ខ្លោចចិត្ត​ដឹងខ្លួន​ជិត​ស្លាប់​…​បង្រៀន​កូនស្រី​វ័យ​ច្រ​ម៉ក់ ពី​របៀប​ចម្អិនម្ហូប​

សង្គមប្លែកៗ
0
534
[wai id="5"]

[wai id="7"]
...​ស្ត្រី​ជា​ម្តាយ​ម្នាក់នេះ​ពិតជា​បាន​គិតគូ​វែងឆ្ងាយ​មែន​...​ក្រោយ​ដឹងថា​អាយុសង្ខា​របស់ខ្លួន​កាន់តែ​ធ្វើដំណើរ​ជិត​ទៅដល់​មាត់ជ្រោះ​មរណៈ​នោះ​ក៏បាន​បង្រៀន​កូនស្រី​ដែល​ទើប​មាន​វ័យ​ច្រ​ម៉ក់​ពីរ​របៀប​ចម្អិនម្ហូប​ប្រៀបដូចជា​កំណប់​ចងដៃ​កូន​។​នៅពេល​គេ​ក្រឡេកមើល​កុមារ Hana-chan ដែល​រស់នៅ​ទីក្រុង Fukuoka ប្រទេស​ជប៉ុន មើលទៅ​ដូចជា​ក្មេង​ធម្មតា អាយុ ៥​ឆ្នាំ​ដទៃទៀត​ដែរ​។ នាង​ចូលរៀន​សា​លាម​ត្តេ​យ្យ​នៅពេល​ថ្ងៃ ហើយ​ធ្វើ​លំ​ហាត់​នៅផ្ទះ​ពេលយប់​។ តែ​ផ្ទុយស្រឡះ នាង​គឺ​មិន​ដូចជា​ក្មេង ដែលមាន​អាយុ​ស្របាល​នាង​នោះទេ Hana-chan គឺជា​ក្មេងស្រី ទទួលបន្ទុក​មើលថែ​សមាជិកគ្រួសារ​របស់​នា​ង​យ៉ាង​លំបាក​។​

