បើ​ចង់​សុខកាយ ចៀសវាង​ចំណុច​ទាំង​៤​ក្រោយពី​ឧស្សាហ៍​ភ្ញាក់​កណ្តាលអធ្រាត្រ​

សុខភាព
0
662
[wai id="5"]
មាន​ហេតុផល​ច្រើនយ៉ាង ដែល​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ដឹងខ្លួន​ទាំង​កណ្តាលអធ្រាត្រ​។ អាច​បណ្តាលមកពី អ្នក​ចង់ទៅ​បង្គន់ ស្រេកទឹក ថ្លង់​សំឡេង​ស្រមុក ឬ​ដោយសារ​សុបិន​អាក្រក់​ជាដើម​។ សម្រាប់​អ្នក​ពូកែ​គេង​មិន​ពិបាក​ទេ ប៉ុន្តែ​សម្រាប់​មនុស្ស​មួយចំនួន​វិញ​សំងំ​រាប់​ម៉ោង​នៅតែ​មិនអាច​គេង​លក់​ទៅវិញ ហើយ​ការ​ភ្ញាក់​ក្នុងអំឡុងពេល​កណ្តាលអធ្រាត្រ​បែបនេះ ពិតជា​រឿង​ដែល​ប​អាក្រក់​បំផុត​។ វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​ប៉ុណ្ណោះ​ទេ ថែមទាំង​គ្រោះថ្នាក់​ដល់​សុខភាព​រាងកាយ​ទាំងស្រុង​តែម្តង​។​បើ​អ្នក​ជួបប្រទះ​បញ្ហា ដូច​អ្វីដែល​បាន​រៀបរាប់​ខាងលើ​ញឹកញាប់ គួរ​ដឹង​ពី​វិធី​ទប់ស្កាត់​និង​ជៀសវាង​ធ្វើ​រឿង​មួយចំនួន​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង​កាន់តែខ្លាំង​។​
ពាណិជ្ជកម្ម

•​ ​ហាម​ងើប​អង្គុយ​
​បើ​អ្នក​យល់សប្តិ​អាក្រក់ ហើយ​ងើប​អង្គុយ​ដោយ​មិនដឹង​ខ្លួន ត្រូវតែ​ដាក់​ខ្នង​យឺតៗ​ដេក​ទៅវិញ​ឲ្យ​ត្រង់ ដើម្បី​រក្សា​លំនឹង​នៃ​រាងកាយ​។ នៅ​សុខៗ​ស្រាប់តែ​ងើប​អង្គុយ​ភ្លាមៗ ចង្វាក់បេះដូង​នឹង​លោត​ញាប់​ខុសពី​ធម្មតា ជាហេតុ​បណ្តាល​ឲ្យ​ដំណើរ​ឈាម​ហូរ​ទៅកាន់​ផ្នែក​ខួរក្បាល​យ៉ាងច្រើន និង​ធ្វើ​ឲ្យ​អ្នក​ពិបាក​គេង​ទៅវិញ​។​

[wai id="7"]
•​ ​ហាម​ងើប​ទៅ​បត់ជើងតូច​រាល់​យប់​
​បើ​អ្នក​ផឹកទឹក​ច្រើនពេក​មុនពេល​ចូល​គេង អ្នកនឹង​ឈឺ​បត់ជើងតូច នៅ​ពាក់​កណ្តាលអធ្រាត្រ​។ អ្នកខ្លះ​សូម្បីតែ​មិនបាន​ផឹកទឹក​ច្រើន ក៏ត្រូវ​តែ​ចូល​បង្គន់​រាល់​យប់​ដែរ ដូចជា​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ស្ត្រី​ពោះធំ និង​អ្នកជំងឺ​ក្រពេញ​ប្រូ​ស្តា​ត​ជាដើម​។ យ៉ាងណាមិញ បើ​អ្នក​មិន​ឈឺ​បត់ជើងតូច​ខ្លាំង មិនចាំបាច់​ត្រូវ​ងើប​ជាប្រចាំ​ពេក​ទេ ព្រោះ​នៅពេលដែល​អ្នក​ងើប​ចេញពី​គ្រែ បើកភ្លើង ឬ​លាងដៃ​...​ប្រៀបបាន​ដូចជា​អ្នក​កំពុងតែ​ទៅ​ដាស់​ខួរក្បាល​ឲ្យ​ស្វាង​លែង​ងងុយគេង​។​


