ភ្នែក​មុត​មែន ទោះបី​លាក់ទុក​ក្នុង​ជញ្ជាំង​ទៅហើយ តែ​មិន​បណ្តោយ​ឲ្យ​គេចផុត​ទេ​វាយ​ទម្លុះ​ទាល់តែ​ឃើញ​គំនរ​លុយ

សង្គមប្លែកៗ
0
1640
[wai id="5"]

[wai id="7"]
…​លោក​ប៉ូលិស​ពិតជា​ភ្នែក​មុត​ខ្លាំង​មែនទែន​ដល់​ថ្នាក់​យកទៅ​លាក់​នៅក្នុង​ជញ្ជាំង​ហើយ​នៅតែ​លោក​ប៉ូលិស​សង្ស័យ លុះ​ពេល​វាយ​ទម្លុះ​ទៅ​ក៏​ស្រាប់តែ​បើកភ្នែក​ធំៗ ហើយ​លាន់មាត់​ខ្លាំងៗ​ម្តេចក៏​លុយ​ច្រើន​ម្ល៉េះ​គ្រាន់តែ​ចាប់​លុយ​ក៏​ចំណាយពេល​ជាង​មួយថ្ងៃ​ដែរ​។​រដ្ឋអំណាច​នៃ​ទីក្រុង Tungyuan ខេត្ត Jilin ប្រទេស​ចិន ប្រកាសថា ខ្សែ​វីដេអូ មួយ​បាន​ថត​នៅក្នុង​ខេត្ត​របស់ខ្លួន​។ ដោយ ជញ្ជាំង​ផ្ទះ​ត្រូវបាន​វាយ​ទម្លុះ​នោះ​ជា​របស់​ក្រុមហ៊ុន​ផលិត​ជី​មួយ​នៅក្នុង​តំបន់​។​
ពាណិជ្ជកម្ម

ក្រុមហ៊ុន​នេះ​មាន​តម្រុយ​រកស៊ី​ឆបោក​កេង​បន្លំ នឹង​ត្រូវបាន​ស្ថាប័ន​ប៉ូលិស​ធ្វើ​កំណត់ហេតុ​នឹងត្រូវ​ប្រឈម​នឹង​បទ​ព្រហ្មទណ្ឌ​។​ប្រភពព័ត៌មាន​ពី​QQ បាន​ឲ្យ​ដឹង​បន្ថែមថា ក្នុងអំឡុងពេល​ដ៏​វែង​ដែល​ពួកគេ​ផលិត​ជី​គុណភាព​ទាប នាំ​ឲ្យ​ក្រុមហ៊ុន​នេះ​សន្សំ​បាន​ទឹកប្រាក់ ៦៤០០​លាន​យាន់ ប្រមាណ​ជិត (១០០​លាន​ដុល្លារ​) ហើយ​បាន​លាក់​នៅក្នុង​ជញ្ជាំង​នា​ស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន​។ ខណៈពេលដែល​ប៉ូលិស​សម្រុកចូល​ហើយ​កំពុងធ្វើការ​ត្រួតពិនិត្យ​បញ្ជី លិខិតស្នាម គេ​សង្កេតឃើញ​មាន​ជញ្ជាំង​គួរ​ឲ្យ​មន្ទិលសង្ស័យ រួច​ក៏​ធ្វើការ​វាយ​ទម្លុះ​។

​អ្វីៗ​ដែល​ស្ថិតនៅ​ពីមុខ​គេ​គឺ​ពិតជា​ស្មាន​ពុំ​ដល់​។ នោះ​គឺ​ក្រដាសប្រាក់ ១០០​យាន់ និង​៥០​យាន់ បានគរ​ជា​គំនរ​ដល់​ដំបូល​អាគារ ហើយ​ការរាប់​លុយ​ក៏ត្រូវ​ចំណាយពេល​អស់​ជាង​មួយថ្ងៃ​ឯណោះ​៕
 
[wai id="6"]