ប្លែក​ណាស់​…​បណ្តើរ​ក្រពើ​លើ​ដងផ្លូវ​ឲ្យ​អ្នកធ្វើដំណើរ​មាន​អារម្មណ៍​ឃ្លាន​សាច់​ក្រពើ​អាំង​

សង្គមប្លែកៗ
0
857
[wai id="5"]

 [wai id="7"]
…​នៅក្នុង​ប្រទេស​ចិន សំបូរ​ណាស់​ប្រភេទ​អាហារ​ដែល​ពលរដ្ឋ​នៅ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ពុំមាន​អារម្មណ៍​នឹក​ចង់​បរិភោគ​នោះទេ ដូចជា​អាហារ​ធ្វើ​ពីសា​ច់​ឆ្កែ សត្វ​ឆ្មា សាច់​កណ្តុរ​ជាដើម​។ ដោយឡែក​ចំពោះ​សាច់​ក្រពើ​នៅ​ប្រទេស​ចិន​ត្រូវបាន​គេ​អាំង​លក់​ដូច​ខ្មែរ​យើង​អាំងត្រី​លក់​យ៉ាង​អ​ញ្ជឹ​ង​។ ការរកស៊ី​លក់​សាច់​ក្រពើ​អាំង នៅក្នុង​ទីក្រុង ស៊ិន​យ៉ាង មានការ​ប្រកួតប្រជែង​គ្នា​ណាស់​អ្នក​លក់បាន​ផ្សព្វផ្សាយ​ពាសពេញ​បណ្តាញ​អ៊ិន​ធើ​ណេ​ត​ទាំងអស់​ដូច​ផ្សព្វផ្សាយ​លក់​ឡេ​អ​ញ្ជឹ​ង​ដែរ​។ កាលពីពេល​ថ្មីៗ​នេះ មាន​អ្នកលក់​ម្នាក់ បាន​បណ្តើរ​ក្រពើ​រស់​មួយ​ក្បាល ដើរកាត់​ពេញទី​ក្រុង ដោយ​សង្ឃឹមថា អ្នកធ្វើដំណើរ​ឆ្លងកាត់​បានឃើញ​វា​ហើយ អាចមាន​អារម្មណ៍​ថា ឃ្លាន​ចង់​ញ៉ាំ​។​
ពាណិជ្ជកម្ម

​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន សៀង​ហៃ បាន​ឲ្យ​ដឹងថា សត្វ​ក្រពើ​មួយ​ក្បាល​នេះ ត្រូវបាន​គេ​បណ្តើរ នៅក្បែរ​ផ្សារ​រាត្រី​ក្នុង​ទីក្រុង ស៊ិន​យ៉ាង (Shenyang) ។ ហើយ​បើទោះជា​មើលទៅ​ដូចជា​មិនសូវ​សម​ក៏ដោយ ប៉ុន្តែ​ក្រពើ​មួយ​ក្បាល​នេះ ហាក់​មានសំណាង​ជាង​គ្នា​វា​ឯទៀត ដែល​ត្រូវគេ​កាប់​ជា​កង់ៗ ដោត​ចង្កាក់​អាំង​។ រូបភាព​របស់​សត្វ​ក្រពើ ដែល​ត្រូវគេ​យកមក​បណ្តើរ មួយ​ក្បាល​នេះ ត្រូវបាន​គេ​បង្ហោះ​ចូលក្នុង​បណ្តាញ​អ៊ិន​ធើ​ណេ​ត ដោយ​បង្ហាញ​ឲ្យ​ឃើញ​វា​ត្រូវគេ​ចងខ្សែ​ជាប់​នឹង​ខ្លួន ដើម្បី​ចាប់ទាញ និង​មាន​ចង​មាត់​ជាប់​ថែម​ទៀតផង​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ការរកស៊ី​របរ​លក់​សាច់​ក្រពើ​អាំង​នេះ ត្រូវបាន​គេ​ឃើញ​ជា​លើកដំបូង​នៅក្នុង​ឆ្នាំ​២០១៦ ដោយមាន​តម្លៃ​ប្រមាណ ៣​ដុល្លារ ក្នុង​មួយ​ចង្កាក់ ហើយ​ការលក់​សាច់​ក្រពើ​នៅក្នុង​ប្រទេស​ចិន គឺ​ស្របច្បាប់ ១០០​ភាគរយ ខណៈ​អាជ្ញាធរ​បាន​ថ្លែងថា បច្ចេកវិទ្យា​បន្ត​ពូជ​សម្រាប់​ប្រភេទ​សត្វ​នេះ ត្រូវបាន​បង្កើតឡើង​គ្រប់គ្រាន់ ដើម្បី​ផ្តល់នូវ​តម្រូវការ​សម្រាប់​ការប្រើប្រាស់​របស់​មនុស្ស​៕



[wai id="6"]