អស់​ចម្ងល់​ហើយ​…​បើ​យល់សប្តិ​ឃើញ​ប្រាប់​ប៉ោ​ចៗ​ដូច​គ្រូទាយ​

ចិត្តសាស្ត្រ និងយុវវ័យ
0
2324
[wai id="5"]

[wai id="7"]
​យប់​ជា​ពេលវេលា​សម្រាប់​មនុស្ស​គ្រប់គ្នា​សម្រាក​យក​កម្លាំង ក្រោយ​ចំណាយពេល​បើក​រប​ររ​ក​ស៊ី ឬ​ដើរ​កម្សាន្ត​អស់​រយៈពេល​ជាច្រើន​ម៉ោង​នៅពេល​ថ្ងៃ​។​ការ​គេង​លក់​ស្កប់ស្កល់ គឺជា​ការ​គេង​ដោយ​អារម្មណ៍​ស្ងប់ មិន​យល់​សុបិន​ច្រើន ដែល​ពុំ​ធ្វើ​ឲ្យ​រំខាន​ដល់​ដំណេក​។ ការ​សុបិន​ច្រើន គឺ​កើតឡើង​ដោយសារតែ​អ្នកមាន​អារម្មណ៍​រវើរវាយ ព្រួយបារម្ភ គិត​ច្រើន មិន​អស់ចិត្ត​បញ្ហា​អ្វីមួយ​ពីថ្ងៃ ទើប​កើតជា​សុបិន​ឃើញ​ពេលយប់​។ ទាក់ទង​នឹង​សុបិន​ខាងលើនេះ ក៏មានដែរ​អត្ថន័យ​របស់​វា ដែល​ត្រូវគេ​ជឿ​តៗ​គ្នា ខ្លះ​ពិត ខ្លះ​មិន​ពិត​ក៏មាន​។ ការ​សុបិន​ឃើញ​រឿង​ទាំង ១២​នេះ ត្រូវគេ​ជឿថា​មាន​អត្ថន័យ និង​ប្រផ្នូល​គួរ​ឲ្យ​ចាប់អារម្មណ៍​៖
ពាណិជ្ជកម្ម

១. ឃើញ​ប្រអប់​៖ ប្រសិនបើ​យល់សប្ដ​ឃើញ​ប្រអប់ នោះ​មានន័យថា​រឿង​សម្ងាត់​របស់​អ្នក​ណាមួយ​កំពុង​ត្រូវបាន​លេច​ធ្លាយ​ហើយ​។ បើ​ប្រអប់​ទទេ មានន័យថា អ្នកនឹង​កើតរឿង​ខកចិត្ត តែបើ​ប្រអប់​ចំហ​អ្នកនឹង​ធ្លោយ​សម្ដី​ប្រាប់​រឿង​សម្ងាត់​ខ្លួន​ទៅកាន់​អ្នកដទៃ​។​

២.​ធ្លាក់​ពី​ទី​ខ្ពស់​៖ មានន័យថា នៅពេល​ឆាប់ៗ​ខាងមុខ នឹងមាន​ឱកាស​ហុច​ឲ្យ តែ​អ្នក​អាច​នឹងត្រូវ​បាត់បង់​វិញ ព្រោះ​ខ្លាច​ភាពបរាជ័យ​។​

៣. ឆ្មា​៖ មានន័យថា​អ្នកទទួលបាន​កម្លាំង​ថាមពល និង​ប្រាជ្ញា​ស្មារតី​។​

៤. ធ្មេញ​៖ បើ​លោកអ្នក​យល់សប្ដ​ឃើញ​បាក់ធ្មេញ វា​មាន​ប្រផ្នូល​ថា អ្នក​កំពុង​ព្រួយបារម្ភ​ពី​អាយុ​កាន់តែច្រើន វ័យ​កាន់តែ​ចាស់​ទៅៗ​។​

៥. ស្រមោច​៖ មានន័យថា អ្នកដទៃ​កំពុងតែ​ដាក់​សម្ពាធ និង​ព្យាយាម​បង្កបញ្ហា​នានា​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក​។​

៦.​សក់​៖ បញ្ជាក់ថា អ្នកទទួលបាន​សេរីភាព និង​មាន​សុខភាព​ផ្លូវភេទ​ប្រកបដោយ​រលូន​ជាមួយ​ដៃគូ​។​

៧. ទឹក​៖ មានន័យថា អ្នក​កំពុង​ឆក់​ចាប់​ឱកាស​បើ​វា​ហុច​ឲ្យ តែ​អ្នក​ក៏​កំពុង​ស្ថិតនៅលើ​បន្ទាត់​គ្រោះថ្នាក់​ដែរ បើ​ជ្រើសរើស​ខុស​។​

៨. ចេះ​ហោះ​៖ ប្រផ្នូល​នេះ​បញ្ជាក់ថា អ្នក​នឹងត្រូវ​សម្រេចចិត្ត​ដ៏​ធំ​មួយ ហើយ​ជាការ​សម្រេចចិត្ត​ត្រឹមត្រូវ​ក្នុង​ជីវិត​ផងដែរ​។​

៩. ផ្លូវ​៖ មានន័យថា​អ្នក​ពេញចិត្ត​ក្នុងការ​ធ្វើដំណើរ ដែល​អ្នក​ចាំបាច់​ត្រូវ​សម្រេច​គោលដៅ និង​បំណងប្រាថ្នា ដែលមាន​ជា​យូរ​មកហើយ​។​

១០. ភក់​៖ អាច​កើត​មានរឿង​រំខាន​អ្នកជា​ច្រើន​ជុំវិញខ្លួន ឬ​អ្នកនឹង​ជួប​បញ្ហា​ដោះស្រាយ​មិន​ចេញ​។​

១១. ពណ៌​បៃតង​៖ នៅពេល​ពណ៌​បៃតង​លេចឡើង​ក្នុង​យល់សប្ដ មានន័យថា​អ្នក​កំពុង​ជួប​ភាពស្រស់​ត្រកាល និង​សុភមង្គល ក្នុង​ជីវិត​។​

១២. ចាប់​ត្រី​បាន​៖ មានន័យថា​ជំនួញ របរ​អាជីវកម្ម ពិសេស​កសិកម្ម ទទួលបាន​ផល​ច្រើនជាង​ឆ្នាំមុន​៕
[wai id="6"]