សំបុត្រ​មួយច្បាប់​មាន​ប្រសិទ្ធិភាព​ណាស់ សូម​ព្រលឹង​ទៅកាន់​សុខ​គតិ​ភព​ចុះ​!

សង្គមប្លែកៗ
0
519
[wai id="5"]

[wai id="7"]
…​ខណៈ​កំពុង​នៅមាន​ជីវិត​ស្ត្រី​ជា​ម្តាយ​បាន​មើលឃើញថា​កូនប្រុស​ទាំងពីរ​មានចិត្ត​អក​ត្ត​ញ្ញូ​ចំពោះ​គាត់​យ៉ាងខ្លាំង​ម្លោះ​ហើយ​គាត់​ក៏បាន​ត្រៀម​ទុក​រួចជាស្រេច​នូវ​សំបុត្រ​មួយច្បាប់​ប្រគល់​ទៅ​ឲ្យ​កូនស្រី​។ លុះ​ក្រោយពី​ស្ត្រី​ជា​ម្តាយ​ស្លាប់ទៅ​សំបុត្រ​មួយច្បាប់​នេះ​បាន​ល្បី​ខ្ទរខ្ទា​ពេញ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក ប្រៀប​បានជា​ប្រលោមលោក​យ៉ាង​ជក់ចិត្ត​ក្រៃលែង​!​អ៊ុំ​ស្រី​ម្នាក់​ឈ្មោះ អ៊ុំ វ៉ាង មានកូន​ប្រុស​ពីរ​នាក់ និង​កូនស្រី​ម្នាក់ តែ​កូនប្រុស​ទាំងពីរ​នាក់រ​បស់​គាត់ គ្មាន​បានការ​ទាល់តែសោះ​មានតែ​កូនស្រី​តែប៉ុណ្ណោះ​ដែល​អាច​ពឹងពាក់​បាន​។ ពេល​អាយុ​កាន់​ច្រើន សុខភាព​គាត់​ក៏​ចាប់ផ្ដើម​ទ្រុឌទ្រោម​រហូត​ធ្លាក់ខ្លួន​ឈឺ តែ​កូនប្រុស​ទាំងពីរ​ក៏​មិន​បានមក​អើពើ​ទាល់តែសោះ​។​
ពាណិជ្ជកម្ម

​ប៉ុន្តែ​ពេល​កូនស្រី​របស់គាត់​ដឹង​ដំណឹង​ភ្លាម ក៏​ប្រ​ញ៉ាប់​ពិភាក្សា​ជាមួយ​ស្វាមី​របស់​នាង​ថា ឲ្យ​អ្នក​ម៉ែ​នៅផ្ទះ​ម្នាក់ឯង​មិនល្អ​នោះទេ ព្រោះ​បងប្រុស​ទាំងពីរ​មិនបាន​មើលថែ​គាត់​នោះទេ ប្រសិនបើ​ដូច្នេះ​ខ្ញុំ​សុំ​ត្រឡប់ទៅផ្ទះ​ដើម្បី​ទៅ​មើលថែ​គាត់​។ ស្វាមី​របស់​នាង​ក៏​យល់ព្រម ហើយ​ប្រាប់ទៀតថា ត្រឡប់​ទៅ​មើលថែ​ម្ដាយ​ឪពុក​គឺជា​រឿង​ដែល​កូនៗ​គ្រប់គ្នា​ត្រូវធ្វើ​។​មិន​អី​នោះទេ​អូន​ត្រឡប់​ទៅ​មើល​អ្នក​ម៉ែ​ចុះ ។​បានឮ​ដូច្នោះ​នាង​ក៏​ប្រញាប់​ត្រឡប់​ទៅ​មើលថែ​ម្ដាយ​របស់​នាង​យ៉ាង​យកចិត្តទុកដាក់ ម្ដាយ​របស់​នាង​ឈឺ​ធ្ងន់​ត្រូវការ​ប្រើប្រាស់​លុយកាក់​ដើម្បី​ព្យាបាល​ជំងឺ នាង​ក៏បាន​ទៅសុំ​ពី​បងប្រុស​ច្បង​តែ​គាត់​ឆ្លើយថា​គ្មាន​នោះទេ​។ ពេល​ទៅសុំ​បងប្រុស​ទី​ពីរ គាត់​ក៏​ប្រាប់ថា ត្រឡប់​ទៅ​ចាំ​នៅផ្ទះ​ទៅ បើសិន​បង​មាន បង​នឹង​ផ្ញើ​ទៅ​ឲ្យ​ហើយ តែ​គាត់​មិនដែល​ផ្ញើមក​សូម្បី​តែមួយ​រៀល​។ ការណ៍​ដែល​គាត់​និយាយ​ដូច្នេះ​ក៏​ព្រោះ​គាត់​ត្រូវការ ដេញ​នាង​ឲ្យ​ត្រឡប់មកផ្ទះ​តែប៉ុណ្ណោះ ដូច្នោះ​ហើយ​បន្ទុក​គ្រប់យ៉ាង​ត្រូវ​ធ្លា​ក់លើ​នាង​។​នាង​បាន​ទូរស័ព្ទ​ទៅប្រាប់​ស្វាមី​របស់​នាង​ឲ្យ​ផ្ញើ​លុយ​មក​ឲ្យ ស្វាមី​របស់​នាង​ក៏បាន​យក​ជ្រូក​នៅផ្ទះ​ទៅ​លក់បាន​លុយ ៥០០​ដុល្លារ​ដើម្បី​ផ្ញើ​ឲ្យ​នាង​។ ម្ដាយ​និយាយ “​លុយ​ទាំងនេះ​ម៉ែ​ទទួលយក​ទទេៗ​មិន​បានទេ ត្រូវ​សរសេរ​ជា​កិច្ចសន្យា​ខ្ចីលុយ​”​។ កូនស្រី​តប ”​អ្នក​ម៉ែ​គឺ​ម៉ែ​របស់​កូន នេះ​គឺជា​រឿង​កូន​ត្រូវ​តបស្នង​សងគុណ មិនចាំបាច់​សង​អី​នោះទេ​”​។​តែ​ម៉ែ​ក៏​នៅ​មានះ ចុងក្រោយ​គាត់​ក៏បាន​សរសេរ​កិច្ចសន្យា​ខ្ចីលុយ​ដោយ​ខ្លួនឯង ថែមទាំង​ចុះហត្ថលេខា និង​ផ្ដិតមេដៃ​ទៀតផង​។ កូនស្រី​អាន​ហើយក៏​និយាយថា ម៉ែ​សរសេរ​ខុស​ហើយ​ខ្ញុំ​ឲ្យ​ម៉ែ​តែ ៥០០​ដុល្លារ​ទេ ហេតុអ្វី​ម៉ែ​សរសេរ ៥​ម៉ឺន​ដុល្លារ​ដូច្នោះ​។ ម្ដាយ​របស់​នាង​ក៏​ប្រាប់ថា មិនបាច់​ទៅ​ចាប់អារម្មណ៍​វា​ទេ រក្សា​កិច្ចសន្យា​មួយច្បាប់​នេះ​ឲ្យ​បានល្អ​ទៅ លុះ ៣​ខែក្រោយ​មក គាត់​ក៏បាន​លាចាក​លោក​។ ក្រោយមក​កូនប្រុស​ទាំង​ពីរ​ក៏​យក​ផ្ទះ​ទៅ​លក់បាន​លុយ​ចំនួន ៧៥ ០០០​ដុល្លារ​ដើម្បី​បែងចែក​តែ​ពីរ​នាក់​។​លោក​មេភូមិ​ពេល​បានដឹង​ដំណឹង​ក៏បាន​នាំ​កូនស្រី​របស់​អ៊ុំ វ៉ាង មកជួប​បងប្រុស​ទាំង​ពីរ​របស់​នាង​ហើយ​ប្រាប់ថា ម្ដាយ​របស់​ពួក​ឯង​កាល​នៅមាន​ជីវិត​បាន​ពឹងពាក់​គាត់​ឲ្យ​ជួយ​ចាត់ចែង​រឿង​មរតក​ហើយ​ប្រាប់​ថែមទៀត​ថា ត្រូវ​ចែក​ឲ្យ​កូនស្រី​របស់គាត់​មួយចំណែក​ធំ ព្រោះ​នាង​កតញ្ញូ​ចំពោះ​គាត់​ណាស់​។​បងប្រុស​ទាំងពីរ​មិន​សុខចិត្ត​ក៏បាន​និយាយ​ឡើង​ថា «​កូនស្រី​ដែល​រៀបការ​ចេញទៅ​ហើយ​តាម​ប្រពៃណី​របស់​អ្នកភូមិ​យើង ទ្រព្យសម្បត្តិ​ត្រូវ​ក្លាយជា​របស់​កូនប្រុស ពួកយើង​ក៏​ខ្លាច​ថា​រឿងនេះ​នឹង​កើតឡើង​នៅពេលដែល​ម៉ែ​លាចាក​លោក​ទៅ ពួកយើង​ក៏បាន​ឲ្យ​ម៉ែ​សរសេរ​យ៉ាងច្បាស់​ថា ឲ្យ​ប្រគល់​ផ្ទះ​របស់គាត់​មក​កូនប្រុស​ទាំងពីរ ពេលនោះ​លោក​មេភូមិ​ក៏​នៅ​ទីនោះ​ដែរ​»​។​

​លោក​មេភូមិ​ក៏​ឆ្លើយថា «​សំបុត្រ​មួយច្បាប់​នោះ​ខ្ញុំ​ក៏​ដឹង​ដែរ តែ​ក្នុងនោះ​វា​បាន​សរសេរ​ថែម​ទៀតថា បន្ទាប់ពី​ម្ដាយ​របស់​ពួក​ឯង​ស្លាប់ បំណុល​ទាំងអស់​កូនប្រុស​ទាំងពីរ​ត្រូវជា​អ្នក​សង​»​។ កូនប្រុស​ទាំងពីរ​មើលមុខ​គ្នា ហើយក៏​គិតថា ម៉ែ​ប្រហែលជា​ជំពាក់​លុយ​នៅ​កន្លែង​លក់​អីវ៉ាន់​ចាប់ហួយ​ហើយ ប្រហែលជា​មិន​ច្រើន​ទេ​មើលទៅ​» ។​ពេលនោះ​ដែរ លោក​មេភូមិ​ក៏បាន​ឲ្យ​កូនស្រី​របស់​អ៊ុំ វ៉ាង យក​កិច្ចសន្យា​ខ្ចីលុយ​ចេញមក ហើយក៏​និយាយថា ម្ដាយ​របស់​ឯង​ជំពាក់​លុយ​ប្អូនស្រី​ឯង​ចំនួន ៥​ម៉ឺន​ដុល្លារ ដូច្នោះ​ហើយពីរ​នាក់​ឯង​ត្រូវតែ​ជា​អ្នក​សង ពួក​ឯង​ត្រូវ​ធ្វើតាម​កិច្ចសន្យា បើ​មិន​សុខចិត្ត​ប្ដឹង​ក៏​ប្ដឹងទៅ​។ តាមពិតទៅ រឿង​ដែល​ពួក​ឯង​ធ្វើ​ដាក់​ម៉ែ​របស់​ពួក​ឯង ឯង​ទាំងពីរ​មិន​សម​នឹង​បានទទួល​លុយ ២ ៥០០០​ដុល្លារ​នេះ​ទាល់តែសោះ​។​ទាំងពីរ​នាក់​បងប្អូន​រារែក​ចិត្ត​អស់​រយៈពេល​ជាច្រើន​ថ្ងៃ មុននឹង​សម្រេចចិត្ត​សងលុយ ៥​ម៉ឺន​ដុល្លារ​ទៅ​ប្អូនស្រី​របស់ខ្លួន ព្រោះ​អ្វីៗ​មិនអាច​ក្រ​កែក​តវ៉ា​បាន​។ បន្ទាប់ពី​រឿង​ទាំងអស់នោះ​បានបញ្ចប់ អ្នកជិតខាង​ក៏បាន​សរសើ​អ្នក​ទាំងបី​ជាខ្លាំង ទី​១ គឺ​កូនស្រី​ដែល​កតញ្ញូ ទី​២ គឺ​អ៊ុំ វ៉ាង ហើយ​និង​ទី​៣ គឺ​លោក​មេភូមិ​ចិត្តធម៌​ធ្វើតាម​ច្បាប់​មិន​ខ្លាច​ការគំរាមកំហែង​៕
[wai id="6"]