សាកលវិទ្យាល័យ Tianjin របស់​ចិន​បាន​ផលិត​វ៉ាក់សាំង​បន្តក់​ដោយ​ជោគជ័យ​ដើម្បី​បង្ការ​ជំងឺ COVID-19

ព័ត៌មានអន្តរជាតិ
0
1569
[wai id="5"]

[wai id="7"]
​សាកលវិទ្យាល័យ Tianjin របស់​ចិន បាន​អភិវឌ្ឍន៍​ដោយ​ជោគជ័យ​នូវ​វ៉ាក់សាំង​បន្តក់ ដើម្បី​បង្ការ​ប្រឆាំងនឹង​ជំងឺ COVID-19​។​លោក Huang Jinhai ដែលជា​សាស្ត្រាចារ្យ​ដឹកនាំ​គម្រោង​អភិវឌ្ឍន៍​នេះ បាន​ប្រើ​ខ្លួនឯង​៤​ដូ​ស ហើយ​មិនមែន​ប្រតិកម្ម​អ្វី​នោះទេ​។ បច្ចុប្បន្ន សាកលវិទ្យាល័យ​មួយ​នេះ កំពុង​ស្វែងរក​ដៃគូ ដើម្បី​ផ្សព្វផ្សាយ​ការសាកល្បង​ព្យាបាល និង​ការប្រើប្រាស់​យ៉ាង​ទូលំទូលាយ​។​
ពាណិជ្ជកម្ម

​យោងតាម​សេចក្តីថ្លែងការណ៍​មួយ​ដែល​សាកលវិទ្យាល័យ Tianjin​ផ្ញើជូន​កាសែត Global Times​កាលពី​ថ្ងៃ​អង្គារ បាន​ឲ្យ​ដឹងថា វ៉ាក់សាំង​បន្តក់​នេះ ប្រើប្រាស់​ពពួក​ផ្សិត Saccharomyces Cerevisiae ជា​ភ្នាក់ងារ​នាំ​វីរុស ហើយ​និង​ប្រូតេអ៊ីន​វីរុស Corona ជា​ចំណុច​គោលដៅ​ដើម្បី​ផលិត​អង្គ​ប​ដិ​ប្រាណ ប្រឆាំងនឹង​ជំងឺ COVID-19​។ ក្រុម​របស់លោក Huang​បាន​ផលិត​គំរូ​វ៉ាក់សាំង​បន្តក់​នៅក្នុង​សំបក​គ្រាប់​ថ្នាំ និង​សំបក​ទឹកដោះគោ ។​លោក Huang​បាន​និយាយថា វ៉ាក់សាំង​បន្តក់​នេះ អាច​ទៅ​ភ្ញោ​ច​ដល់​ការចាក់​ថ្នាំ​បង្ការ​វីរុស ដើម្បី​ការពារ​ការឆ្លង​។ វា​អាចជា​វិធី​ព្យាបាល​ដ៏​មាន​សក្តានុពល​ផងដែរ​សម្រាប់​អ្នកជំងឺ​ឆ្លង​វីរុស ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស Corona​។​លោក Huang បាន​បន្តទៀតថា វ៉ាក់សាំង​នេះ មាន​កម្រិត​សន្តិសុខ​ខ្ពស់បំផុត ងាយស្រួល​ប្រើ ហើយ​និង​អាច​ផលិត​បាន​យ៉ាង​ឆាប់រហ័ស​ក្នុង​ទំហំ​ដ៏​ច្រើន​។ ក្រុម​របស់លោក បាន​បង្កើត​វេទិកា​អភិវឌ្ឍន៍ និង​បង្ការ​ជីវសាស្ត្រ​ដោយ​ផ្អែកលើ​ពពួក​ផ្សិត Saccharomyces Cerevisiae អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​

​នៅ​ដំណាក់កាល​បន្ទាប់ ក្រុម​របស់លោក Huang នឹង​ស្វែងរក​ដៃគូ​ដើម្បី​ធ្វើការ​ទាំងអស់គ្នា​លើ​និតិ​វិធី​វាយតម្លៃ​បន្ទាប់ ដើម្បី​ព​ន្លឿ​ន​ការផ្ទៀងផ្ទាត់​វិធី​ព្យាបាល និង​បង្កើន​ការប្រើប្រាស់​វ៉ាក់សាំង​៕

[wai id="6"]