រកឃើញ​ទីតាំង​ផលិត​ម៉ាស​ប្រើ​រួច​(១​ទឹក​) ត្រៀម​លក់​លើ​ទីផ្សារ

ព័ត៌មានអន្តរជាតិ
0
5063
[wai id="5"]

​[wai id="7"]
ខណៈ​មេរោគ​កូ​រ៉ូ​ណា​វីរុស​ថ្មី​បាន​ឆ្លង​ដល់​មនុស្ស​សរុប​ចំនួន​ច្រើនជាង​៩​ម៉ឺន​នាក់ នៅ​ជាង​៧០​ប្រទេស​និង​បានសម្លាប់​មនុស្ស​ជាង​៣០០០​នាក់ ករណីនេះ​បាន​បណ្តាល​ឲ្យ​ម៉ាស និង​ទឹក​អាកុល​លាងដៃ​មាន តម្រូវ ការ​យ៉ាងខ្ពស់​ហើយ​ពិបាក​រក​ទិញ​បំផុត ។​
ពាណិជ្ជកម្ម

​ថ្មី​នេះដែរ រដ្ឋបាល​សុខភាព​សាធារណៈ​និង​ប៉ូលីស​ចម្រុះ បានធ្វើការ​ឆ្មក់​ចូល​នៅក្នុង​គេហដ្ឋាន មួយកន្លែង​នៅ​ខេត្ត Saraburi ប្រទេស​ថៃ ដែល​ផ្ទះ​នោះ​ជាទី​តាំងធ្វើ​សកម្មភាព​លាង​សម្អាត​ម៉ាស ដែល​ប្រើប្រាស់​រួច និង​អ៊ុត​ម៉ាស​ទាំងនោះ ដើម្បី​វេច​ខ្ចប់​យកទៅ​ប្រើប្រាស់​និង​លក់​ឡើងវិញ​។ ខណៈដែល​ចុះបង្ក្រាប​រកឃើញ​ម៉ាស៊ីនបោកខោអាវ​១​គ្រឿង ឆ្នាំងអ៊ុត​២ និង​ម៉ាស​ដែល​ប្រើប្រាស់​រួច​ប្រមូល ដាក់​ថង់​ជាច្រើន​ទៀត​។ ដោយ​គេ​ឃើញ​មាន​យុវជន​៦​នាក់​កំពុងធ្វើការ​យក​ឬ​ស្សី​ដាក់​សងខាង ដើម្បី​ដាក់​ម៉ាស​អោយ​ឲ្យ​តឹង និង​មាន​បុគ្គលិក​ខ្លះ​កំពុងតែ​អ៊ុត​ម៉ាស​ដែល​បោក​រួច​អោយ​ត្រង់ភ្លឹង​ឡើងវិញ មុនពេល​វេច​ខ្ចប់​យកទៅ​ចែកចាយ​។​នេះ​បើ​យោងតាម​សារព័ត៌មាន thethaiger​។​



​ពិតជា​រឿង​មួយ​ដែល​គួរ​ឲ្យ​ហួសចិត្ត ស្រប​ពេលដែល​មេរោគ​កូ​រ៉ូ​ណា​បាន​កើតមានឡើង​ដែល​ធ្វើ​ឲ្យ​ឈ្នួ​ញ មួយចំនួន​រក​វិធីសាស្ត្រ​ដើម្បី​តែ​ផលចំណេញ​ដោយ​ពុំបាន​គិតដល់​សុខទុក្ខ​របស់​អ្នក​ដ៏​ទៃ​នោះឡើយ ។​ដោយឡែក​សម្រាប់​កម្ពុជា​វិញ អ្នកលក់​ម៉ាស់​មួយចំនួន​បានធ្វើការ​តំឡើងថ្លៃ​ខុសពី​ធម្មតា ក្រោយ​ពលរដ្ឋ សម្រុក​ទិញ​ពាក់ ដើម្បី​ការពារ​ជំងឺ រលាក​សួត​ប្រភេទ​ថ្មី បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែងថា ប្រសិនបើ​អ្នកលក់​ម៉ាស់ (Mask) នៅ​កម្ពុជា​ឡើងថ្លៃ នឹង​ជាប់​បទមជ្ឈិម គឺជា​ប្រភេទ​បទល្មើស ដែល​កម្រិត​ទោស​អតិបរមា គឺជា​ទោស​ជាប់ពន្ធនាគារ ចាប់ពី ៦​ថ្ងៃ ដល់​៥​ឆ្នាំ​៕
[wai id="6"]