនេះ សមត្ថកិច្ច​កំពុងស៊ើបអង្កេត សង្ស័យ​ពីបទប៉ុនប៉ងមនុស្សឃាត។
លោក Peter Beuth រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ បញ្ជាក់ថា  «នេះជាហេតុការណ៍ដ៏រន្ធត់មួយ ប្រឆាំងនឹង​មនុស្ស​ជាតិ ដែលកំពុងប្រារព្ធពិធីដង្ហែក្បួន Carnival » ។ នៅក្នុងហេការណ៍នោះ​មានមនុស្សប្រហែល៥២នាក់ រងរបួស ក្នុងនោះមានកុមារចំនួន១៨នាក់ ។  

ទោះជាយ៉ាងណា គេនៅមិនទាន់ដឹង​អំពីមូលហេតុ នៃការបើករថយន្ត​បំបុកមនុស្សទាំងហ្វួង​នេះ​នៅឡើយ ហើយជនបង្កក៏បានរងរបួសដែរ។ ករណីនេះ ប៉ូលិស ប្រឆាំងអំពើភេរវកម្ម ក៏កំពុងតែស៊ើបអង្កេតបផងដែរ៕