ទម្លាប់​ពេលព្រឹក​របស់​នាង មិន​ត្រឹមតែ​រាប់បញ្ចូល​ការរៀបចំ​ខ្លួន ហើយ​ញ៉ាំ​អាហារ​ពេលព្រឹក​ប៉ុណ្ណោះ​ទេ នាង​ក៏ត្រូវ​ដាក់​ចំណី​ឲ្យ​សុនខ​របស់់​នាង នាំ​សុនខ​ដើរលេង និង​រៀន​លេង​ព្យា​ណូ មុនពេល​នាង​ចូលរៀន​សា​លាម​ត្តេ​យ្យ​។ ពេល​នាង​ត្រលប់មក​ផ្ទះ​វិញ បន្ទាប់ពី​ចេញពី​សាលារៀន Hana-chan បោកគក់​សំលៀកបំពាក់​ហើយ​អ៊ុត លាង​សំអាត​អាង​ងូតទឹក និង​ជូត​ផ្ទះ ហើយ​ថែមទាំង​ចម្អិន​អាហារ​ពេល​ល្ងាច​ជូន​ឪពុក​នាង​ទៀតផង​។​ម្ដាយ​របស់ Hana ឈ្មោះ Chie បានកើត​ជំងឺមហារីក​សុដន់ ហើយ មុនពេល​នាង​ស្លាប់ Chie ធ្លាប់​សរសេរ​ក្នុង blog របស់​នាង​។ នាង​ចូលចិត្ត​សរសេរ​អំពី​គំនិត និង​អារម្មណ៍​របស់​នាង​ចំពោះ​គ្រួសារ ជាពិសេស​ដល់ Hana-chan​។ Chie បានសរសេរថា «​ការជួប​កូនស្រី​របស់ខ្ញុំ ពិតជា​អស្ចារ្យ​នៅក្នុង​ជីវិត​របស់ខ្ញុំ​។ ខ្ញុំ​ឲ្យ​តម្លៃ​នាង​ពេញ​មួយជីវិត គឺ​ច្រើនជាង​ខ្ញុំ​ស្រឡាញ់​ខ្លួនឯង​ទៅទៀត​»​។​Chie បានដឹងថា នាង​មាន​រោគ​សរសៃប្រសាទ ដែល​កោសិកា​មហារីក​របស់​នា​ង បាន​ដុះ​ឡើងវិញ​នៅក្នុង​ខ្លួន​។ ជា​ពេលដែល Hana មាន​អាយុ ៩​ខែ​។ Chie បានដឹងថា នាង​នឹងមិន​មានសំណាង​ដូច​លើកដំបូង​ទេ ដូច្នេះ​នាង​គិតថា ត្រូវមាន​អ្វីមួយ​ទុកឱ្យ​កូនស្រី​។ នាង​បាន​សរសេរ​នៅក្នុង blog របស់​នាង​ថា «​ទោះបី​ខ្ញុំ​មាន​ជំងឺ​មហា​រី ក ឬ​អត់ ខ្ញុំ​គិតថា ខ្ញុំ​នឹង​អាច​ស្លាប់​មុនគេ​។ វា​មិន​អាចជា​ផ្លូវ​ផ្សេងទៀត​ទេ​។ នេះ​ជា​មូលហេតុ ដែល​ខ្ញុំ​ត្រូវស្លាប់​ដោយ​គ្មាន​ការសោកស្តាយ បើសិន​កូន​មាន​អ្វី​ម្យ៉ាង​ដូចជា ចំណេះដឹង​ក្នុងការ​រស់នៅ​»​។​ផ្នែក​ផ្សេងទៀត​ពី​ប្លុក​របស់​នាង​បានសរសេរថា «​ខ្ញុំ​ចង់​ធ្វើឱ្យ​កូនស្រី​របស់ខ្ញុំ អាចធ្វើ​បាន​តាម​ដែល​នាង​អាច​ធ្វើបាន​ដោយ​ខ្លួនឯង​។ ខ្ញុំ​ចង់​ជួយ​នាង ដូច្នេះ​នៅ​ថ្ងៃ​ណាមួយ នាង​អាច​មើលថែ​ខ្លួនឯងបាន​»​។ ដូច្នេះហើយ Chie បាន​បង្រៀន Hana អំពី​របៀប​ចម្អិន និង​ធ្វើ​កិច្ចការ​ផ្ទះ​តាំងពីក្មេង​។​Hana-chan ដឹង​ពី​របៀប​ចម្អិន គឺ​សំខាន់​ណាស់​នៅក្នុង​ជីវិត​របស់​នាង​។ ខ្ញុំ​នឹង​បង្រៀន​នាង​ពី​របៀប​ប្រើ​កាំបិត និង​ធ្វើ​កិច្ចការងារ​ផ្ទះ​។​គ្រាន់តែ​ពេល Hana មាន​អាយុ ៤​ឆ្នាំ ហើយ​អាច​ល្មម​កាន់​កាំបិត Chie បង្រៀន​ធ្វើ​ម្ហូប​តែម្តង​។ Chie បានសរសេរថា​៖ «​ក្នុងនាម​ជា​កាដូ​ខួបកំណើត ខ្ញុំ​បានផ្តល់​អំណោយ​ដល់ Hana»​។ មួយឆ្នាំ​ក្រោយមក ជំងឺ​មហា​រី កបាន​រាលដាល​ដល់​ថ្លើម និង​សួត Chie មិនអាច​ទ្រាំ​នឹង​ការឈឺ​ចាប់បាន​ទៀត​ទេ​។ Chie បាន​ចាក​ចេញពី​ប្តី និង​កូន​របស់​នាង គឺ​ពេលនោះ Hana នាង​ទើប​តែមាន​អាយុ ៥​ឆ្នាំ​។​Hana-chan ចងចាំ​អ្វីៗ​ទាំងអស់ ដែល​ម្ដាយ​នាង​បាន​បង្រៀន​។ នាង​បាន​សរសេរ​សំបុត្រ​មួយច្បាប់ ដែលមាន​ចំណងជើង​ថា «​ដើម្បី​ម៉ាក់​» សម្រាប់​ម្តាយ​ជាទី​ស្រឡាញ់​របស់​នាង​ដែល​បាន​ស្លាប់​។ «​ខ្ញុំ​ចង់​ប្រាប់​ម៉ាក់​ពី​រឿង​ខ្លះ​។ ខ្ញុំ​អាចធ្វើ​ម្ហូប​បាន​ទាំងអស់​ឥឡូវនេះ​។ តើ​ម៉ាក់​មិន​ភ្ញាក់ផ្អើល​ទេ​ឬ​? ខ្ញុំ​មិន​យំ​ទៀត​ទេ​។ ខ្ញុំ​ខំ​អស់ពី​សមត្ថភាព​ហើយ​»​។​
ពាណិជ្ជកម្ម

blog របស់ Chie គឺ​ពោរពេញ​ទៅដោយ​ការ​បំផុសគំនិត ដូច្នេះ Shingo បានសម្រេច​ចិត្ត​បោះ​ពុ​ម្ភ​សៀវភៅ​ចេញពី blog របស់ Chie​។ សៀវភៅ​នេះ​មាន​ចំណងជើង​ថា Hana-chan no Miso Shiru មេរៀន​ជីវិត​ចំនួន ៨ ស្តីពី​គ្រួសារ​របស់ Yasutake​។ Shingo ដែលជា​ឪពុក​របស់ Hana បាន​និយាយថា វា​មិនមែនជា​ចេតនា​របស់គាត់ ក្នុងការ​បង្រៀន​ឪពុកម្តាយ​ដទៃទៀត អំពី​ជំនាញ​ឪពុកម្តាយ​នោះទេ​។ គាត់​ចង់​រំលឹក Hana អំពី​ការតស៊ូ​របស់​ម្តាយ ទោះបី​ប្រឈម​នឹង​ឧបសគ្គ​ក្នុង​ជីវិត ហើយ​គាត់​សង្ឃឹមថា Hana ក៏​ដូចគ្នា​ដែរ​៕






[wai id="6"]