បំផ្ទុះគ្រាប់លើក្បួនរថយន្ដរបស់នាយករដ្ឋមន្រ្ដីស៊ូដង់

ព័ត៌មានអន្តរជាតិ
0
864

នាយករដ្ឋមន្រ្ដីស៊ូដង់បានរងការវាយប្រហារ ដោយការបំផ្ទុះគ្រាប់លើក្បួនរថយន្ដរបស់លោក កាលពីថ្ងៃទី៩ ខែ​មីនា នៅទីក្រុង Khartoum ប៉ុន្ដែមិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់​មនុស្ស​ណាម្នាក់នោះឡើយ។
មន្រ្ដីការិយាល័យ​របស់​លោកនាយករដ្ឋមន្រ្ដីស៊ូដង់ បានថ្លែងថា នាយក​រដ្ឋមន្រ្ដី
Hamdok មានសុវត្ថិភាព។ ប៉ុន្ដែនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់នោះ មិនមានអ្នកណាម្នាក់​រងរបួស ឬស្លាប់នោះឡើយ។
លោក
Abdalla Hamdok នាយករដ្ឋមន្រ្ដីស៊ូដង់ កាលពីថ្ងៃទី៩ ខែមីនា បានថ្លែងថា រូបលោក​បានរង​ការ​បំផ្ទុះ​គ្រាប់ ប៉ុនប៉ងមកលើអាយុជីវិតរបស់លោក។ ប៉ុន្ដែសកម្មភាពនេះ​មិនអាច​បញ្ឈប់ក្បួនរថយន្ដរបស់លោក នៅក្នុងខេត្ត Khartoum នោះឡើយ។
លោកនាយករដ្ឋមន្រ្ដី បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា ក្រោយការបំផ្ទុះគ្រាប់​នោះ លោកនៅ​មាន​សុវត្ថិភាព និងលោកមានសុខភាពល្អ ជាធម្មតា។ អ្វីដែលបានកើតឡើង​នឹងមិនអាចបញ្ឈប់ការដើរក្បួន សម្រាប់ការផ្លាស់ប្តូរបានទេ ហើយវានឹងផ្តល់នូវការជំរុញ​បន្ថែម​ដល់​រលកបដិវត្តន៍ដ៏ខ្លាំងក្លានេះ។

បណ្ដាញផ្សព្វផ្សាយ ក្នុងតំបន់ បានឲ្យដឹងថា ការវាយប្រហារនោះ បានកើតឡើង នៅចុងខាង​ជើង នៃស្ពាន Kober ដែលតភ្ជាប់ទៅភាគខាងជើង នៃទីក្រុង Khartoum ។ នៅក្នុងហេតុ​ការណ៍​នោះ បាន​បណ្ដាល​ឲ្យ​រថយន្ដរបស់លោកនាយករដ្ឋមន្រ្ដីរងការ​ខូចខាត​យ៉ា​ងដំណំ។
ទោះជាយ៉ាងណា ការវាយប្រហារទៅលើក្បួនរថយន្ដរបស់លោកនាយករដ្ឋមន្រ្ដីខាងលើនេះ មិនទាន់មានក្រុម​ណា​មួយ​ចេញមុខ មកទទួលខុសត្រូវនោះឡើយ៕