គោរព​សិទ្ធិ​ម្ចាស់ផ្ទះ​មែន​…​ច​ចារ​មិនត្រូវ​តម្លៃ​គ្នា​…​សុខចិត្ត​សង់​ផ្លូវ​រួម​តូច​នៅ​ចំ​ពីមុខ​ផ្ទះ​

សង្គមប្លែកៗ
0
1572
[wai id="5"]

[wai id="7"]
…​ប្រិយមិត្ត​បានឃើញ​នូវ​រូបភាព​នេះ​ដែល​ផ្លូវថ្នល់​មួយ​ខ្សែ មាន​សភាព​រួម​តូច​នៅ​ចំ​ពីមុខ​ផ្ទះមួយ​ខ្នង​នេះ​ប្រាកដជា​យល់ច្រឡំ​ថា​ផ្ទះមួយ​ខ្នង​នេះ​ជា​ផ្ទះ​បូរាណ​ស័ក្តិ​សិទ្ធ​អ្វីមួយ​ហើយ​ទើប​មិន​ឈូស​រំ​ល៉ើ​ង​ផ្ទះ​នោះ​ចោល​ដើម្បី​សាងសង់​ផ្លូវ​ឲ្យ​បាន​ធំ​ទូលាយ​។ តាមពិតទៅ​ផ្ទះមួយ​ខ្នង​នេះ​ជា​ផ្ទះ​របស់​ពលរដ្ឋ​ធម្មតា​ទេ​…​តែ​ដោយ​ម្ចាស់ផ្ទះ​អត់​ព្រម​លក់​ទើបបាន​ជាមាន​ផ្លូវ​រួម​តូច​បែបនេះ​។​ការអភិវឌ្ឍន៍​តែងតែមាន​ការប៉ះពាល់​ដ​ល់​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ហើយ គ្រាន់តែ​ថា​តិច​ឬ​ច្រើនតែ​ប៉ុន​នោះ​។​
ពាណិជ្ជកម្ម

នៅ​ប្រទេស​ជាច្រើន ប្រជាពលរដ្ឋ​ត្រូវ​បង្ខំចិត្ត​រើ​ផ្ទះ​របស់ខ្លួន​ចេញ​ដោយ​មិន​ហ៊ាន​ប្រឆាំង​ជាមួយ​ក្រុមហ៊ុន​សាងសង់​ឡើយ ដោយ​ខ្លះ​ទទួលបាន​សំណង ហើយ​ខ្លះទៀត​គ្មាន​បាន​អ្វី​បន្តិច​សោះ​។ ទោះជា​យ៉ាងណា​សម្រាប់​នៅ​ប្រទេស​ចិន​ឯណោះ​វិញ ចំពោះ​ការរុះរើ​ផ្ទះសម្បែង​គឺ​ត្រូវមាន​ការព្រមព្រៀង​ជាមុនសិន​។​រឿងរ៉ាវ​ដែល​បានកើត​ឡើង​នៅ​ទីក្រុង Zhengzhou ភាគ​កណ្តាល​នៃ​ប្រទេស​ចិន​នេះ​ជា​ឧទាហរណ៍​ស្រាប់​។ មាន​គម្រោង​ធ្វើ​ផ្លូវ​មួយ​បាន​សាងសង់​ត្រូវ​កាត់​ខាងមុខផ្ទះ​ចាស់​កំពស់​បី​ជាន់​នេះ​។ ផ្ទះ​នេះ​មាន​មនុស្ស​រស់នៅ​ចាប់តាំងពី​ឆ្នាំ ២០១៦ មកម្ល៉េះ​។ ដើម្បី​បាន​ផ្លូវធំ​ទូលាយ​ដែល​អាចអោយ​យានយន្ត​ធ្វើដំណើរ​ច្រាសទិស​គ្នា​បាន​ស្រួល គេ​តម្រូវ​ត្រូវយក​ទីតាំង​ដី​ខាងមុខផ្ទះ ក៍​ប៉ុន្តែ​ម្ចាស់​វា​ពុំបាន​យល់ស្រប​ចំពោះ​តម្លៃ​សំណង​ឡើយ​។ ចុងក្រោយ​ផ្លូវ​នៅ​ទីនោះ​ត្រូវ​រួម​តូច​ម្ខាង​។​

​បន្ទាប់ពី​មានការ​សាងសង់​រួច​ផ្លូវ​នៅក្បែរនោះ​មាន​សភាព​មិនល្អ​ឡើយ ដោយ​រថយន្ត​ត្រូវ​ចត​ចាំ​រថយន្ត​ដែល​មក​បញ្ច្រាសទិស​គ្នា​ធ្វើដំណើរ​អស់​សិន​ទើប​គេ​អាច​បន្តដំណើរ​ទៅមុខ​បាន​៕






[wai id="6"]