មួយ​កំផ្លៀង​ទុកជា​អនុស្សាវរីយ៍​…​កុំ​ចេះតែ​ហ៊ាន​ឃើញ​កំប៉េះគូទ​ស្រី​ចង់​ស្ទាបអង្អែល

សង្គមប្លែកៗ
0
810
[wai id="5"]

[wai id="7"]
…​ទំនងជា​គ្រឺត​ពេក​ហើយ​មើលទៅ ពេល​ឃ​លើ​ញ​កំប៉េះគូទ​ស្រស់​ស្រី​ឡើង​កំភ្លឹងៗ​ទប់​អារម្មណ៍​អត់​បាន​ក៏​យកដៃ​ទៅ​បន្លំ​ប៉ះ​លេង​…​មានអី​ដៃ​នាង​រហ័ស​ដូច​ឆ្មា​ទះ​កណ្តុរ​ផា​ច់​កំផ្លៀង​ឡើង​ក្រហម​ង៉ូ​វហើយ​ថែមទាំង​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​ទៀត​។ នារី​វ័យក្មេង​ជនជាតិ​ចិន​ម្នាក់ បាន​ខឹងសម្បា​យ៉ាងខ្លាំង បន្ទាប់ពី​មាន​បុរស ម្នាក់ មានបំណង​បៀតបៀន​កេរ្តិ៍ខ្មាស​មកលើ​នាង ពេល​ឡើង​ជិះ​ជណ្តើរយន្ត​។​
ពាណិជ្ជកម្ម

​ហេតុការណ៍​នេះ​បានកើត​ឡើង នៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​មួយកន្លែង ក្នុង​ទីក្រុង Nanning ភាគខាងត្បូង​ខេត្ត Guangxi ប្រទេស​ចិន​។​តាមរយៈ​វីដេអូ​ឃ្លី​ប​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព គេ​ឃើញ​នារី​រងគ្រោះ​ស្លៀកខោ​ខូវប៊យ​ជើង​ខ្លី​អាវយឺត​ស បាន​ដើរ​ឡើង​ជិះ​ជណ្តើរយន្ត ស្រាប់​តែមាន​បុរស​ម្នាក់ទៀត អូស​វ៉ា​លី​ដើរ​ឡើង​តាម​ពីក្រោយ​នាង ហើយ​មិនយូរប៉ុន្មាន​ស្រាប់តែ បុរស​នោះ យកដៃ​ទៅ​ចាប់​កំប៉េះគូទ​នារី​រងគ្រោះ​។ ភ្លាមៗ​នាង​បាន​ក្រឡេកមើល​ជុំវិញខ្លួន​មុនពេល​ប្រតិកម្ម​ខឹង ហើយ​ទះកំផ្លៀង មួយ​ដៃ​ចំ​កណ្តាល​មុខ​លើ​បុរស នោះ​។​ហើយ​នៅពេល​ឡើងដល់​ជាន់​ខាងលើ នារី​រងគ្រោះ​បាន​ចាប់​អូស​បុរស​នោះ ពី​ជណ្តើរយន្ត​នាំចូល​ប៉ុស្តិ៍​ប៉ូលិស​តែម្តង​។​ជនល្មើស​បាន​ប្រាប់​អ្នកកាសែត​ថា គេ​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ចាកចេញ​ពី​ស្ថានីយ​ផ្លូវ​ក្រោម​ដី ស្រាប់តែ​លេចមុខ​នារី​រងគ្រោះ មកឈ​របាំងមុខ​គេ​។ ជនល្មើស​ថា «​ខ្ញុំ​គ្រាន់តែ​ប៉ះ​គូទ​នាង​តែម្តង​ប៉ុណ្ណោះ បន្ទាប់មក​នាង​ក៏​ថា មើលងាយ​នាង​ម្ល៉េះ ហើយក៏​បាន​ចាប់​អូស​ខ្ញុំ​ចូល​ប៉ុស្តិ៍​ប៉ូលិស​តែម្តង​» ។​នារី​រងគ្រោះ​បាន​ឲ្យ​ដឹង​ដែរ​ថា នាង​នៅលើ​ជណ្តើរយន្ត ហើយ​បុរស​រូបនោះ បាន​ឈរ​នៅ​ពីក្រោយ​នាង និង​ថែមទាំង​បាន​ចាប់​កំប៉េះគូទ​នាង ទើប​នាង​ខឹង​វ៉ៃ​គេ​តែម្តងទៅ ។​

​ទោះបីជា​យ៉ាងណា ក្រោយ​កើតហេតុ ជនល្មើស​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន ធ្វើការ​ដោះស្រាយ​ជា​បន្ត​តាម​នីតិវិធី​ច្បាប់​៕



[wai id="6"]