កំពុង​ស្រឡាញ់គ្នា​…​ពាក្យ​៥​ម៉ាត់​សោះ​ធ្វើ​ឲ្យ​គូស្នេហ៍​រញ្ជួយ​ពេញ​បេះដូង​

ចិត្តសាស្ត្រ និងយុវវ័យ
0
740
[wai id="5"]

[wai id="7"]
​គ្រប់​ទំនាក់ទំនង បើ​ខ្វះ​ការយល់​ចិត្ត​គ្នា​ហើយ​គឺ​ពិបាក​នឹង​បន្ត​ណាស់ ហើយ​យូរៗ​ទៅ​នឹងមាន​អារម្មណ៍​ថា​កាន់តែ​ឃ្លាតឆ្ងាយ​ពីគ្នា អាច​ដោយសារ​តួនាទី​ការងារ​ដែល​ម្នាក់ៗ​ត្រូវ​ទទួលខុសត្រូវ​រៀងៗ​ខ្លួន មិន​ថា​ការសិក្សា ឬ​ការងារ​។ ក្នុង​កាលៈទេសៈ​បែបនេះ បើ​អ្នក​នៅ​ចង់​រក្សា​ទំនាក់ទំនង​ឲ្យ​នៅតែ​ល្អ សូមកុំ​ភ្លេច​យកចិត្តទុកដាក់​មនុស្ស​ដែល​នៅក្បែរ​។​

​ទោះបី​មិនសូវមាន​ពេល​ច្រើន​ឲ្យ​គេ ប៉ុន្តែ​ការសួរនាំ​ខ្លះៗ ក៏​ចាត់ទុកថា​ជាការ​ផ្ដល់​កម្លាំង​ចិត្តបាន​មួយចំណែក​។ ឥលូវ​នេះ​បើ​ចង់​និយាយ​គ្នា​គឺ​ងាយ​ណាស់ មិន​ថា​តាម​ទូរ​សព្ទ តាម​ឆាត ឬ​សារ​ផ្សេងៗ ហើយ​បើ​ចង់​ផ្ដល់​កម្លាំងចិត្ត ឬ​អារម្មណ៍​កក់ក្ដៅ​ឲ្យ​មនុស្ស​ជាទី​ស្រលាញ់ ប៉ុន្តែ​មិនដឹងថា​និយាយ​អី​នោះ សូម​សាក​និយាយ​ពាក្យ ៥​ប្រយោគ​ដែល​កញ្ញា​នឹង​បង្ហាញ​ខាងក្រោម​នេះ​៖
ពាណិជ្ជកម្ម

១. ម៉េច​ដែរ​ថ្ងៃនេះ​?
​ពេលខ្លះ​គេ​អាច​នឹង​ចង់​និយាយ និង​ចែករំលែក​រឿង​ជាច្រើន​ឲ្យ​អ្នក​ស្ដាប់​។ ឧស្សាហ៍​សួរ​គេ​នូវ​សំណួរ​មួយ​នេះ ដូច្នេះ​គេ​នឹងមាន​ឱកាស​និយាយ​រឿង​ក្នុង​ចិត្ត​របស់គេ​ឲ្យ​អ្នក​បាន​ស្ដាប់​។​

២. កុំ​ភ្លេច​ញ៉ាំ​បាយ​ណា៎​/​ឆាប់​ចូល​គេង​ណា៎​
​ជា​ពាក្យសម្ដី​ដ៏​សាមញ្ញ ធម្មតាៗ ប៉ុន្តែ​វា​ក៏​អាចធ្វើ​ឲ្យ​គេ​ទទួល​អារម្មណ៍​មាន​អ្នក Take Care​។ អ្នក​អាច​សួរ​គេ​នូវ​ប្រយោគ​នេះ​មិន​ថា​ពេលព្រឹក ឬ​ពេល​ថ្ងៃត្រង់ ឬក៏​សួរនាំ​អំពី​មុខម្ហូប​ក៏បាន ដូចជា​ថ្ងៃនេះ​បាន​អី​ញ៉ាំ​...​។​

៣. នឹកណា៎​/​ស្រលាញ់​ណា៎​/​បង​បារម្ភ​/​អូន​បារម្ភ​
​ពាក្យសម្ដី​ខ្លីៗ ប៉ុន្តែ​ស្ដាប់​ទៅធ្វើ​ឲ្យ​មាន​អារម្មណ៍ល្អ​បំផុត​។ បើសិន​មិន​ចង់​និយាយ​រាល់ថ្ងៃ អាច​និយាយ​មួយអាទិត្យ​ម្ដង ឬ​ពីរ​បី​ថ្ងៃ​ម្ដង​ក៏បាន​។ ពាក្យ​ថា​ស្រលាញ់ ពាក្យ​ថា​នឹក បើសិន​បានឮ​ពី​មាត់​មនុស្ស​ដែល​យើង​ស្រលាញ់​នោះ គឺ​សុទ្ធតែ​ធ្វើ​ឲ្យ​មាន​អារម្មណ៍ល្អ​ទាំងអស់​។​

៤. មិន​អី​ទេ​ណា៎​
​ពាក្យ​នេះ​ទុក​សម្រាប់​និយាយ​នៅពេល​គេ​ពិបាកចិត្ត ឬ​អស់សង្ឃឹម​នឹង​អ្វីមួយ​។ “​មិន​អី​ទេ​ណា៎ យើង​ខំ​អស់ពី​សមត្ថភាព​ហើយ ជីវិត​វា​តែងតែ​អីចឹង​ហើយ យ៉ាងណាៗ​ក៏មាន​ខ្ញុំ​នៅទីនេះ​ផ្ដល់​កម្លាំងចិត្ត​ឲ្យ​អ្នក មិន​បោះបង់​អ្នក​” បែបនេះ​នឹងធ្វើ​ឲ្យ​គេ​ធូរចិត្ត​ឡើងវិញ និង​យល់ថា​នេះ​ជា​រឿង​ធម្មតា​ក្នុង​ជីវិត​។​

៥. ឡូយ​ម៉េ​ស​/​ពូកែ​មែន​
​គឺ​សំដៅលើ​ពាក្យ​សរសើរ​នានា​នៅពេល​គេ​ធ្វើ​អ្វីមួយ​បានល្អ បាន​ជោគជ័យ​។ មិនបាច់​និយាយថា “​ឡូយ​ម៉េ​ស​” ក៏បាន អាច​និយាយថា “​ពូកែ​មែន​” , “​ខ្ញុំ​ដឹងថា​អ្នក​ធ្វើបាន​” ឬ​ពាក្យ​អី​ក៏បាន​ដែល​គេ​ស្ដាប់​ហើយ​ដឹងថា​យើង​ចង់​ស្ងើចសរសើរ​គេ នោះ​នឹង​ជួយ​ឲ្យ​គេ​កាន់​តែមាន​ភាពជឿជាក់ និង​មាន​អារម្មណ៍ល្អ​ចំពោះ​ខ្លួនឯង ៕
[wai id="6"]