តារាបង្ហាញម៉ូត និងជាកូនស្រីរបស់មហាសេដ្ឋីដែកថែបវៀតណា ២នាក់បងប្អូន ក្រោយពេលវិលត្រឡប់មកពីដើរម៉ូត នៅក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី និងទីក្រុងប៉ារីស ប្រទេសបារាំង ក៏ត្រូវធ្វើរោគវិនិច្ឆ័យ រកឃើញវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មី ឬវីរុសកូរ៉ូណា (Covid-19)។ នេះបើតាមសេចក្ដីរាយការណ៍ កាលពីថ្ងៃទី៨ ខែមីនា ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន New York Times ។

យោងតាមសារព័ត៌មានចិន បានឲ្យដឹងថា តារា ង៉ា ង្វៀន (Nga Nguyen) អាយុ២៧ឆ្នាំ ជាកូនស្រីរបស់មហាសេដ្ឋីដែកថែបវៀតណាម។ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នាងបានទៅចូលរួមដើរបង្ហាញម៉ូត នៅក្នុងកម្មវិធី Gucci Show នៅក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី។ លុះរហូតមកដល់ថ្ងៃទី២៥ ខែកុម្ភៈ នាងបានបន្ដដំណើរទៅចូលរួមនៅក្នុងកម្មវិធីបង្ហាញម៉ូដ Saint Laurent show នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំងបន្ថែមទៀត។
ប្រព័ន្ធផ្សព្វផ្សាយរបស់វៀតណាម បានរាយការណ៍ថា នាងត្រូវបានគេធ្វើរោគវិនិច្ឆ័យ រកឃើញវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មី ឬវីរុសកូវីដ-១៩ កាលពីថ្ងៃទី៦ ខែមីនា រួមជាមួយប្អូនស្រីរបស់នាងឈ្មោះ Nguyen Hong Nhung អាយុ២៦ឆ្នាំ។ រីឯអ្នកកែម៉ូតទាន់សម័យ និងអ្នកទិញនៅតាមហាងដែលបានចូលរួមក្នុងកម្មវិធីបង្ហាញម៉ូត នៅទីក្រុងប៉ារីស ប្រទេសបារាំង និងទីក្រុង Milan ប្រទេសអ៊ីតាលី ត្រូវបានគេដាក់ឲ្យនៅដាច់ឡែក បន្ទាប់ពីត្រឡប់មកដល់ផ្ទះវិញ។ 
វីរុសរលាកផ្លូវដង្ហើមប្រភទេថ្មី ឬវីរុសកូរ៉ូណា (Covid-19)នេះ បានឆ្លងរាលដាលដល់មនុស្សនៅក្នុងប្រទេសអ៊ីតាលី ជាង៧៣០០នាក់ និងស្លាប់ជាង៣៦០នាក់។ រីឯអាជ្ញាធរអ៊ីតាលីក៏បានសម្រេច ដាក់ប្រជាពលរដ្ឋចំនួន១៦លាននាក់ នៅតំបន់ភាគខាងជើង អ៊ីតាលី ឲ្យនៅដាច់ដោយឡែក រួមមាន Lombardy ស្ថិតក្នុងទីក្រុង Milan៕