ធ្វើជា​គ្រូបង្រៀន កុំ​តប​កំហឹង​ដាក់​សិស្ស​ត្រូវមាន​ចិត្តធ្ងន់ ដោះស្រាយ​ធម៌​ខន្តី​

សង្គមប្លែកៗ
0
798
[wai id="5"]

[wai id="7"]
…​ធ្វើជា​គ្រូបង្រៀន​ត្រូវតែមាន​ទឹកចិត្ត​ធ្ងន់​ណាស់​ចេះ​ទប់​អារម្មណ៍​មិន​ឲ្យ​ពុះកញ្ជ្រោល​…​ប៉ះ​ដៃ​យកដៃ ប៉ះ​ជើង​យក​ជើង​នោះទេ បើទោះបីជា​កូនសិស្ស​បាន​បញ្ចេញ​នូវ​អាកប្បកិរិយា​មិន​សមរម្យ​ដាក់ខ្លួន​យ៉ាងណាក្តី​…​អ្វីៗ​ត្រូវតែ​ដោះស្រាយ​ដោយ​សន្តិវិធី​។​តាំង​ពីមុនមក ការពិន័យ​សិស្ស​នៅក្នុង​សាលា​ដោយ​ការ​វ៉ៃ​ប្រើ​រំពាត់​គឺមាន​ជា​យូរណាស់​មកហើយ ប៉ុន្ដែ​មកដល់​សម័យ​បច្ចុប្បន្ន​គឺ​មិន មានការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​បែបនេះ​ទៀត​ទេ​។
ពាណិជ្ជកម្ម

​ថ្មីៗ​នេះ មាន​វីដេអូ​មួយ ដែល​បានបង្ហាញ​ពី​សកម្មភាព​ម្ដាយ​របស់​សិស្សស្រី​ថ្នាក់​បឋម​ម្នាក់ កំពុងមាន​ការមិន​ពេញចិត្ត​ដែល​គ្រូ​បាន​ប្រើប្រាស់​អំពើហិង្សា​ដោយ​ប្រើ​រំពាត់​មក​វ៉ៃ​លើ​កូនស្រី​របស់គាត់​។ នៅក្នុង​វីដេអូ​នោះ គេ​បានឃើញ​ស្លាកស្នាម​ជាំ​នៅលើ​ដៃ និង​ជើង​របស់​ក្មេងស្រី ។ យោងតាម​ប្រភព​បាន​ឲ្យ​ដឹងថា មូលហេតុ​មកពី​សិស្សស្រី​ម្នាក់​នោះ បាន​ហៅ​គ្រូ​ថា «​ខ្ទើយ​» ទើប​បណ្ដាល​ឲ្យ​គ្រូ​ខឹង​បែបនេះ​។ គ្រូ​បាន​ឲ្យ​ដឹង ថា សិស្សស្រី​នោះ​សុំទោស​គាត់​បន្ទាប់ពី​វ៉ៃ​ប៉ុន្មាន​រំពាត់​រួច ព្រោះ​នាង​បាន​ហៅ​គាត់​ថា ខ្ទើយ​។

​នៅក្នុង​វីដេអូ​នោះ ក៏មាន​ស្ត្រី​ម្នាក់ទៀត​ដែលជា​គ្រូ​បាន​និយាយថា សិស្សស្រី​រូបនេះ​មាន​ចរិត​មិន​សមរម្យ និង​គ្មាន​ការគោរព​គ្រូ​ដែល​បាន​ហៅ​គ្រូ​ថា ខ្ទើយ នៅ​ចំពោះមុខ​សិស្ស​ដ៏ទៃទៀត​៕

[wai id="6"]