[wai id="5"]
[wai id="7"]
…នៅប្រទេសឥណ្ឌាកាយវិការសំដែងដោយយកសត្វពស់វែកមកកាន់មកថើប ឬយកមកពាក់កប្រៀបដូចជាយកពស់ព្រលិតមកប្រឡែងលេងនោះជារឿងគួរឲ្យស្ងើបណាស់តែពលរដ្ឋនៅទីនោះចាត់ទុកជារូបភាពធម្មតាគ្មានអ្វីត្រូវស្រៀវឆ្អឹងខ្នងនោះឡើយ។ដោយសារតែភាបក្លាហាននេះហើយទើបប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេនៅក្នុងចំណោមប្រទេសឯទៀតលើពិភពលោកពីចំនួនជនរងគ្រោះដែលបានស្លាប់ដោយសារពស់ចិត្តក្នុង១ឆ្នាំៗជិត២ម៉ឺននាក់ឯណ្ណោះ។ កាលពីពេលកន្លងទៅនេះ សារព័ត៌មានដេលីម៉ែល បានចុះផ្សាយកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ថា បុរសម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីត្រូវពស់វែក មួយក្បាល ចឹកក្រោយពីរូបគាត់បានព្យាយាមចង់ថតរូបជាមួយសត្វពស់នោះ។
ពាណិជ្ជកម្ម
យោងតាមវីដេអូដែលថតបាននៅកន្លែងកើតហេតុ បានបង្ហាញថា បុរសជាអ្នកចាប់ពស់ម្នាក់ បានយកពស់វែក មួយក្បាល ទៅដាក់នៅលើ.ក បុរសជាអ្នកទេសចរម្នាក់ ខណៈមនុស្សម្នាជាច្រើនអ្នកទៀត កំពុងចោមរោមមើល។ប្រភពព័ត៌មានបានឲ្យដឹងថា នៅពេលលើកយកទៅដាក់លើ.ក សត្វពស់មួយក្បាលនោះទំនងជាមានការភិតភ័យ ហើយវាក៏បានចឹកចំតំបន់សៀតថ្កា ឬផ្ទាល់ បុរសជាភ្ញៀវទេសចរនោះតែម្តងក្រោយពេលត្រូវពស់ចឹក បុរសជាភ្ញៀវទេសចរភ្លាមៗ មិនបានចាប់អារម្មណ៍ ទេ ហើយនៅតែបន្តឈរមុខកាមេរ៉ាឲ្យគេថតទៀត។ បន្តិចក្រោយមកទើបគាត់មានអារម្មណ៍ថា មានអ្វីកើតឡើងនៅលើមុខរបស់គាត់ និងបានសុំឲ្យអ្នកចាប់ពស់ ពិនិត្យមើលថា គាត់មានត្រូវពស់ចឹក ឬអត់។ប៉ុន្តែក្រុមអ្នកសម្លែងទាំងនោះ មិនបានចាប់អារម្មណ៍នឹងគាត់ឡើយ ហើយបន្តការសម្តែងរបស់ពួកគេទៀត លុះប៉ុន្មាននាទីក្រោយមក បុរសម្នាក់នេះក៏ចាប់ផ្តើមបាត់បង់ស្មារតីតែម្តង។ ក្រុមអ្នកឈរមើលនៅទីនោះមិនបានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យភ្លាមៗទេ ប៉ុន្តែបែរជានាំទៅឲ្យគ្រូថ្នាំម្នាក់ ពិនិត្យមើលទៅវិញ ហើយរយៈពេល១ម៉ោង ក្រោយមកបុរសនោះក៏បានស្លាប់បាត់បង់ជីវិតតែម្តង ដោយសារជាតិពុលជ្រាបចូលពេញរាងកាយ។
ប្រភពព័ត៌មានបានបន្តថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Jodhpur ភាគពាយព្យរដ្ឋ Rajasthan ប្រទេសឥណ្ឌា។ ប៉ុន្តែគេមិនបានដឹងទេថា តើសត្វពស់វែក មួយក្បាលនោះ ស្ថិតក្នុងប្រភេទអ្វីឡើយ ដោយសារនៅក្នុងប្រទេសឥណ្ឌា ពស់វែកមានដល់ទៅ ៥អំបូរឯណោះ៕
[wai id="6"]