កូនៗ​ទាំងឡាយ​…​សូម​ចៀស​ឲ្យ​ឆ្ងាយ​…​កុំ​ធ្វើតាម​ដូច​ក្មេង​តិរច្ឆាន​ម្នាក់នេះ​

សង្គមប្លែកៗ
0
1218
[wai id="5"]

[wai id="7"]
…​តាមរយៈ​សកម្មភាព​នៅ​ក្នុ​វីដេអូ​ឃ្លី​ប​មួយ​នេះ​សូម​ទុកជា​គំរូ​មួយ​ទៅដល់​កូនៗ​ទាំងឡាយ​កុំ​ប្រើ​ហឹ​ង្សា​ដាក់​ម្តាយ ពីព្រោះ​វា​ជា​រឿង​អក​ត្ត​ញ្ញូ​ណាស់​ដែល​អ្នកផង​ទាំងឡាយ​ពេល​បានឃើញ​ហើយ ប្រាកដជា​ស្រែកជេរ​យ៉ាង​កងរំពង​ហើយ​!​។ ក្មេងប្រុស​វិទ្យាល័យ​វ័យ​ជំទង់​ម្នាក់ ហ៊ាន​លើកដៃ​វ៉ៃ​ក្បាល​ម្តាយ​ខ្លួនឯង​មិន​សំចៃ​ដៃ ដោយសារតែ ខឹង ម្តាយ រំខាន​ពេល​កំពុងតែ​ឈរ​លេង​ហ្គេម​ទូរ​សព្ទ​។​
ពាណិជ្ជកម្ម

​ហេតុការណ៍​នេះ​បានកើត​ឡើង ក្នុង​ហាង​កាត់​វ៉ែនតា​មួយកន្លែង ក្នុងស្រុក Yongjia ទីក្រុង Wenzhou ខេត្ត Zhejiang ប្រទេស​ចិន​។ តាមរយៈ​វីដេអូ​ឃ្លី​ប​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព គេ​ឃើញ​ស្ត្រី​ជា​ម្តាយ និង​កូនប្រុស ស្ថិតនៅក្នុង​ហាង​កាត់​វ៉ែនតា​មួយកន្លែង​។ ក្មេងប្រុស​ខាងលើ បាន​ឈរ​ចុច​ទូរស័ព្ទ​របស់គេ លេង​ហ្គេម រីឯ​ស្ត្រី​ជា​ម្តាយ​វិញ បាន​លូកដៃ​ទទួលយក​វិក័យប័ត្រ​ពី​អ្នក​គិតលុយ​ថ្លៃ​កាត់​វ៉ែនតា​ឲ្យ​កូនប្រុស រួច​គាត់​ក៏​យក​វិក័យប័ត្រ​នោះ ទៅ​ដាក់​ពីលើ​ទូរស័ព្ទ​កូនប្រុស​របស់ខ្លួន​។ ភ្លាមនោះ​ស្រាប់តែ​កូនប្រុស​អក​ត្ត​ញ្ញូ​ខឹង​ចិត្ត​ស្រែក​ដាក់​ម្តាយ​ខ្លួនឯង ថែមទាំង​វ៉ៃ​ក្បាល និង​ផ្ទៃមុខ​ម្តាយ មុនពេល​បុគ្គលិក ធ្វើការ​នៅ​ហាង​កាត់​វ៉ែនតា​ចូល​ឃាត់​។​យោងតាម​ប្រភព​សារព័ត៌មាន​សៀង​ហៃ​អី​ុ​ស បាន​ឲ្យ​ដឹងថា ក្មេងប្រុស​ម្នាក់នេះ​ហ៊ាន​ធ្វើ​ដាក់​ម្តាយ​របស់គេ​បែបនេះ ក៏​ដោយសារតែ​ខឹង​ម្តាយ​រំខាន​ពេល​កំពុង​ឈរ​លេង​ហ្គេម​លើ​ទូរស័ព្ទ​។​

​អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន បាន​បញ្ចេញមតិ​លើ​វីដេអូ​ឃ្លី​ប​នោះ​ថា «​វា​មិនមែនជា​កូន​ទេ វា​គឺជា​សត្វ​តិរច្ឆាន​» ៕


[wai id="6"]