អត្តចរិត​៦​ប្រភេទ​របស់​បុរស​ដែល​នារី​គួរ​មើល​ឲ្យ​ហើយ​មុន​សម្រេចចិត្ត​រៀន​ការ​!

ចិត្តសាស្ត្រ និងយុវវ័យ
0
944
[wai id="5"]

[wai id="7"]
​សាក​ស្រមៃ​មើល​ថាបើ​អ្នក​រៀបការ​ជាមួយ​បុរស​ម្នាក់​ដែល​មិន​ឲ្យ​តម្លៃ​អ្នក តើ​ជីវិត​នឹង​ទៅជា​យ៉ាងណា​? ប្រាកដជា​គ្មាន​សុភមង្គល​ទេ​មែន​ទេ​? ដូចនេះ​អ្វីដែល​អ្នក​ត្រូវធ្វើ​គឺ​ពិនិត្យ​ឲ្យ​បាន​ដិតដល់​មុន​និយាយថា យល់ព្រម​៖
ពាណិជ្ជកម្ម

១. ចិត្តចង្អៀត ពូកែ​សង្ស័យ​
​ទោះ​អ្នក​ស្រឡាញ់​គាត់​ខ្លាំង​ប៉ុណ្ណា​ក៏​គាត់​មិនដែល​ទុកចិត្ត​អ្នក​ដែរ ហើយ​តែង​សង្ស័យ​គ្រប់​រឿង គ្រប់ពេល​។​

២. មិន​គោរព​សន្យា​
​នេះ​បានន័យថា​គាត់​លេងសើច​ជាមួយ​អ្នក​ហើយ​។ សម្ដី ឬ​ទង្វើ​អ្នក​ក៏​គ្មាន​ប្រយោជន៍​អ្វី​សម្រាប់​គាត់​ដែរ​។​

៣. ដោះសារ​មិនចេះចប់​
«​មកពី​បង​រវល់​ខ្លាំង​ត្រូវ​ទៅ​បន្ទាន់​...​។​» សម្ដី​បែបនេះ​គឺ​តែងតែ​ឮ​ពី​មាត់​គាត់​មិនចេះចប់​មិនចេះហើយ​នោះទេ​។​

៤. កុហក​
​វា​ជាស​ញ្ញា​នៃ​ការមិនទុកចិត្ត​គ្នា​ទាល់តែសោះ​។ បើ​នៅ​បែបនេះ​តើ​អាច​រស់​ជាមួយគ្នា​យ៉ាងម៉េច​ទៅ​?

៥. មិន​ស្រឡាញ់​គ្រួសារ​
​គ្រួសារ​គឺជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ជីវិត​មនុស្ស​។ បើ​ថ្ងៃនេះ​គេ​ហាក់​លែង​សូវ​ខ្វល់​ពី​អ្នកផ្ទះ ឬ​ឪពុកម្ដាយ​ហើយ ថ្ងៃក្រោយ​អ្នក​ក៏​អាច​មិនត្រូវ​បាន​គេ​ខ្វល់​ដូចគ្នា​។​

  ៦. មិនចេះ​ដោះស្រាយ​បញ្ហា​បែប​មនុស្ស​ធំ​
​បើ​គ្រាន់តែ​បញ្ហា​តូចតាច ក៏​គេ​អាច​បង្ក​ជា​រឿង​ធំៗ ឬ​ចូលចិត្ត​ប្រើ​អំពើហិង្សា​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន ទៅ​អនាគត​អ្នក​អាច​នឹងត្រូវ​គ្រាំ​កាយ​គ្រាំ​ចិត្ត ដោយសារ​ភាព​ឆេវឆាវ​របស់គេ​មិន​ខាន​។​
​ទាំងនេះហើយ​គឺជា​សញ្ញា​ដែល​អ្នក​គួរ​ជៀស​ឲ្យ​ហើយ​កុំ​ឲ្យ​ជួប​ទុក្ខ​ពេល​ក្រោយ​៕
[wai id="6"]