ប្រតោង​ឡើង​រហ័ស​ដូច​ស្វា​…​តែ​ដល់​ចង់​ចុះក្រោម​វិញ​រញីរញ័រ​ដៃជើង​ស្រែក​រក​ជំនួយ​ដូច​ហែក​ទ្រូង​ប្រាប់​ប៉ូលិស​ថា​ខ្លួន​ជា​ចោរ​

សង្គមប្លែកៗ
0
529
[wai id="5"]

 [wai id="7"]
…​ហួសចិត្ត​មែនទែន​…​ពេល​ប្រតោង​ឡើង​ទៅលើ​អាគារ​ជាន់​ទី​៣​គឺ​ដៃ​ស្អិត​តោង​រហ័ស​ដូច​ស្វា​…​លុះដល់​គោ​ដៅ​រក​ច្រកចូល​អត់​រួច​ស្រាប់តែ​រញីរញ័រ​ដៃជើង​អត់​ហ៊ាន​ប្រតោង​ចុះក្រោម​វិញ​ក៏​ស្រែ​ករក​ជំនួយ បើទោះបីជា​ដឹងថា​ស្រែក​ឲ្យ​គេ​ជួយ​ស្មើនឹង​ប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស​ចាប់​ក៏ដោយ​។​កម្មករសំណង់​ម្នាក់​ឈ្មោះ Suhant B វ័យ​២៨​ឆ្នាំ បាន​ជាប់គាំង​នៅ​មាត់​បង្អួច​ជាន់​ទី​៣​នៃ​អគារ​ផ្ទះល្វែង ក្នុង​ទីក្រុង Bangalore ។
ពាណិជ្ជកម្ម

​យោងតាម​វីដេអូ​ឃ្លី​ប​មួយ បង្ហាញ​ឲ្យ​ឃើញថា ជនសង្ស័យ ត្រូវបាន​បុរស​ពីរ​នាក់​ដែល​មកពី​ខាង​ក្រុម​ពន្លត់​អគ្គិភ័យ​ជួយសង្គ្រោះ ដោយ​ប្រើ​ជណ្ដើរ​ដែក​វែង​។ ទីបំផុត គេ​ក៏បាន​ចុះមក​ដល់​ជាន់​ក្រោម​វិញ ដោយ​សុវត្ថិភាព ហើយ​មាន​មនុស្ស​ជាច្រើន​កំពុង​ចោមរោម​មើល​ផងដែរ​។ ជុំវិញ​រឿងរ៉ាវ​ខាងលើនេះ ត្រូវបាន​ប៉ូលិស​សន្និដ្ឋានថា ជនសង្ស័យ​បាន​ឡើង​ទៅជា​ន់ទី​៣ ប្រុង​នឹង​ផ្លោះ​បង្អួច​ចូល​លួច​អីវ៉ាន់ តែដោយសារ​បង្អួច​មាន​ច​ង្រឹ​ង​ដែក​ទើប​គេ​មិនអាច​ចូល​រួច​។ ក្រោយពី​រក​ផ្លូវ​ចុះមក​វិញ​មិន​រួច បូក​រួមទាំង​អារម្មណ៍​ភ័យខ្លាច​ទៀត ក៏​ស្រែកហៅ​ម្ចាស់ផ្ទះ និង​អ្នកដំណើរ​ឆ្លងកាត់​ផ្លូវ​ឲ្យ​ជួយ​។

​យ៉ាងណាមិញ ជនសង្ស័យ​បាន​អះអាងថា រូបគេ​ផ្ទាល់ បាន​ព្យាយាម​រត់គេច​ពី​ការ​វាយ​ប្រតប់​គ្នា​ជាមួយនឹង​អ្នក​រួមការ​ងារ​ដែល​ស្រវឹងស្រា​។ បើទោះជា​យ៉ាងណាក៏ដោយ ក៏​ប៉ូលិស​នឹងធ្វើ​ការស៊ើបអង្កេត​ចំពោះ​ករណី​ខាងលើនេះ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ៕


[wai id="6"]