សូម​ប្រុងប្រយ័ត្ន​ចំពោះ​សកម្មភាព​ប៉ុន្មាន​យ៉ាងនេះ អាច​បណ្តាល​ឲ្យ​អ្នក​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​

សុខភាព
0
1787
[wai id="5"]

[wai id="7"]
​វីរុស​កូ​រ៉ូ​ណា​ថ្មី​បានសម្លាប់​មនុស្ស​ជាង​២៧០០​នាក់ ដែល​ភាគច្រើន​គឺជា​ប្រជាជន​ចិន​។ មេរោគ​នេះ​បាន​ឆ្លង​រាលដាល​ដល់​ប្រមាណ​ជិត​៤០​ប្រទេស​។ នៅ​ប្រទេសជិតខាង​កម្ពុជា ដែលមាន​ដូចជា​ប្រទេស​ថៃ មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ​ចំនួន​៤០​ករណី ហើយ​នៅ​ប្រទេស​វៀតណាម មាន​ចំនួន​១៦​ករណី​។ ប្រទេស​កូរ៉េខាងត្បូង​និង​អ៊ីតាលី មាន​ករណី​ឆ្លង​ច្រើនជាងគេ​បន្ទាប់ពី​ប្រទេស​ចិន​។​
ពាណិជ្ជកម្ម

​យ៉ាងណាមិញ​ដើម្បី​បង្ការ​មេរោគ​នេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង (CDC) បានឱ្យដឹងថា មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ឆ្លង​តាមរយ​:​តំណក់​ទឹកតូចៗ ដែល​ខ្ទាត​ចេញមកក្រៅ​តាមរយ​:​ក្អក​ឬ​កណ្តាស​។ តំណក់​ទឹកតូចៗ​របស់​អ្នកជំងឺ​ដល់​ទីណា មេរោគ​នឹង​ទៅដល់​ទីនោះ​។
​បើតាម​ប្រភព​ដដែល អ្នកវិទ្យាសាស្ត្រ​រកឃើញ​ថា ចម្ងាយ​ខ្ទាត​ចេញ​ពីមុខ​មនុស្ស​យើង​ចម្ងាយ​បាន ៣​ហ្វី​ត បើ​គិតពី​រង្វាស់​ម៉ែត្រ គឺ ៩០​សង់ទីម៉ែត្រ​។ «​ដូច្នេះ​បើ​យើង​នៅ​ឆ្ងាយ​ពី​អ្នកជំងឺ​លើសពី ១​ម៉ែត្រ យើង​នឹង​គេច​ផុតពី​តំណក់​ទឹកតូចៗ​ទាំងនោះ​។ ពេល​អ្នកជំងឺ​ក្អក​ឬ​កណ្តាស​ម្តងៗ បណ្តាលឱ្យ​ខ្ទាត​ទៅលើ​ផ្ទៃ​ផ្សេងៗ ដូចជា​លើ​តុ លើ​ជញ្ជាំង លើ​បង្កាន់ដៃ​។​ល​។ និង​ដៃ​របស់គាត់ ក្រោយ​ញី​ច្រមុះ​ប្រលាក់​សំបោរ ប៉ះ​ដៃ​ទ្វារ​ប៉ះ​ជញ្ជាំង​ប៉ះ​បង្កាន់ដៃ ដែល​អ្នកជា​ប៉ះ​ផ្ទៃ​ទាំងនោះ​បណ្តាលឱ្យ​ឆ្លង​ពេល​យើង​ប៉ះ​មុខ​និង​ច្រមុះ​»​។​

​អ្នកវិទ្យាសាស្ត្រ​រកឃើញ​ថា ក្នុង​មួយថ្ងៃ​មនុស្ស​យើង​ប៉ះ​មុខជា​មធ្យម ៦០​ដង ។ ហេតុដូច្នេះ តម្រូវឱ្យ​អ្នកជំងឺ​ត្រូវ​ពាក់​ម៉ាស់​ដើម្បី​កុំឱ្យ​ខ្ទាត​ចេញមកក្រៅ និង​ទាំង​អ្នក​ឈឺ​និង​អ្នកជា ត្រូវតែ​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ជេ​ល ជាដើម​៕
[wai id="6"]