ដឹកកុយរមាសពីអាហ្វ្រិក មកជាប់ខ្នោះនៅវៀតណាម

ព័ត៌មានអន្តរជាតិ
0
1179
ឈ្មួញម្នាក់រត់ពន្ធកុយរមាសមានទម្ងន់៦គីឡូវក្រាម តាមជើងហោះហើរចេញពីទីក្រុងដូហា ប្រទេសកាតារ មកកាន់ប្រទេសវៀតណាម ក៏ត្រូវប៉ូលិសគយ​ប្រចាំនៅអាកាសយានដ្ឋាន តាន សឺន ញឹក​ (Tan Son Nhat) ឃាត់ខ្លួន និងរឹបអូសវត្ថុតាង កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០។​
​សារព័ត៌មានវៀតណាមVnexpress​ បានផ្សាយថា ជនសង័្សយ ​អាយុ​៤៩ឆ្នាំ ស្រុកកំណើត​នៅខេត្ត Quang Ninh ភាគខាងជើង ប្រទេស​វៀតណាម ត្រូវចាប់ឃុំខ្លួន​ពីបទ​នាំវត្ថុ នៃសត្វព្រៃ​ដ៏កម្រ និងខុសច្បាប់​។ កុយ​រមាស​ទាំងនេះ ត្រូវគេនាំចេញពីតំបន់អាហ្វ្រិក ។ ទោះជាយ៉ាងណាប៉ូលិសមិនប្រាប់អត្ដសញ្ញាណរបស់ជន​សង័្សយនោះទេ គ្រាប់តែប្រាប់ថា គេជាបុរស។

យោងតាមច្បាប់ CITES បញ្ជាក់ថា វត្ថុសត្វព្រៃទាំងនេះ​មិនត្រូវបាន​អនុញ្ញាតឲ្យជួញដូរ ឬដឹកជញ្ជូន និង​ធ្វើពាណិជ្ជកម្មនោះវីឡើយ ព្រោះវាជាប្រភេទសត្វ​កម្រ ជិត​ផុតពូជ ហើយ​ស្ថិតក្រោមការអភិរក្ស ការពារ​ជាអន្តរជាតិ។ ករណីនេះ ប៉ូលិសបន្តស៊ើបអង្កេតបន្ថែមទៀត ថាតើ​វារត់ពន្ធបានយ៉ាងដូចម្តេច​ចូល​មកកាន់​ប្រទេសវៀតណាម។


នៅក្នងប្រទេសវៀតណាម​ ត្រូវបានក្រុមសង្គមងងឺតនាំបំណែកសរីរាង្គសត្វព្រៃ​ទាំងនេះ ​យកទៅប្រើប្រាស់​ផ្សំធ្វើ​ជា​ឱសថ​​បុរាណព្យាបាលប្រសិទ្ធភាពបំផុត។ ទោះជាយ៉ាងណា ប៉ូលិស​វៀតណាមតែងតែបង្ក្រាបជាញឹកញាប់​ ភ្លូកដំរី,​ ស្រកាសត្វពង្រួល ឬស្នែងរមាស​ជាដើម​នាពេលកន្លងមក។ គ្រឿងបំណែកសត្វព្រៃទាំងនេះ​ឆ្លងកាត់​ពី​វៀត​ណាម​​ទៅកាន់ប្រទេសចិន​ ជាទីដែលគេយកទៅច្នៃធ្វើជាគ្រឿងលម្អ​យ៉ាងស្រស់ស្អាតផងដែរ៕