ខំ​លាក់បាំង​ពី​ភ្នែក​ប្រពន្ធ​បានល្អ​ណាស់​…​តែ​ចង្រៃ​អី​អា​ជើង​៤​ឃើញ អត់​រលីង​ដដែល​

សង្គមប្លែកៗ
0
1111
[wai id="5"]

[wai id="7"]
...​លុយ​រកបាន​ទាំង​ប៉ុន្មាន​ពេលមកដល់​ផ្ទះ​ប្រពន្ធ​ខ្វេះ​ហោ​ប៉ាវ​យក​ទាំងអស់ ធ្វើ​ឲ្យ​បុរស​ជា​ប្តី​លួច​លាក់ទុក​ខ្លះៗ​ដើម្បី​ក្នុងផ្ទះ​បាន​ក្រាស់ក្រែល​បន្តិច​ទៅហើយ​មិនគួរ​ឡើយ​អា​សំណព្វ​ជើង​៤​ពាំ​យកមក​ឲ្យ​ប្រពន្ធ​ទាំងអស់​។​ថ្មីៗ​នេះ​បុរស​ជា​ម្ចាស់​ឆ្កែ Husky មួយ​ក្បាល បាន​ចែករំលែក​បទពិសោធន៍​ដ៏​ឈឺចាប់​របស់គេ ទៅក្នុង​គណនី​បណ្តាញ​សង្គម​។​
ពាណិជ្ជកម្ម

លោក​បានសរសេរថា «​ប្រពន្ធ​របស់ខ្ញុំ​ជា​អ្នក​កាន់​លុយ ដូច្នេះ​ខ្ញុំ​ចាំបាច់​ត្រូវ​លួចលាក់​សន្សំ​លុយ​ខ្លះ​ដើម្បី​ទុក​ប្រើប្រាស់​ផ្ទាល់ខ្លួន​។ ថ្ងៃមួយ​ខ្ញុំ​បានទទួល​ទូរស័ព្ទ​ពី​ប្រពន្ធ​របស់ខ្ញុំ​។ នាង​ប្រាប់​ខ្ញុំ​ថា ឆ្កែ​របស់​យើង​បាន​រុក​រកឃើញ​លុយ​មួយថង់​ធំ​នៅក្នុង​ផ្ទះ​របស់​យើង​»​។​ហើយ​ប្រពន្ធ​របស់ខ្ញុំ​ក៏បាន​ថតរូប​បង្ហោះ​ទៅ​ឲ្យ​មើល​ទៀតផង​។​«​បន្ទាប់ពី​បាន​មើលរូប​ភាព​នោះ​រួចមក ខ្ញុំ​មាន​អារម្មណ៍​ថា​ភ័យ​ញ៉ាប់​ញ័រ​តែម្តង​។ ខ្ញុំ​សួរ​ខ្លួនឯង​ថា តើ​ឆ្កែ​របស់ខ្ញុំ​ទៅ​ខ្វេះ​លុយ​ដែល​ខ្ញុំ​ខំ​សន្សំ​នោះ​មែន​ទេ​? បន្ទាប់មក ខ្ញុំ​ក៏បាន​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​ត្រលប់​ទៅផ្ទះ​។ នៅពេលដែល​ខ្ញុំ​បើកទ្វារ​មក ខ្ញុំ​ឃើញ​លុយ​ជាច្រើន​រាយប៉ាយ​ពេញ​ឥដ្ឋ​។ ខ្ញុំ​គិត​ទៀតថា លុយ​ទាំងនោះ ជា​លុយ​របស់ខ្ញុំ​មែនហើយ​»​។ បុរស​ជា​ប្តី​និយាយ​។​«​ទោះបីជា​បេះដូង​របស់ខ្ញុំ​កំពុងតែ​ចុក​ណែន ដោយសារតែ​ការ​បែកធ្លាយ​នេះ​ក៏ដោយ ក៏​ខ្ញុំ​មិនអាច​ទទួលស្គាល់ថា​លុយ​ទាំងនេះ គឺជា​លុយ​ដែល​ខ្ញុំ​បាន​លួច​សន្សំទុក​ដែរ​។ ដូច្នេះ​ខ្ញុំ​បានធ្វើ​ពើ​ជា​សួរ​ប្រពន្ធ​របស់ខ្ញុំ​ថា លុយ​ទាំងនេះ​មកពីណា​ហ្នឹង​? វា​មិនមែនជា​របស់ខ្ញុំ​ទេ​។ ប្រហែលជា​ឆ្កែ​វា​ពាំ​យក​ពី​កន្លែង​ណា​មក​ផង​ក៏​មិនដឹង​។ ប្រពន្ធ​របស់ខ្ញុំ​បាន​ញញឹម ហើយ​និយាយថា បើ​នេះ​មិនមែនជា​លុយរ​បស់បង​ទេ ខ្ញុំ​យក​វា​ទុក​ហើយ​ណា​»​។​បុរស​ជា​ប្តី​បាន​សរសេរ​បន្ថែម​លាយឡំ​ដោយ​ចម្ងល់​ទៀតថា​៖ «​ជាធម្មតា នៅពេលដែល​ឆ្កែ រុក​រើ​ផ្ទះ ប្រពន្ធ​របស់ខ្ញុំ​តែងតែ​វាយ​វា​។ ប៉ុន្តែ​លើក​នេះ ប្រពន្ធ​របស់ខ្ញុំ​មិនបាន​វាយ​ឆ្កែ​នេះ​សោះ​។ បើ​និយាយ​ពី​ឆ្កែ​របស់ខ្ញុំ​វិញ វា​ធ្វើ​មុខ​ឡើង​កំសត់ ដូចជា​បានដឹងខ្លួន ថា​វា​កំពុងតែ​នាំ​រឿង​មក​ឲ្យ​ខ្ញុំ​យ៉ាង​អ៊ីចឹង​»​។​

​បុរស​ដដែល​នេះ​បាន​សរសេរ​បែប​លេងសើច​ថា «​យើង​មិនគួរណា​លួចលាក់​លុយ​ជាមួយ​តែ​ប្រពន្ធ​នោះទេ គឺ​ត្រូវ​លួចលាក់​កុំ​ឲ្យ​ឆ្កែ​ដឹងផង​ដែរ បើ​មិន​ដូច្នេះ​ទេ វា​នឹង​ក្បត់​នឹង​យើង​ហើយ​»៕


[wai id="6"]