ចង់បាន​ចំនួន​អ្នក​ឡាយ​ច្រើន​…​បុរស​ម្នាក់នេះ​ចាប់​កូនប្រុស​សំ​យ៉ុង​ចុះក្រោម​

សង្គមប្លែកៗ
0
499
[wai id="5"]

[wai id="7"]
…​ចំ​ជា​លេងសើច​ទាល់តែ​បាន​ជាប់គុក​មែន​…​បុរស​ម្នាក់នេះ​ព្រោះតែ​ចង់​ឲ្យ​រូបភាព​វីដេអូ​របស់ខ្លួន​បង្ហោះ​ទៅ​មាន​ចំនួន​អ្នក​ឡ​លាយ​ច្រើន​ក៏​ចាប់​កូនប្រុស​សំ​យ៉ុង​ចុះក្រោម​ហើយ​ថត​ធ្វើ​ឲ្យ​អ្នក​ឯទៀត​ឃើញ​ហើយ​ប្រហោង​ពោះ​ធ្លុង​យ៉ាងខ្លាំង​។​វា​ជា​រឿង​ដ៏​គួរ​ឲ្យ​គ្រោះថ្នាក់​បំផុត ដែល បុរស​ជា​ឪពុក បាន​ចាប់​កូន​ខ្លួនឯង​សំ​យ៉ុង​ខ្លួន​ចុះទៅ​ក្រោម ពីលើ​អា​ផាត​មិនជា​ន់ទី​១៥ ដើម្បី​ថតរូប​យកទៅ​បង្ហោះ​នៅលើ បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក តែ​ទីបំផុត​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធ​ធនាគារ​។​
ពាណិជ្ជកម្ម

​បើតាម​ប្រភព​បាន​ឲ្យ​ដឹងថា បុរស​ជា​ឪពុក​ជនជាតិ​អាល់​ហ្សេ​រី ម្នាក់ បាន​ថតរូប​ភាព​និង​វីដេអូ​ឃ្លី​ប​មួយ ពី​សកម្មភាព​ចាប់ទាញ​ក​.​អាវ​កូនតូច​របស់ខ្លួន សំ​យ៉ុង​ខ្លួន​ទៅ​ក្រោម នៅ​បរិវេណ​ខាងក្រៅ​មាត់​បង្អួច​អា​ផាត​មិនជា​ន់ទី​១៥ ដែលមាន​កម្ពស់​ជាង​៤៥​ម៉ែត្រ​ពី​ដី គួរ​ឲ្យ​ស្រៀវ​បំផុត ដើម្បី​ថត​បង្ហោះ​ចែកចាយ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ចង់បាន​ចំនួន Like ច្រើន​។​បុរស​ជា​ឪពុក​រូបនេះ​បាន​សរសេរ​រៀបរាប់ យ៉ាងខ្លី​មួយ​នៅ​ខាងក្រោម​រូបថត​និង​វីដេអូ​ឃ្លី​ប​ថា​៖ «​សុំ ១,០០០ Like បើ​មិន​ដូច្នេះ​ទេ ខ្ញុំ​នឹង​ទម្លាក់​គេ​ទៅ​ដី​» ។​អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន ក្រោយពី​បានឃើញ​សកម្មភាព ដ៏​គួរ​ឲ្យ​រន្ធត់ចិត្ត​នេះ​ភ្លាម ក៏បាន​រាយការណ៍​ទៅកាន់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​តំបន់ នៃ​រដ្ឋធានី Algiers ដើម្បី​ចាត់វិធានការ​។ ខណៈ​មាន​ការទទូច​ចង់បាន ពី​សំណាក់​អ្នកលេង​អ៊ី​ន​ធើ​ណែ​ត​ជាច្រើន ទាមទារ​ឲ្យ​កាត់ទោស​បុរស​ជា​ឪពុក​រូបនេះ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។​ទីបំផុត​បុរស​ជា​ឪពុក ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស ឲ្យ​ជាប់ពន្ធ​ធនាគារ​រយៈពេល​២​ឆ្នាំ​។​

​ចំពោះ​វីដេអូ​ឃ្លី​ប ដែល​ត្រូវ​បុរស​ជា​ឪពុក​ខាងលើ​បង្ហោះ​ចែកចាយ​នោះ ត្រូវបាន​លុបចោល ដោយសារ​ខុស​គោលការណ៍​របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​៕

[wai id="6"]