សព​ក្លែងក្លាយ​ព្រោះតែ​ចង់ដឹងថា​ពិធី​បុណ្យសព​មាន​សភាព​យ៉ាងណា​

សង្គមប្លែកៗ
0
576
[wai id="5"]

[wai id="7"]
…​សេចក្តីស្លាប់​គឺ​គ្មាន​បុគ្គល​ណា​ចៀសផុត​នោះឡើយ​ជា​ច្បាប់ធម្មជាតិ​ចែងថា​…​កើត ចាស់ ឈឺ​ស្លាប់ ហើយ​បុគ្គល​ដែល​ស្លាប់ទៅ​ប្រៀប​បានជា​គល់ឈើ​អត់​បានដឹងថា តើ​អូន​ចៅ​សាច់ញាតិ​រៀបចំ​បុណ្យសព​មាន​សភាព​យ៉ាងណា​នោះឡើយ​។ ដោយសារតែ​ចង់ឃើញ​ថា​តើ​ពេលដែល​ខ្លួន​ស្លាប់ទៅ​ពិធី​បុណ្យសព​មាន​ភ្ញៀវ​ចូលរួម​យ៉ាងណា​នោះ​បុរស​ចិន​ម្នា​ក់បាន​ដើរតួ​ជា​ស្លាប់​…​។​
ពាណិជ្ជកម្ម

​សារព័ត៌មាន ដេលី​ម៉ែ​ល បាន​ចុះផ្សាយ ថា បុរស​ជា​ជនជាតិ​ចិន​ម្នាក់ បាន​ឲ្យ​សាច់ញាតិ​រៀបចំ​ពិធី​បុណ្យសព​ក្លែងក្លាយ​មួយ ឱ្យ​ខ្លួនឯង ដោយសារតែ​គាត់​ចង់ដឹងថា​តើ ពិធី​បុណ្យសព​របស់គាត់​មើលទៅ​មាន​លក្ខណៈ​យ៉ាងណាខ្លះ​។​ដែលមាន​គំនិត​ប្លែក​ខុសគេខុសឯង​ឈ្មោះ Lin Guozhong អាយុ ៥៨​ឆ្នាំ មិនមាន​ប្រពន្ធ និង​កូន​នឹង​គេ​ឡើយ ហើយ​ដោយសារ​ហេតុផល​មួយ​នេះ ទើប​គាត់​ចង់​ស្គាល់​បទពិសោធន៍​នៃ​ពិធី​បុណ្យសព​របស់គាត់​។​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា បុរស​វ័យ​កណ្តាល​រូបនេះ បានចាប់ផ្តើម​រៀបចំ​ពិធី​បុណ្យសព​របស់លោក ដោយមាន​អ្នកជិតខាង​ភូមិ​ផង​របង​ជាមួយ ព្រមទាំង​សាច់ញាតិ បាន​ប្រមូល​ផ្តុំគ្នា​ហាក់ដូចជា​កំពុងកាន់​ទុក្ខ​ចំពោះ​ការបាត់​បង់ជីវិត​រប​ស់លោក Lin អីចឹង និង​ថែមទាំង​បាន​សែង​គាត់ ដែល​កំពុង​ស្ថិតក្នុង​ក្តារ​មឈូស អំឡុង​ពិធី​ដង្ហែ​សព​ក្នុងភូមិ​ទៀតផង​។ ប្រភព​បន្តថា លោក Lin រស់នៅ​ភូមិ Changyan ក្នុង​ទីក្រុង Zhangjiajie ខេត្ត​ហ៊ូ​ណាន (Hunan) ភាគខាងត្បូង​ប្រទេស​ចិន ហើយ​គាត់​បាន​ចំណាយ​ប្រាក់​ជិត ៣​ពាន់​ដុល្លារ ដើម្បី​រៀបចំ​បុណ្យសព​ក្លែងក្លាយ​នេះ​។​ក្រៅពី​ពិធី​បុណ្យសព លោក Lin ក៏បាន​រៀបចំ​ពិធី​ទទួលទាន​អាហារ និង​ការកម្សាន្ត​មួយចំនួន សម្រាប់​ពិធី​បុណ្យសព​នេះ និង​បាន​អញ្ជើញ​សាច់ញាតិ និង​អ្នកជិតខាង​មក​ចូលរួម​ថែមទៀត​។​

​ទោះជា​យ៉ាងណាក៏ដោយ បន្ទាប់ពី​ពិធីបុណ្យ​ត្រូវបាន​ប្រារព្ធ​ឡើង ក្មួយប្រុស​របស់​បុរស​នោះបាន​ចាត់ទុកថា វា​ជា​រឿង​ដែល​ខ្ជះខ្ជាយ​លុយ​ឥតប្រយោជន៍ ព្រោះ​គាត់​មិនបាន​រក្សាទុក​លុយ​ទាំងនោះ សម្រាប់​រដូវវស្សា​ដែល​ខិតជិត​មកដល់​៕


[wai id="6"]