សូម​ស្រឡាញ់​កូន​ឲ្យ​ស្មើគ្នា​កុំ​ធ្ងន់​ម្ខាងៗ​ទើប​មិនកើត​មាននូវ​ក្តី​អន្តរាយ​ក្នុង​គ្រួសារ​

សង្គមប្លែកៗ
0
976
[wai id="5"]

[wai id="7"]
​ឪពុកម្ដាយ ៧០%​បាន​សារភាពថា​មាន​សេចក្ដីស្រលាញ់​លំអៀង​ទៅលើ​កូន​ណា​ម្នាក់​ក្នុងចំណោម​កូន​ទាំងអស់​ដែល​ខ្លួន​មាន​។ រូបភាព​ទាំងអស់នេះ​អាច​កើតមានឡើង​តាំងតែ​ពួកគេ​នៅ​ក្មេង ហើយ​វា​បណ្ដាលឱ្យមាន​បញ្ហា​ជាច្រើន​រវាង​បងប្អូន​។​
Bright Side បាន​សិក្សា​ពី​ផលវិបាក​មួយចំនួន​នៃ​ការស្រលាញ់​កូន​មិន​ស្មើគ្នា ហើយ​ក៏បាន​ចែករំលែក​ការយល់ដឹង​នេះ ដើម្បី​ឪពុកម្ដាយ​ទាំងអស់​អាច​ជៀសវាង​កំហុស​នេះដែ​លអាច​បង្កបញ្ហា​ធំ​ដល់​គ្រួសារ​នាពេល​អនាគត​។​

១. កូន​និង​ឪពុកម្ដាយ​អាចមាន​អារម្មណ៍​ថា​ខ្លួន​មាន​កំហុស​
​អារម្មណ៍​ទាំងអស់នេះ​បានធ្វើ​ទារុណកម្ម​សមាជិកគ្រួសា​រ​របស់​អ្នក​គ្រប់គ្នា​។ ឪពុកម្ដាយ​មាន​អារម្មណ៍​ថា​មិន​ត្រឹមត្រូវ​ចំពោះ​អ្វីដែល​ខ្លួន​បានធ្វើ ព្រោះថា​ខ្លួន​មិនបាន​ផ្ដល់​ក្ដី​ស្រលាញ់​គ្រប់គ្រាន់​ដល់​កូនៗ​។ កូន​សំណព្វ​មាន​អារម្មណ៍​ថា​មាន​កំហុស​ដែល​បងប្អូន​ដ៏ទៃទៀត​មិនបាន​សេចក្ដីស្រលាញ់​គ្រប់គ្រាន់​ដូច​ខ្លួន​។ កូន​ដែល​មិនសូវ​ទទួលបាន​ក្ដី​ស្រលាញ់​ចាប់ផ្ដើម​គិតថា​មកពី​ខ្លួន​ធ្វើ​អ្វីមួយ​ដែល​ឪពុកម្ដាយ​មិន​ពេញចិត្ត ទើប​មិនសូវ​ទទួលបាន​ការយ​ក​ចិត្ត​ទុកដាក់​។​
ពាណិជ្ជកម្ម

២. កូន​ដែល​មិនសូវ​ទទួលបាន​ក្ដី​ស្រលាញ់​អាច​មានការ​អាក់អន់ចិត្ត​និង​អាច​ជួប​បញ្ហា​ផ្លូវ​ចិត្តខ្លាំង​
​កូន​តែងតែ​ចង់បាន​ការយកចិត្តទុកដាក់​ពី​ឪពុកម្ដាយ​របស់ខ្លួន​។ អ្នកស្រាវជ្រាវ​បាន​និយាយថា​នៅពេល​កូន​ចង់បាន​ចំណាប់អារម្មណ៍​ពី​អ្នក​តែ​អ្នក​បែរជា​រុញចេញ​នូវ​ការ​ទាំងអស់នេះ ពួកគេ​កំពុងតែ​ទទួលបាន​អារម្មណ៍​គ្មាន​តម្លៃ​ចំពោះ​ឪពុកម្ដាយ​ឬ​គេ​អាច​គិតថា​ខ្លួន​កំពុង​តែមាន​កំហុស​អ្វីមួយ​ដែល​ធ្វើឱ្យ​អ្នក​មិន​ពេញចិត្ត​។ ទាំងអស់​នេះហើយ​អាចជា​ការប៉ះទង្គិច​ជាមួយ​កូនៗ​របស់​អ្នក​អាច​បណ្ដាលឱ្យ​ពួកគេ​មាន​អារម្មណ៍​អាក់អន់ចិត្ត​ជាពិសេស​ផ្លូវ​អារម្មណ៍​របស់​ពួកគេ​។​

៣. ប្រហែលជា​មានកូន​ម្នាក់​មិនសូវ​ទទួលបាន​ភាពជោគជ័យ​
​ឪពុកម្ដាយ​មួយចំនួន​យកចិត្តទុកដាក់​ទៅកាន់​កូន​មួយណា ដែលមាន​សមត្ថភាព​ក្នុងពេល​ប្រលង​ដោយ​មិនបាន​ជំរុញ​កូន​ដែល​មិនសូវ​រៀន​ពូកែ​នោះទេ​។ ហើយ​ការ​ទាំងអស់នេះ​បានធ្វើឱ្យ​កូន​ដែល​មិនមាន​ការយកចិត្តទុកដាក់ គ្មាន​ទឹកចិត្ត​ក្នុងការ​ខិតខំ​សិក្សា​រៀនសូត្រ​ឱ្យ​ពូកែ​ទៀត​ទេ គេ​លែងមាន​អារម្មណ៍​ក្នុងការ​សិក្សា​ទៀតហើយ​ព្រោះ​គ្មាន​អ្នកជំរុញ​ចិត្ត​។​

៤. កូន​សំណព្វ​ក្លាយជា​ក្មេង​ដែលមាន​អារម្មណ៍​ងប់ងុល​ជាមួយ​ខ្លួនឯង​ពេក​
​ក្មេង​ប្រភេទ​នេះ​មាន​មោទនភាព​ចំពោះ​ខ្លួនឯង និង​នូវ​អ្វី​ខ្លួន​បានធ្វើ​ហើយ​មាន​ភាពជឿជាក់​លើ​ខ្លួន​របស់គេ​ផ្ទាល់​។ នេះ​ជាស​ញ្ញា​ខ្លះៗ​របស់​ក្មេង​ប្រភេទ​នេះ បើ​យោងតាម​ការស្រាវជ្រាវ​៖
​កុមារ​ប្រភេទ​នេះ​តែងតែ​ចង់បាន​ការយកចិត្តទុកដាក់​ពី​ឪពុកម្ដាយ តែ​គេ​មិនបាន​គិតពី​ទង្វើ​ល្អ​របស់​ឪពុកម្ដាយ​របស់គេ​បានធ្វើ​ចំពោះ​គេ​ឡើយ​។​កុមារ​ប្រភេទ​នេះ​ជឿជាក់ថា​គេ​ប្រសើរ​ជាង​ក្មេង​ដទៃទៀត​។​
​កុមារ​ប្រភេទ​នេះ​រំពឹង​ខ្ពស់​ពី​អ្នក​ដ៏​ទៃ​។​
​កុមារ​ប្រភេទ​នេះ​មិនអាច​រក្សា​មិត្តភាព​បានយូរ​។​

៥. កូន​មិនសូវ​ទទួលបាន​ការយ​ក​ចិត្ត​ទុកដាក់​មាន​តម្រូវការ​ច្រើន​
​កូន​ដែល​មិនសូវមាន​សេចក្ដីស្រលាញ់​ត្រូវ​ការខិតខំ​គ្រប់បែបយ៉ាង​។ ក្មេង​ប្រភេទ​នេះ​ពិតជា​ត្រូវការ​ចំណាប់អារម្មណ៍​ច្រើន​ពី​មនុស្ស​ជុំវិញខ្លួន ជាពិសេស​ឪពុកម្ដាយ​។ កូន​ប្រភេទ​នេះ​ត្រូវធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​ទទួលបាន​ភាពល្អ​ឥតខ្ចោះ ដោយ​ភ័យខ្លាច​ថា​ឪពុកម្ដាយ​របស់​ពួកគេ​នឹង​លែង​ស្រលាញ់​ពួកគេ​ជាង​នេះ​តទៅទៀត​។​

៦. បងប្អូន​មិនមាន​សាមគ្គីភាព​
​ការឈ្លោះប្រកែក​គ្នា​វា​នឹង​កើតមានឡើង​នៅពេល​ឪពុកម្ដាយ​ផ្ដល់​សេចក្ដីស្រលាញ់​មិន​ស្មើគ្នា​ចំពោះ​កូនៗ​។ នេះ​ជា​មូលហេតុ​ដែល​កូនៗ​មិនមាន​សាមគ្គីភាព​ដោយ​ការស្រលាញ់​របស់​ឪពុកម្ដាយ​មាន​ភាពលំអៀង​ទៅ​កូន​ណា​ម្នាក់​ដោយ​អយុត្តិធម៌​ចំពោះ​កូន​ណា​ម្នាក់​។​

៧. គេ​នឹង​តបស្នង​ទៅវិញ​នៅពេល​គេ​ធំ​ដឹងក្ដី​
​ដោយសារតែ​ទង្វើ​របស់​ដែល​ឪពុកម្ដាយ​របស់​ពួកគេ​បានធ្វើ​មកលើ​ពួកគេ​តាំងពីក្មេង​មក វា​បាន​ដិត​ជាប់​ក្នុង​អារម្មណ៍​និង​ខួរក្បាល​របស់គេ​។ គ្រប់​កាយវិការ​ទង្វើ​មិន​អើពើ មិន​យកចិត្តទុកដាក់ ស្រលាញ់​កូន​លំអៀង ទាំងអស់នេះ​ពួកគេ​ទទួលបាន​តាំងពីក្មេង​ដូច្នេះហើយ​វា​បាន​ចូល​ជ្រៅ​ទៅក្នុង​អារម្មណ៍​របស់​ពួកគេ​។​
​គេ​នឹងធ្វើ​ដូចជា​អ្វីដែល​អ្នក​ធ្លាប់ធ្វើ​ចំពោះ​គេ​ដូចគ្នា​នៅពេល​គេ​ពេញវ័យ​។ នេះ​ជា​ជម្រើស​របស់​ពួកគេ​ក្នុងការ​សម្រេចចិត្ត​ចំពោះ​អ្វីដែល​គេ​បានទទួល​៕
[wai id="6"]