ឪពុកម្តាយ​ស្ទើរ​ធ្លាក់​ថ្លើម ក្រោយ​ដឹងថា​មេដោះ​ចាប់​លើក​ច្របាច់​.​ក និង​ទះកំផ្លៀង​កូនប្រុស​ខ្លួន​

សង្គមប្លែកៗ
0
1099
[wai id="5"]

[wai id="7"]
…​ដោយសារតែ​រវល់​ការងារ​ទាំងពីរ​នាក់​ប្តី​-​ប្រពន្ធ​ព្រលឹម​បាត់​ព្រលប់​ចូល​ទើបបាន​ជួល​មេដោះ​ឲ្យ​មក​មើល​ថែកូន​របស់ខ្លួន​...​។​ជាច្រើន​ថ្ងៃ​ដំបូង​ឪពុក​-​ម្តាយ​ដូច​ជាមាន​ភាពកក់ក្តៅ​ណាស់​ចំពោះ​ស្ត្រី​ជា​មេដោះ​។ ប៉ុន្តែ​ក្រោយមក​ក៏​កើត​ទៅជា​មាន​អារម្មណ៍​សង្ស័យ​ចំពោះ​ស្លាកស្នាម​លើ​ស្បែក​របស់​កូនប្រុស​ក៏​ប្រើ​វិធី​តាមដាន ពុទ្ធោ​ខ្លោចចិត្ត​អាណិតកូន​ប្រុស​ណាស់​។ ស្ត្រី​ជា មេដោះ​វ័យ ៥៤​ឆ្នាំ​ម្នាក់ ត្រូវបាន​ឃាត់ខ្លួន និង​ត្រូវ​ប្រឈមមុខ​ការកាត់ទោស​ពី​សំណាក់​តុលាការ បន្ទាប់ពី​បាន​ប្រើ​អំពើហិង្សា​លើ​កុមារ​រងគ្រោះ​ម្នាក់ ។​
ពាណិជ្ជកម្ម

​បើតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ឪពុកម្តាយ​របស់​កុមារា​រងគ្រោះ សុំ​បញ្ចេញ​ត្រឹម​ឈ្មោះ​កាត់​ថា SE និង MTE រស់នៅក្នុង​ទីក្រុង Istanbul ប្រទេស​តួ​ក​គី បាន​ជួល​មេដោះ​វ័យ​៥៤​ឆ្នាំ​ម្នាក់ ឈ្មោះ Nadia Shapoval ដើម្បី​ឲ្យ​ជួយ​មើលថែទាំ​កូនប្រុស​របស់ខ្លួន ដោយសារ​ពួកគេ​រវល់​នឹង​ការងារ​។ ប៉ុន្តែ​យូរៗ​ទៅ​ស្រាប់តែ​មានការ​ងឿងឆ្ងល់ និង​ព្រួយបារម្ភ​យ៉ាងខ្លាំង ដោយសារ​ជារឿយៗ​តែងតែ​ប្រទះឃើញ មាន​ស្នាម​ជាំ​ជាច្រើន​កន្លែង នៅលើ​រាងកាយ​កូនប្រុស​របស់ខ្លួន​។​ដើម្បី​ចង់ដឹង​ពី​មូលហេតុ​កាន់តែច្បាស់ ឪពុកម្តាយ​ក្មេងរងគ្រោះ ក៏​សម្រេចចិត្ត​លួច​តំឡើង​កាមេរ៉ា​សុវត្ថិភាព បង្កប់​ក្នុងផ្ទះ​តែម្តង ដើម្បី​តាមដាន​សកម្មភាព​ស្ត្រី​មេដោះ ។​នៅពេល​ពិនិត្យមើល​វីដេអូ​ឃ្លី​ប អ្វីដែល​មិន​នឹកស្មាន​ដល់ គឺ​ស្ត្រី​មេដោះ​រូបនោះ ពិតជា​បាន​វាយ​ធ្វើបាប ក្មេងរងគ្រោះ​យ៉ាងដំណំ​គ្រប់​រូបភាព ថែមទាំង​បានធ្វើ​សកម្មភាព​ចាប់​ច្របាច់​.​ក និង​ទះកំផ្លៀង​ទៀតផង ជាហេតុ​ធ្វើ​ឪពុកម្តាយ​របស់​ក្មេងរងគ្រោះ ស្លុតចិត្ត​យ៉ាងខ្លាំង​។​

​ឃើញ​ស្ថានភាព​បែបនេះ ឪពុកម្តាយ​ក្មេងប្រុស​រងគ្រោះ ក៏​ប្រញាប់​ដាក់ពាក្យ​បណ្តឹង និង​ឈានដល់​ការឃាត់ខ្លួន​ស្ត្រី​មេដោះ​នោះ​តែម្តង​។ គួរ​ឲ្យ​ដឹងថា ក្រោយ​ឃាត់ខ្លួន នាង​មិនបាន​ឆ្លើយ​សារភាព​អ្វី​ទាំងអស់ ដោយ​គិតតែ​ពី​យំ​ប៉ុណ្ណោះ​។​ស្ត្រី​មេដោះ កំពុង​រង់ចាំ​ការកាត់ទោស​ពី​តុលា​ការគួ​ក​គី ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​៕


[wai id="6"]