•​ ​ហាម​លេង​ទូរ​សព្ទ​
​អេក្រង់​ទូរ​សព្ទ​ឬ​កុំព្យូទ័រ ពិតជា​អាច​ប៉ះពាល់​ដល់​ដំណេក​របស់​អ្នក ព្រោះ​ពន្លឺ​ភ្លើងពណ៌​ខៀវ​នៅក្នុង​គ្រឿង​អេឡិចត្រូនិក​ទាំងនោះ នឹងធ្វើ​ឲ្យ​ខួរក្បាល​របស់​អ្នកយល់ច្រឡំ​ថា​ជា​ពេល​ថ្ងៃ​។ ហ៊ាន​តែ​យកដៃ​ចុច​សម្លឹងមើល វា​ពិបាក​បំផុត​ក្នុងការ​ដេក​ឲ្យ​លក់​ទៅវិញ​។​

•​ ​ហាម​មើល​ម៉ោង​
​ភ្ញាក់​ដឹងខ្លួន​ហើយ​ងាក​ទៅ​មើល​ម៉ោង​ទៀត អ្នក​នឹងមាន​អារម្មណ៍​កាន់តែ​មិន​ស្ងប់​។ ឧទាហរណ៍​ថា ងើបឡើង​ស្រាប់តែ​មើល​នាឡិកា ម៉ោង​ជិត​៤​ភ្លឺ​បាត់ទៅហើយ ពេលនោះ​អ្នក​ក៏​ចាប់ផ្តើម​រាប់​ថយក្រោយ និង​គិតថា​សល់​ពេល​មិនយូរប៉ុន្មាន​ទេ​ដើម្បី​គេង​បន្ត​។ ចិត្ត​របស់​អ្នក​មិន​រសាប់រសល់​ទេ បើ​អ្នក​មិន​មើល​ម៉ោង​។​


•​ ​ហាម​រើ​បម្រាស់​រាងកាយ​ខ្លាំងៗ​ពេក​
​ពេល​គេង​រាងកាយ​ត្រូវការ​ភាព​ស្ងប់ស្ងៀម ហើយ​កោសិកា​ផ្សេងៗ​ទៀត ក៏​សម្រាក​ដែរ​។ សាច់ដុំ​របស់​អ្នក​ក៏មាន​តួនាទី​ដូចគ្នា ដើម្បី​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល​។ ហេតុនេះហើយ ប្រសិនបើ​អ្នក​រើ​ចុះ​រើ​ឡើង សាច់ដុំ​រាងកាយ​និង​ងើបឡើង​ធ្វើការ​សារជាថ្មី​។ វា​ក៏​ជា​មូលហេតុ ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​សម្រាក​គេង​ឲ្យ​បាន​គ្រប់គ្រាន់​។​

​ ​តើ​គួរ​ធ្វើ​បែបណា​ដើម្បី​ជួយ​ឲ្យ​អ្នក​ឆាប់​គេង​លក់​វិញ​?
•​ ​ដាក់​ខ្នង​ឲ្យ​ត្រង់​ផ្តេក​ទៅ​ពូក​ថ្នមៗ​ដើម្បី​សម្រួល​ដល់​សាច់ដុំ​។​
•​ ​បន្ទាប់មក​ដកដង្ហើម​ឲ្យ​បាន​វែងៗ ដើម្បី​ជួយ​ឲ្យ​ឆាប់​គេង​លក់​។​
•​ ​បើ​អ្នក​ស្ត្រេ​ស​លើ​បញ្ហា​អ្វីមួយ ព្យាយាម​បន្ធូរ​ចេញ​និង​ដកឃ្លា ឈប់​គិត​វា​បន្តិច​សិន ពុំ​ដូច្នោះ​ទេ​អ្នក​មិនអាច​គេង​លក់បាន​ឡើយ​។​
•​ ​នៅពេល​ថ្ងៃ គួរ​ហាត់ប្រាណ​ឬ​យ៉ូ​ហ្កា ដើម្បី​បញ្ចេញ​ជាតិពុល​អាក្រក់​ពី​ខ្លួន និង​អាច​សម្រួល​ដល់​ដំណេក ជាពិសេស​ត្រូវ​ឆាប់​ចូល​គេង​កុំ​នៅ​ដល់​យប់​ជ្រៅ​ពេក​។​
•​ ​ការ​គេង​ឲ្យ​បាន​គ្រប់ ៨​ម៉ោង​ក្នុង​មួយ​យប់ ពិតជា​សំខាន់​ខ្លាំងណាស់ ដូច្នេះ​អ្នក​មិនគួរ​ធ្វេសប្រហែស​ឲ្យ​សោះ​៕
[wai id="6"]