អតីតសន្ដិសុខផ្សារទំនើបមួយកន្លែងនៅក្នុងទីក្រុងម៉ានីល បានខឹងសម្បានឹងការបញ្ឈប់ពីការងារ ទើបបំផ្ទុះអាវុធ និងចាប់អ្នកនៅក្នុងផ្សារធ្វើជាចំណាប់ខ្មាំង រហូតកងកម្លាំងប៉ូលិសហ្វីលីពីន ចុះទៅឡោមព័ទ្ធទីនោះរាប់ម៉ោង ទម្រាំគេប្រគល់ខ្លួនឲ្យប៉ូលិស និងដោះលែងចំណាប់ខ្មាំង។ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី២ ខែមីនា នៅក្នុងផ្សារទំនើប V-mall ស្ថិតក្នុងសង្កាត់ San Juan ទីក្រុងម៉ានីល។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានបញ្ជាក់ថា អតីតឆ្មាំសន្តិសុខម្នាក់ នៃអគារផ្សារទំនើបនោះ បានចាប់បុគ្គលិកជាច្រើននាក់ នៅផ្សារទំនើប V-mall ធ្វើជាចំណាប់ខ្មាំង។ នៅពេលនោះ មនុស្សប្រហែល៣០នាក់ ត្រូវបានខ្មាន់កាំភ្លើងចាប់ជាចំណាប់ខ្មាំង។
ស្នងការប៉ូលិសក្នុងតំបន់បញ្ជាក់ថា មនុស្សម្នាក់រងការបាញ់ប្រហារ ហើយកំពុងត្រូវបានសង្គ្រោះនៅមន្ទីរពេទ្យក្នុងតំបន់។ ប៉ូលិសហ្វីលីពីនបានជម្លៀសមនុស្សជាបន្តបន្ទាប់ ចេញពីអគារផ្សារទំនើប V-Mall ក្រោយអន្តរាគមន៍ដល់កន្លែងកើតហេតុ។
លោក Francis Zamora អភិបាលស្រុក San Juan បានប្រាប់ទូរទស្សន៍ ANC ថា ខ្មាន់កាំភ្លើង ឈ្មោះ Archie Paray អាយុ៣១ឆ្នាំ ។ ជននេះ ជាអតីតសន្ដិសុខផ្សារទំនើបខាងលើ ហើយករណីនេះ ក៏ដោយសារតែគេខឹងមួ
ម៉ៅនឹងការបាត់បងការងារធ្វើ។ ជនសង័្សយ បានបាញ់បណ្ដាលឲ្យមនុស្សម្នាក់រងរបួស។
លោកអភិបាលស្រុក បានបន្ដថា ក្រោយពេលមានអន្ដរាគមន៍ពីកម្លាំងសមត្ថកិច្ច ចំណាប់ខ្មាំងចំនួន៧០នាក់ ត្រូវដោះលែង។ រីឯចំណាប់ខ្មាំងទាំងអស់ មិនមានអ្នកណាម្នាក់រងរបួសនោះទេ លើកលែងតែម្នាក់ ដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារមុនដំបូង។ ក្រោយមកខ្មាន់កាំភ្លើងបានព្រមប្រគល់ខ្លួនឲ្យសមត្ថកិច្ច៕