តារាបង្ហាញ​ម៉ូត​ជា​កូន​មហា​សេដ្ឋី​វៀត​ណាម​២នាក់បងប្អូន ឆ្លងកូវីដ-១៩

ព័ត៌មានអន្តរជាតិ
0
989
តារាបង្ហាញម៉ូត និងជាកូនស្រីរបស់មហាសេដ្ឋីដែកថែបវៀតណា ២នាក់បងប្អូន ក្រោយ​ពេល​វិលត្រឡប់​មក​ពី​ដើរ​​ម៉ូត នៅក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី និងទីក្រុងប៉ារីស ប្រទេសបារាំង ក៏ត្រូវធ្វើរោគវិនិច្ឆ័យ រកឃើញ​វីរុស​រលាក​ផ្លូវ​ដង្ហើមប្រភេទថ្មី ឬវីរុសកូរ៉ូណា (Covid-19)។ នេះបើតាមសេចក្ដីរាយការណ៍ កាលពីថ្ងៃទី៨ ខែមីនា ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន New York Times ។

យោងតាមសារព័ត៌មានចិន បានឲ្យដឹងថា តារា ង៉ា ង្វៀន (Nga Nguyen) អាយុ២៧ឆ្នាំ ជាកូនស្រីរបស់មហា​សេដ្ឋី​​ដែកថែបវៀតណាម។ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នាងបានទៅចូលរួមដើរបង្ហាញម៉ូត នៅក្នុង​កម្មវិធី Gucci Show នៅក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី។ លុះរហូតមកដល់ថ្ងៃទី២៥ ខែកុម្ភៈ នាង​បានបន្ដ​ដំណើរទៅចូលរួមនៅក្នុងកម្មវិធីបង្ហាញម៉ូដ Saint Laurent show នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំងបន្ថែម​ទៀត។
ប្រព័ន្ធផ្សព្វផ្សាយរបស់វៀតណាម បានរាយការណ៍ថា នាងត្រូវបានគេធ្វើរោគវិនិច្ឆ័យ រកឃើញវីរុស​រលាកផ្លូវ​ដង្ហើមប្រភេទថ្មី ឬវីរុសកូវីដ-១៩ កាលពីថ្ងៃទី៦ ខែមីនា រួមជាមួយប្អូនស្រីរបស់​នាងឈ្មោះ Nguyen Hong Nhung អាយុ២៦ឆ្នាំ។ រីឯអ្នកកែម៉ូតទាន់សម័យ និងអ្នកទិញនៅតាមហាងដែលបានចូលរួមក្នុងកម្មវិធីបង្ហាញ​ម៉ូត នៅទីក្រុងប៉ារីស ប្រទេសបារាំង និងទីក្រុង Milan ប្រទេសអ៊ីតាលី ត្រូវបានគេដាក់ឲ្យនៅដាច់ឡែក បន្ទាប់ពីត្រឡប់មកដល់ផ្ទះវិញ។
វីរុសរលាកផ្លូវដង្ហើមប្រភទេថ្មី ឬវីរុសកូរ៉ូណា (Covid-19)នេះ បានឆ្លងរាលដាលដល់​មនុស្ស​នៅក្នុងប្រទេស​អ៊ីតាលី ជាង៧៣០០នាក់ និងស្លាប់ជាង៣៦០នាក់។ រីឯអាជ្ញាធរអ៊ីតាលីក៏បានសម្រេច ដាក់​ប្រជាពលរដ្ឋចំនួន​១៦លាន​នាក់ នៅតំបន់ភាគខាងជើង អ៊ីតាលី ឲ្យនៅដាច់ដោយឡែក រួមមាន Lombardy ស្ថិតក្នុងទីក្រុង Milan