អត់​លេងសើច​ទេ​! សូម្បីតែ​ញុំា​ផ្លែឈើ​ក៏​គេ​សំគាល់​

ចិត្តសាស្ត្រ និងយុវវ័យ
0
1384
[wai id="5"]

[wai id="7"]
​ជាការ​ពិត ម្នាក់ៗ​តែងមាន​ប្រភេទ​ផ្លែឈើ​ដែល​ខ្លួន​ចូលចិត្ត​ញុំាបំផុត ហើយ​តែង​មិនដែល​រំលង​នូវ​ផ្លែឈើ​មួយ​មុខ​នោះ​នៅ​គ្រប់មុខ​ម្ហូប ឬ ភេសជ្ជៈ​របស់ខ្លួន​។ មិន​ថា​អ្នក​ចូលចិត្ត​ញុំា​ប្រភេទ​ផ្លែឈើ​ដែល​អាច​ផ្តល់​អត្ថប្រយោជន៍​ខ្លាំង​ដល់​រាងកាយ ឬ ក៏​អត់​នោះទេ វា​សុទ្ធសឹង​ជា​សញ្ញា​បង្ហាញ​ប្រាប់ថា​អ្នក​គឺជា​មនុស្ស​ដែលមាន​អត្តចរិត និង បុគ្គលិកលក្ខណៈ​បែបណា​៖
ពាណិជ្ជកម្ម

•​ ​ផ្លែ​ប៉ោម​៖ អ្នក​ចូលចិត្ត​បរិភោគ​ផ្លែ​ប៉ោម​ជាម​នុស្ស​ដែល​ពោរពេញ​ដោយ​ភាព​ស្រស់ស្រាយ និង ភាព​ទាក់ទាញ​។ អ្នកជា​មនុស្ស​ដែល​គ្រប់គ្នា​ចូលចិត្ត ពោលគឺ​មិន​ខ្វះ​អ្នក​ស្រឡាញ់​រាប់អាន​ឡើយ​។ យ៉ាងណាមិញ អ្នក​គួរ​ប្រុងប្រយ័ត្ន​ជាមួយ​អារម្មណ៍​ឆេវឆាវ​របស់​អ្នក​ផងដែរ​។​
•​ ​ផ្លែ​ចេក​៖ សម្រាប់​អ្នក​ចូលចិត្ត​ផ្លែ​ចេក​វិញ​ជា​មនុស្ស​ដែលមាន​ចិត្តទន់​។ អ្នកមាន​ចិត្ត​ទូលាយ ហើយ​តែង​ផ្តល់​ភាពកក់ក្តៅ​ដល់​គេ​គ្រប់គ្នា និង​ជាម​នុស្ស​ដែល​អ្នកដទៃ​អាច​ពឹងពាក់​បាន តែ​ព្យាយាម​កុំ​អនុញ្ញាត​ឱ្យគេ​ប្រើប្រាស់​ទឹកចិត្ត​ដ៏​ល្អ​របស់​អ្នក​ជាការ​លេងសើច​ឱ្យសោះ​។​
•​ ​ផ្លែ​ដូង​៖ ស្រដៀង​នឹង​ផ្លែ​ដូង​ដែរ អ្នកជា​មនុស្ស​ដែល​រឹងមាំ​ពី​ខាងក្រៅ និង មិន​ងាយ​ឱ្យ​អ្នកណាម្នាក់​ដឹងចិត្ត​ឡើយ​។ នៅក្នុង​ភ្នែក​អ្នកដទៃ អ្នក​អាចជា​មនុស្ស​មើលទៅ​ម៉ឺងម៉ាត់ តែ​ពេល​ពួកគេ​ស្គាល់​អ្នក​ច្បាស់​គេ​ប្រាកដជា​ដឹងថា​អ្នកជា​មនុស្ស​មានគំនិត​ចាស់ទុំ ឈ្លៀសវៃ និង ឆ្លាត​ខ្លាំង​។​
•​ ​ផ្លែក្រូច​៖ អ្នក​អាច​មើលទៅ​មានការ​អៀនខ្មាស​ច្រើន​បន្តិច ប៉ុន្តែ​ធាតុពិត​អ្នកជា​មនុស្ស​ដែល​ពោរពេញ​ដោយ​សមត្ថភាព​។ អ្នកមាន​ភាព​ឧស្សាហ៍​ព្យាយាម និង តែង​ខិតខំ​ប្រឹង​អស់ពី​លទ្ធភាព​ដើម្បី​ធ្វើជា​មិត្ត និង ដៃគូ​ដ៏​ល្អ​បំផុត​សម្រាប់​គេឯង​។​
•​ ​ផ្លែ​ប៉េះ​៖ អ្នកជា​មនុស្ស​រួសរាយ​ខ្លាំង ហើយ​មាន​ភាពក្លាហាន ហ៊ាន​ធ្វើ​អ្វីដែល​ខ្លួន​ប្រាថ្នា​។ បើ​និយាយ​ពី​ខាងក្នុង​ចិត្ត​របស់​អ្នក អ្នកមាន​ចិត្ត​ទូលាយ ងាយ​បំភ្លេច និង លើកលែង​កំហុស​ឱ្យ​អ្នកដទៃ​។​
•​ ​ផ្លែ​ម្នាស់​៖ អ្នកជា​មនុស្ស​មានការ​គិតពិចារណា​ល្អិតល្អន់ ជាពិសេស​នៅពេល​អ្នក​ស្ថិតនៅក្នុង​ដំណាក់កាល​ស​ម្រេច​ចិត្ត​អ្វីមួយ​។ អ្នកជា​មនុស្ស​ឯករាជ្យ ហើយ មាន​ភាពស្មោះត្រង់​ជាមួយ​ដៃគូ​របស់​អ្នកជា​ខ្លាំង តែ​អ្នក​គួរ​ឧស្សាហ៍​បញ្ចេញ​នូវ​ចិត្ត​ស្រឡាញ់​ឱ្យគេ​ឯង​បាន​ដឹងផង​៕
[wai id="6"]