ក្រសួងសុខាភិបាល ស្នើរ​ឲ្យ​អភិបាលខេត្ត​រាជធានី​បង្ការ​ទប់ស្កាត់ ការឆ្លង​ជំងឺ​គ្រុនផ្តាសាយ​បក្សី H5N1

សុខភាព
0
1895
[wai id="5"]

​ [wai id="7"]
កាលពីពេល​ថ្មីៗ​នេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៃ​ក្រសួងសុខាភិបាល បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺផ្តាសាយបក្សី H5N1 ដែល​កំពុង​ផ្ទុះ​រាតត្បាត​នៅ​ខេត្ត​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម ។
​ក្រសួងសុខាភិបាល បាន​ស្នើឱ្យ​អភិបាល​រាជធានី​-​ខេត្ត ពិសេស​ខេត្តកណ្តាល ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ កំពត រតនគិរី មណ្ឌលគិរី កែប និង​តាកែវ បង្កើន​ការប្រុងប្រយ័ត្ន និង​ធ្វើ​ការណែនាំ​អប់រំ​ប្រជាពលរដ្ឋ​ដើម្បី​បង្ការ​ទប់ស្កាត់ ការឆ្លង​ជំងឺ​គ្រុនផ្តាសាយ​បក្សី H5N1 មក​មនុស្ស​។​
ពាណិជ្ជកម្ម

​យោងតាម​សេចក្តី អំពាវនាវ​បាន​បន្តទៀតថា មិនត្រូវ​ទទួល​សត្វ​បក្សី​ឈឺ ឬ​ងាប់ និង​រា​ល់ប​សុ​បក្សី​សម្រាប់​បរិភោគ ត្រូវ​ចម្អិន​ឱ្យបាន​ឆ្អិន​ល្អ​។ ត្រូវ​លាងដៃ​ឱ្យបាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក​មុនពេល​បរិភោគ និង​បន្ទាប់ពី​ប៉ះពាល់​ផ្ទាល់​ជាមួយ​ប​សុ​បក្សី​។ បើ​បុគ្គល​ណា​ម្នា​ក់មាន​គ្រុនក្តៅ​លើសពី ៣៨,៥​អង្សារ​សេ ក្អក ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​ប​សុ​បក្សី ឈឺ ឬ​ងាប់ ក្នុងអំឡុងពេល ១៤​ថ្ងៃ មុន​ចេញ​រោគសញ្ញា ដោយ​ទាក់ទង​ទៅ​លេខ​ទូរ​សព្ទ​ទាន់​ហេតុការណ៍ ១១៥ ឬ​ទូរ​សព្ទ​លេខ ០១២ ៤៨៨ ៩៨១/ ០១២ ៨៣៦ ៨៦៨​៕
[wai id="6"]