មិនធម្មតា​ឡើយ ញុំាចេក​ខ្ចី​ស្ងោរ​ព្យាបាល​ជម្ងឺ​បាន​ច្រើន​មុខ​ណាស់​

សុខភាព
0
1327
[wai id="5"]

[wai id="7"]
​ចេក​ខ្ចី​ស្ងោរ​ជួយ​ព្យាបាល​ការ​រលាក​ពោះវៀន ជំងឺ​ពោះវៀនធំ​ផ្សេងៗ​ទៀត ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល បញ្ចុះ​សម្ពាធ​ឈាម បង្កើត​ឆ្អឹង​ដ៏​រឹងមាំ បន្ថយ​ស្ត្រេ​ស រក្សា​តុល្យភាព​ជាតិ​ទឹក ជំរុញ​មុខងារ​បេះដូង ខួរក្បាល និង​តម្រងនោម ជួយ​សម្រក​ទម្ងន់​ចេក​ខ្ចី​ស្ងោរ​ផ្ទុក​ទោ​ដោយ​ជាតិ​រ៉ែ​ជាច្រើន​ដែល​សំខាន់​សម្រាប់​រាងកាយ​។ មាន​ប្រសិទ្ធ​ភាពខ្លាំង​ក្នុងការ​ប្រឆាំងនឹង​ការ​រាករូស និង​ជំងឺ​ដូចជា Shigelosis ជាដើម​។​
ពាណិជ្ជកម្ម

បើសិនជា​អ្នក​កំពុងតែ​រាក​ហើយ ការ​ញ៉ាំ​ចេក​ខ្ចី​ស្ងោរ​នឹង​ជួយ​ឲ្យ​ធូរស្រាល​កាន់តែ​លឿន​។​សុខភាព​ពោះវៀនធំ ចេក​ខ្ចី​ស្ងោរ​ជួយ​ធ្វើ​ឲ្យ​ស៊ាំ​នឹង​អាមីដុង ដែល​សំខាន់បំផុត​សម្រាប់​សុខភាព​ពោះវៀនធំ និង​ជួយ​ព្យាបាល​ការ​រលាក​ពោះវៀន និង​ជំងឺ​ពោះវៀនធំ​ផ្សេងៗ​ទៀត​។ ការ​ញ៉ាំ​ចេក​ខ្ចី​ស្ងោរ ៣០​នាទី​មុន​បាយ អាចជួយ​បង្ការ​បញ្ហា​ក្នុង​ពោះវៀនធំ​បាន​។ ចេក​ខ្ចី​ស្ងោរ​ក៏មាន​សារធាតុ Pectin ដ៏​ច្រើន​ដែល​សំខាន់​ក្នុងការ​ព្យាបាល​ការ​ទល់លាមក និង​ជំរុញ​ចលនា​ពោះវៀន​ឱ្យមាន​សុខភាព​ល្អ​។​ចេក​ខ្ចី​ស្ងោរ​ផ្ទុក​ទោ​ដោយ​វីតាមីន B6 ដែល​សំខាន់​សម្រាប់​ប្រតិកម្ម​អង់ស៊ីម​នីមួយៗ​ក្នុង​រាងកាយ ហើយ​វា​ក៏មាន​ជាតិ​ប៉ូ​តា​ស្យូ​ម​ជាច្រើន​ដែល​សំខាន់​សម្រាប់​បង្ការ​ជំងឺ ។ ចេក​ខ្ចី​ក៏មាន​វីតាមីន C ដែលជា​អង់​ទី​អុកស៊ីដ​ង់​ដ៏​ខ្លាំង​មួយ​សម្រាប់​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ និង​បង្ការ​ជំងឺ​។​

​ចេក​ខ្ចី​ស្ងោរ គឺ​អស្ចារ្យ​សម្រាប់​ការ​សម្រក​ទម្ងន់ ដោយសារតែ​វា​ផ្ទុក​ដោយ​ភាពស៊ាំ​នឹង​ជាតិ​អាមីដុង ដែល​មិន​ត្រូវបាន​រំលាយ​ក្នុង​ក្រពះ​ពោះវៀន តែ​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល និង​ជាតិ​ស្ករ​ក្នុង​ឈាម​។ ចេក​ខ្ចី​ស្ងោរ​មាន​កាឡូរី និង​កាបូ​អ៊ី​ដ្រា​ត​ទាប តែ​ទឹក​ច្រើន ហើយក៏​ជួយ​ដល់​រាងកាយ​បឺត​ស្រូប​ជាតិ​កាលស្យូម​កាន់តែច្រើន​ដែរ​។ ចេក​ខ្ចី​ស្ងោរ​នឹង​ជួយ​រំលាយ​ជាតិ​ខ្លាញ់​កាន់តែច្រើន និង​បង្កើន​ការរំលាយ​អាហារ​៕


[wai id="6"]