ភ្ញាក់ផ្អើល​មែនទែន ព្រះ​តេជគុណ​និមន្ត​បិណ្ឌ​បាត្រ​មាន​ប៉ាវ​ចេ អមដំណើរ​…

សង្គមប្លែកៗ
0
627
[wai id="5"]

[wai id="7"]
...​នៅក្នុង​រឿង​លោកគ្រូ​ថាំង​ចេង​ទៅ​ចម្លង​ធម៌​...​លោក​មាន​សិស្សគណ​ដ៏​ពូកែៗ​រួមមាន អ៊ូ​ខុង​និង​ប៉ាវ​ចេ​ជាដើម​អមដំណើរ​...​។ ដោយឡែក​នៅឯ​ប្រទេស​ថៃ​ឯណោះ​វិញ​ក៏​កំពុងតែ​ល្បី​ដែរ​មាន​ព្រះសង្ឃ​មួយអង្គ​និមន្ត​បិណ្ឌ​បាត្រ​...​ក៏មាន​ប៉ាវ​ចេ​អមដំណើរ​ដែរ​។​សូមបញ្ជាក់ថា​ប៉ាវ​ចេ​គឺជា​តួអង្គ​សត្វ​ជ្រូក​។​វីដេអូ​នៃ​ព្រះសង្ឃ​មួយអង្គ​នៅក្នុង​ប្រទេស​ថៃ និមន្ត​បិណ្ឌបាត ដោយមាន «​កូនសិស្ស​» គួរ​ឲ្យ​ស្រលាញ់​ដើរ​តាម​ពីក្រោយ បាន​កំពុង​ទទួល​ការចាប់អារម្មណ៍​ជាខ្លាំង នៅលើ​បណ្តាញ​សង្គម ។ ហើយ​អ្វីដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​មានការ​ភ្ញាក់ផ្អើល​នោះ គឺ​សត្វ​ជ្រូក​១​ក្បាល ។​
ពាណិជ្ជកម្ម

​ព្រះសង្ឃ​ព្រះនាម Wichai Vichaiyah ដែលមាន​ព្រះជន្ម ៥៧ ឆ្នាំ បាន​មាន​សង្ឃដីកា​រថា ជ្រូក​ញី​ទិញ​មកពី​ប្រទេស​វៀតណាម​១​ក្បាល​នេះ ដែលមាន​ឈ្មោះថា Lilly ត្រូវបាន​ព្រះអង្គ​ចិញ្ចឹម​វា​តាំងពី​តូច​នៅក្នុង​វត្ត Chonburi ។​ក្នុងអំឡុងពេល​១​ខែ ព្រះ​តេ​ជ្ជ​គុណ Wichai បាន​ស្លៀក​តុបតែង​ឲ្យ Lilly ជាមួយ​អាវ​ពណ៌​ផ្កាឈូក និង​ដាក់​តុក្កតា​ខ្លាឃ្មុំ​អង្គុយ​លើ​ខ្នង​របស់​វា ធ្វើដំណើរ​ទៅកាន់​ពិធី​បុណ្យទាន​ផ្សេងៗ​នៅក្នុង​តំបន់ ។​មនុស្សម្នា​បានមក​ប្រមូល​ផ្តុំគ្នា ដើម្បី​មើល Lilly ខណៈ​ព្រះ​តេ​ជ្ជ​គុណ Wichai បាន​យក​វា​ដើរ​តាម​ក្នុងអំឡុងពេល​បិណ្ឌបាត នៅតាម​ដងផ្លូវ ។​

​ព្រះ​តេ​ជ្ជ​គុណ Wichai បាន​សង្ឃដីការ​បន្តថា​៖ «​នៅពេល​មនុស្ស​ឃើញ Lilly ពួកគេ​ពិតជា​ចូលចិត្ត​វា​យ៉ាងខ្លាំង ហើយ​សូម្បី​ផ្តល់​ចំណី​ដល់​វា​ផងដែរ​» ៕



[wai id="6"]