សុខចិត្ត​ឈឺ​សាច់​វះកាត់​ដាក់​ត្រីវិស័យ​ក្នុង​ដើមទ្រូង​អត់​ឲ្យ​វង្វេងទិស​ទោះ​ទៅដល់​ទីណា​ដឹង​ភ្លាម​ពី​ទិស​ខាងជើង​

សង្គមប្លែកៗ
0
750
[wai id="5"]

[wai id="7"]
…​ពុំមែន​ចង់​ឡង់សេ​លក់​ត្រីវិស័យ​អី​នោះទេ តែ​បុរស​ម្នាក់នេះ​បាន​សុខចិត្ត​ឈឺ​សាច់​ឲ្យ​ដុក​ទ័​រ​វៈ​កាត់​សាច់​ដាក់​ត្រីវិស័យ​ក្នុង​ដើមទ្រូង​ដើម្បី​ឲ្យ​រូបគាត់​ជា​មនុស្ស​ពុំ​វង្វេងទិស​…​ទោះ​នៅទីណា​ក៏​ដឹង​យ៉ាងច្បាស់​ពី​ទិស​ទាំង​៤​ដែរ​។ អ្នកជំនាញ​ខាង​ផ្នែក​ព័ត៌មានវិទ្យា​មួយរូប ឈ្មោះ Daniil Lyktin បាន​ចំណាយ​ប្រាក់​វះកាត់​ដាក់​ត្រីវិស័យ​នៅក្នុង​ទ្រូង​របស់គាត់ ដើម្បី​ដឹងថា ខាង​ណា​ជា​ទិស​ខាងជើង គ្រប់ពេលវេលា​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន ដេលី​ម៉ែ​ល​។​
ពាណិជ្ជកម្ម

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា បុរស​វ័យ​២៦​ឆ្នាំ​រូបនេះ បាន​ចំណាយ​ប្រាក់​ប្រមាណ ៦៤០​ដុល្លារ​តែប៉ុណ្ណោះ សម្រាប់​ការវះកាត់​តម្លើង​ត្រីវិស័យ​ដ៏​ចម្លែក​នៅក្នុង​ទ្រូង​របស់លោក ដែល​វា​នឹង​ញ័រ រាល់ពេល​គាត់​បែរ​ទៅ​ទិស​ខាងជើង​។​អ្នកជំនាញ​ខាង​បច្ចេកវិទ្យា ដែល​មកពី​ទីក្រុង Novosibirsk ភាគខាងត្បូង ប៉ែក​កណ្តាល​ប្រទេស​រុស្ស៊ី បាន​ឲ្យ​ដឹងថា គាត់​តែងតែមាន​មានការ​ឈ្លក់​វង្វេង នឹង​គំនិត​ចង់​កែប្រែ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ហើយ​លោក​ជឿថា នៅ​ថ្ងៃ​ណាមួយ​វា​នឹង​ក្លាយជា​ញាណ​ទី​៦ របស់​មនុស្ស​។ លោក Lytkin បាន​បញ្ជាក់ថា វិធី​ក្នុង​ដំឡើង​ត្រី​វិស័យនេះ គឺ​ងាយស្រួល​ណាស់​។ លោក​និយាយថា "​កំណាត់​ដែក​តូចៗ ចំនួន ២ ត្រូវដាក់​បញ្ចូល​ទៅ​ក្រោម​ផ្ទៃ​ស្បែក ដើម្បី​ភ្ជាប់​ជាមួយ​ឧបករណ៍​ត្រីវិស័យ នៅ​ខាងក្រៅ​"​។ ឧបករណ៍​នេះ ត្រូវ​ដកចេញ​មក​បញ្ចូល​ថ្ម​មួយថ្ងៃ​ម្តង ហើយ​លោក Lytkin មាន​គម្រោង​ចាប់ផ្តើម​ប្រើប្រាស់​ត្រីវិស័យ​មួយ​នេះ នៅក្នុង​រយៈពេល​ប៉ុន្មាន​ទៀត បន្ទាប់ពី​ស្នាម​វះកាត់​បានជា​សះស្បើយ​។​អ្នកជំនាញ​ខាង​ផ្នែក​ព័ត៌មានវិទ្យា​រូបនេះ បានបញ្ជាក់​ទៀតថា “​ខ្ញុំ​បាន​បង្កើត​វា​ឡើង ដោយមាន​គំនិត​មួយ​នៅ​ពីក្រោយ​។ ខ្ញុំ​គិតថា នៅពេល​ណាមួយ​វា​នឹង​វិវត្តន៍​ទៅជា​ការ​ដាស់​អារម្មណ៍​វិញ ដោយ​ខ្ញុំ​និង​មិនមាន​អារម្មណ៍​ញ័រ​ពី​ត្រីវិស័យ​ទៀត​ទេ ហើយ​ជំនួស​មកវិញ​នូវ​ការដឹង​តាមរយៈ​អារម្មណ៍​ដោយផ្ទាល់​វិញ​”​។​

​ប្រភព​បាន​ឲ្យ​ដឹងថា លោក Lytkin មានការ​ចង់ដឹង​ចង់ឃើញ ដើម្បី​រកឱ្យឃើញ​ពី​របៀប​ដែល​រាងកាយ និង​ខួរក្បាល​របស់គាត់ នឹងមាន​ប្រតិកម្ម​ទៅ​ម៉ាស៊ីន​ថ្មី​នេះ ហើយ​លោក​ក៏​ចង់​ដំឡើង​ត្រីវិស័យ​មួយទៀត នៅលើ​ប្រពន្ធ​របស់គាត់​ផងដែរ​៕




[wai id="6"]