ម្ហូប​ល្ងាច​ហ្នឹង​មានតែ​១​ក្បាល​ហ្នឹង​ផង​…​ចង់​រត់តាម​ចាប់​រហូត​ជាប់ដៃ​ក្នុង​ចាន​បង្គន់​…

សង្គមប្លែកៗ
0
1089
[wai id="5"]

[wai id="7"]
...​បុរស​ម្នាក់នេះ​បាន​ទៅ​ផ្សា​រទិញ​បាន​ត្រី​រ៉ស់​មួយ​ក្បាល​យកមក​ធ្វើ​ម្ហូប​...​ស្រាប់តែ​ចៃដន្យ​ត្រី​បាន​រើប​ម្រៈ​បំរុង​គេច​ឲ្យ​ផុតពី​ផ្លូវ​មរណៈ​...​តែ​ផ្លូវ​សំរាប់​រត់​មាន​តែមួយ​គឺ​ចាន​បង្គន់​ឯ​ចំណែក​បុរស​នោះ​វិញ​ក៏​ប្រឹង​ត្បុល​ដៃ​លូក​តាម​ទៅ​ចាប់​រហូត​ជួប​រឿង​អាសន្ន​ជាប់ដៃ​ដកចេញ​អត់​រួច​។​

​បុរស​ម្នាក់​បាន​ជាប់ដៃ​នៅក្នុង​ចាន​បង្គន់ បន្ទាប់ពី​តាម​ចាប់​ត្រី​រស់ ដែល​គាត់​រក្សាទុក​សម្រាប់ធ្វើ​ម្ហូប​ពេល​ល្ងាច ដោយ​វា​បាន​លោត​ចេញពី​ដៃ​របស់គាត់​ទៅលើ​ចាន​បង្គន់ ហើយ​ត្បុរ​តាម​បំពង់​ចាន​បង្គន់​។ គាត់​មានការ​សោកស្ដាយ ក៏​លូកដៃ​តាម​ចាប់​ត្រី រហូត​ស្រែកហៅ​គេឯង​ឲ្យ​ជួយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​។​បុរស​រស់នៅ​ភាគ​និរតី នៃ​ប្រទេស​ចិន រូបនេះ បាន​ប្រាប់​ឲ្យ​ដឹងថា ខណៈពេលដែល​គាត់​បាន​ចាប់​ត្រី​ចេញពី​ធុង​ប្រស់ត្រី​ដាក់​ក្នុង​បន្ទប់ទឹក ដើម្បី​យកទៅ​ធ្វើ​ម្ហូប វា​ក៏​រអិល​លោត​ចូលទៅក្នុង​ចាន​បង្គន់​។​ខ្សែ​វីដេអូ​នៃ​ការជួយ​សង្គ្រោះ ដោយ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ បានបង្ហាញ​ឲ្យ​ឃើញ​បុរស​នោះ ដេក​ផ្អៀង​នៅលើ​កំរាល​ឥដ្ឋ ក្នុង​បង្គន់​របស់​កម្មករ​នៅក្នុង​ប្រទេស​ចិន ហើយ​ដៃ​របស់គាត់​ជាប់​នៅ​ខាងក្នុង​បំពង់​ចាន​បង្គន់​គួរ​ឲ្យ​អាណិត ហើយ​វីដេអូ​មាន​អ្នក​ចូល​ទស្សនា​រហូតដល់​ទៅ​ជាង ៣​លាន​ដង​ត្រឹម​រយៈពេល​មួយថ្ងៃ​ប៉ុណ្ណោះ​។​ដើម្បី​ជួយសង្គ្រោះ​គាត់​ឲ្យ​ផុតពី​គ្រោះថ្នាក់ ក្រុម​អ្នក​ជួយសង្គ្រោះ​មកពី​តំបន់ តៃ​ជាំ​ង ក្នុង​ខេត្ត​គួ​យ​ចូ​វ ប្រទេស​ចិន បាន​វាយ​បំបែក​ដោយ​យក​ដែក​ដាប់​ចាន​បង្គន់​ប៉​សឺ​ឡែ​ន និង​បេតុង​យឺតៗ បន្តិច​ម្តងៗ​។
ពាណិជ្ជកម្ម

​ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​បិទមុខ​បុរស​នោះ ខណៈ​ចំណាយពេល​ជួយសង្គ្រោះ​អស់​រយៈពេល ៣០​នាទី​ទម្រាំ​ជួយ​បាន​ដោយ​ជោគជ័យ ដៃ​ម្ខាង​របស់គាត់ បាន​ហើម​តែ​ពុំមាន​របួស​អ្វី​នោះទេ​៕



[wai id="6"]